ពីមួយថ្ងៃទៅមួយថ្ងៃទង្វើរបស់គេធ្វើមកលើខ្ញុំដូចគូរសង្សារចឹង!តែបើមានគេសួរថាត្រូវជាអីនឹងគ្នាឲប្រាកដ?ច្បាស់ណាស់ខ្ញុំមិនដឹងថាយ៉ាងមិចទេ!!វាស្រដៀងនឹងសង្សារ?តែហៅស្នេហាមិនបាន!!
តុកៗ
សំឡេងគោះទ្វានៅនឹងមុខទ្វាទើបរាងតូចរហ័សប្រញាប់ចុះពីលើគ្រែយ៉ាងលឿនដោយស្នាមញញឹមព្រោះគ្មានអ្នកណាក្រៅពីជេមឡើយ
ក្រាក"ជេម!អាយ!!"
*វឹប
ចុងសំឡេងគេស្រែកដោយការភ្ញាក់ផ្អើលក៏ព្រោះរាងកាយទាំងមូលត្រូវរាងសង្ហារលើកត្រកងបីជើងផុតពីដីភ្លាមៗដោយមិនស្រដីអ្វីទាំងអស់គេទម្លាក់កាយតូចថ្នមៗហើយដាក់ដៃឲរាងតូវចកើយរួចក្រសោបចង្កេះតូចមកនែបក្បែរខ្លួននឹងថើបថ្ងាសគេថ្មមៗ
ខ្សឹត!ហ្វតបិទភ្នែកញញឹមអឹមអៀនដោយក្ដីសុខជោរជន់ពេញទ្រូង"បងស្រវឹង?"
"បងសុំកម្លាំងចិត្តបន្តិច"នាយមិនឆ្លើយក៏បញ្ជាក់ថាស្រវឹងដែរនេះ
"បងមានរឿងអីមែនទេ?"
".."
"ហ្វត!"
"ហឹម??"
"បងគិតថា..វាល្មមដល់ពេលហើយ!!"
"ដល់..ដល់ពេលអីទៅ??"ស្អីដល់ពេលអី?សារភាពស្មេហ៍ដាក់ញុមមែន?ខិខិ
"ដល់ពេលដែលត្រូវបំភ្លេចគេ!"ហាក់?អត់ទាន់បំភ្លេចទេ?រាងតូចក្រោយស្ដាប់ហើយក៏រាងសប្បាយចិត្តដែរតែគេទើបតែចង់បំភ្លេចទេ?កន្លងមកនៅក្បែរគេរហូតនៅតែមិនធ្វើឲគេកាត់ចិត្តពីសង្សារចាស់ត្រូវទេ?សំណួរគ្មានចម្លើយសួរខ្លួនឯងទាំងអារម្មណ៍ច្របូកច្របល់!អារម្មណ៍ដែលសប្បាយចិត្តនឹងឈឺចិត្តវាដើរទន្ទឹមគ្នា!
"ពិតមែនហរ?"
"បាទអាល្អិតរបស់បង!គេងទៅណាយប់ហើយសុបិនឃើញបងផង"
#ព្រឹកថ្ងៃថ្មី
ពន្លឺនាពេលព្រឹកព្រលឹមចាំងចូលក្នុងបន្ទប់នាំឲផ្ទៃបន្ទប់ពោលពេញទៅដោយពន្លឺដែលឲឃើញពីគូរស្នេហ៍មួយគូរអាសច្រលំសិស្សច្បងសិស្សប្អូនកំពុងតែអោបគ្នាយ៉ាងស្អិតរមួតបន្តិចមកហ្វតក៏ភ្ញាក់មុនជេមទើបអោនទៅថើបថ្ពាល់ជេមទាំងញញឹមទាន់ម្ចាសខ្លួនអត់ដឹងខ្លួនរួចក៏ងូចទឹកហើយចុះក្រោមដើម្បីធ្វើអាហារពេលព្រឹកបានមួយសន្ទុះជេមក៏ចុះមករួមជាមួយប្រអប់មួយ
YOU ARE READING
One Sided Love | GeminiFourth (End)
Fanfictionតើអ្នកធ្លាប់លួចស្រឡាញ់នរណាម្នាក់ទេ? ស្រឡាញ់គេតែឯងវាឈឺណាស់ត្រូវអត់?ឈឺតែក៏នៅស្រឡាញ់គេដដែលព្រោះបេះដូងនេះប្រគល់ជូនគេអស់ហេីយគ្មានសល់អីទេ!!តើខ្ញុំអាចកាត់ចិត្តពីគេបែបណាទៅ??- Fourth Nattwat Main character:gemini&fourth Written by:Nita