ប្រសិនឲរេីសរវាង"កាត់ផ្ដាច់"តែត្រូវកាត់ឲដាច់ជាមួយ"ផ្ដល់ឱកាស"ហេីយបំភ្លេចគ្រប់យ៉ាងកន្លងមកមនុស្សភាគច្រេីនរេីសនឹងបំភ្លេចហេីយផ្ដល់ឱកាសឲផ្ដងហេីយផ្ដងទៀតតែហ្នឹងហេីយយេីងកំពុងគិតថាយេីងគ្មានជម្រេីសនឹងបំភ្លេចវាបានទេព្រោះយេីងនៅស្រឡាញ់ហេីយក្នុងចំណោមអ្នកទាំងនោះគឺមានរាងតូច!ហេីយគេក៍មិនចង់ឈឺចាប់ដោយសារតែការដែលគ្មានគេលេីកក្រោយដែរ!ទូម្បីនាយធ្លាប់ធ្វេីបាបចិត្តគេឲស្រក់ទឹកភ្នែកតែក៍គ្មានអ្នកណាអាចធ្វេីឲគេមានក្ដីសុខដូចនាយដែរ!នៅក្នុងផ្នត់គំនិតគេពេលនេះគឺកំពុងគិតថាមនុស្សណាក៍ចេះមានកំហុសដែលគ្រាន់តែពួកគេត្រូវចេះកែកំហុសនោះហេីយមិនធ្វេីវាម្ដងទៀត!ដូចមានគេនិយាយចឹង..
កុំយកអតីតកាលមករំខានបច្ចុប្បន្នទោះវាល្អឬអាក្រក់ក៍វានៅតែជាអតីតកាលហេីយពេលនេះគេក៍ជ្រេីសយកបច្ចុប្បន្ន!"ជេម..ហឹក..កុំទៅបានទេ?"រាងតូចរត់ទៅអោបចង្កេះរាងក្រាសពីក្រោយទាំងនៅយំសឹតសត
"ក្រែង..នេះជាអ្វីដែលអូនត្រូវការ..?បងគ្រាន់តែមិនចង់ឲអូនទេីសទាល់នឹងបងតទៀត!ហេីយអូននឹងបាននៅក្បែរមនុស្សដែលអូនស្រឡាញ់តទៀត!គេល្អ-"ពេលដែលទទួលដឹងថារាងតូចរត់បងអោបគេហេីយនិយាយបែបនេះនាយក៍បែលមកក្រោយប្រឈមនឹងរាងតូចវិញ!នាយមិនយល់តេីរាងតូចចង់មានន័យយ៉ាងម៉េច?រាងតូចបាននិយាយកាត់:
"គេ..គេល្អគ្រប់យ៉ាង!ប៉ុន្តែអូនល្ងង់ណាស់!អូនមិនស្រឡាញ់មនុស្សល្អដូចគេនោះទេ..ហ្ហឹក..គឺអូនស្រឡាញ់តែបង!"ពេលនេះគេយល់ហេីយក្ដីស្រឡាញ់មួយនេះគ្មានថ្ងៃរលាយទេ!គេល្ងង់ណាស់ត្រូវទេដែលមិនស្រឡាញ់មនុស្សដូចជាភូវីន?គេស្រឡាញ់តែជេម!ស្រឡាញ់គ្មានថ្ងៃប្រែ!រឹតតែឈឺរឹតតែស្រឡាញ់រឹតតែបំភ្លេចរឹតតែចាំ!គេធ្លាប់ចង់បំភ្លេចហេីយចង់កាត់ចិត្តពីនាយដែលតែងធ្វេីបាបគេដល់ថ្នាក់ឆ្អែតចិត្តតែគេធ្វេីមិនបានសោះទោះនាយខុសរយពាន់ដងក៍ប៉ងចង់បាននាយនៅក្បែរ
"អូន.."
"ទោះមានបុរសល្អប៉ុន្នាននាក់ចូលមកក្នុងជីវិតអូនតែបងត្រូវចាំថាគ្មាននរណាអាចទទួលក្ដីស្រឡាញ់ដែលអូនមានចំពោះបងនោះទេ"ត្រូវហេីយ!មិនថាមានបុរសល្អប៉ុន្នាននាក់ក៍ដោយទោះបីជានរណាមកស្រឡាញ់គេក៍ដោយក្នុងបេះដូងគេមានតែរាងក្រាស!មានតែរាងក្រាសទេដែលអាចទទួលបានក្ដីស្រឡាញ់របស់រាងតូច!នាយជាមនុស្សដំបូងដែលរាងតូចស្រឡាញ់ហេីយនឹងជាមនុស្សចុងក្រោយដែរ!គ្មានថ្ងៃប្រែ!គ្មានថ្ងៃរលប់មួយវិនាទីពីបេះដូង!ទោះជាគេធ្វេីជាគំរោះគំរេីយដាក់នាយតែការពិតទៅគេស្រឡាញ់នាយណាស់!គេបានសម្រេចចិត្តហេីយ!សម្រេចចិត្តថានឹងផ្ដេីមថ្មីជាមួយនាយហេីយបំភ្លេចរាល់អតីតកាល
YOU ARE READING
One Sided Love | GeminiFourth (End)
Fanfictionតើអ្នកធ្លាប់លួចស្រឡាញ់នរណាម្នាក់ទេ? ស្រឡាញ់គេតែឯងវាឈឺណាស់ត្រូវអត់?ឈឺតែក៏នៅស្រឡាញ់គេដដែលព្រោះបេះដូងនេះប្រគល់ជូនគេអស់ហេីយគ្មានសល់អីទេ!!តើខ្ញុំអាចកាត់ចិត្តពីគេបែបណាទៅ??- Fourth Nattwat Main character:gemini&fourth Written by:Nita