Part 19:មនុស្សល្ងង់..

1K 90 20
                                    

អារម្មណ៍ដែលផ្ដោតលើរាងតូចត្រូវបានបែកខ្ចាយក្រោយលឺសម្លេងមួយបន្លឺមកពីក្រោយខ្នងហៅឈ្មោះគេ!រួចបែរខ្លួនយឹតៗមកខាងក្រោយឲឃើញនារីស្រស់ស្អាតម្នាក!ត្រូវហើយនាងជាសង្សារចាស់របស់ជេមដែលបានបែកគ្នាកាលពី2ឆ្នាំមុន!គ្រាន់តែឃើញភ្លាមជេមក៏ប្រញាប់ប្រលែងដៃហ្វតរត់ទៅអោបអតិតសង្សាចាសគេដោយមិនចាប់អារម្មណ៍ពីក្មេងម្នាកកំពុងតែអោនមុខយំ!

ប្រេ?ជាឈ្មោះរបស់សង្សារចាស់ជេមតា!រាងតូចបង្ខំចិត្តងើបមុខយឹតៗសម្លឹងមកខាងលើវិញដើម្បីឲច្បាសក្នុងចិត្ត!ហ្វូតឈរមើលពួកគេអោបក្រសោបគ្នាដោយឈឺចុកចាប់ក្នុងប្រអប់ទ្រូងដូចជាមានដុំថ្មធំមួយកំពុងសង្គត់រហូតដកដង្ហើមមិនរួច!ច្បាស់ហើយនារីម្នាកនោះហើយដែលគេបានឃើញក្នុងរូបថតលើកមុននោះ

"ប្រេ??ប្រេពិតមែន!"

"ជេម!!មិននឹកស្មានថាជួបបងម្ដងទៀតសោះ!បងសុខសប្បាយទេកន្លងមកនេះ?"

"បងសុខ!តែបើអូនមិនចាកចេញពីបងប្រហែលល្អជាងនឹង!"

"អូនសុំទោស!សុំទោសដែលធ្វើឲបងឈឺចាប់តែរឿងកន្លងហួសហើយឲហួសទៅនរ?!"

".."

"ខានជួបគ្នាយូរយើងទៅញាំអីជំុគ្នាអត់ជេម?"

"ក៏បាន..ទៅញាំនៅផ្ទះបងល្អទេ?ព្រោះថាស្នាដៃសិស្សប្អូនបងធ្វើឆ្ងាញ់ណាស់!"គេញញឹមយ៉ាងស្រទន់ទៅកាន់ប្រេរួចកាន់ដៃប្រេទៅរករាងតូចដែលអោនមុខចុះ

"នេះហ្វតជាសិស្សប្អូនរបស់បង!ហើយក៏រស់នៅជាមួយបងដូចគ្នា!"

"ហ្វត?ប្រេជា..ហ្វត?ហ្វត!ងើបមុខឡើងកុំខ្វះការគួរសមមិនឃើញបងណែនាំទេអីហាស?!"គេស្ដីបន្តោសថាឲខ្ញុំទាំងដែលមិនចាប់អារម្មណ៍ថាខ្ញុំកំពុងយំព្រោះអ្នកដែលគេស្រឡាញ់បានត្រលប់មកវិញ!
ខ្ញុំខំជូតទឹកភ្នែកចេញពីថ្ពាលសងខាងប្រឈមមុខនឹងគេខំប្រឹងញញឹមទាំងដែលវាដូចមានអ្វីមួយកំពុងចាក់ដោតបេះដូងខ្ញុំធ្លុះធ្លាយហើយដឹង?

"មិនអីទេប្អូនប្រហែលកើតអីហើយ!មើលចុះទើបតែយំហើយមែនទេ?"នាងញញឹមមកហ្វតព្រមទាំងទាញយកក្រដាស2 3សន្លឹកមកឲហ្វតជូតទឹកភ្នែក

One Sided Love | GeminiFourth (End)Where stories live. Discover now