(Part 42+last part)
បន្ទាប់ពីស្រែកប្រាប់ម៉ាកហេីយៗគេក៍បីរាងតូចចូលបន្ទប់មួយទៀតព្រោះតែបន្ទប់ខ្លួនវាត្រូវខ្ទិចអស់ហេីយគេងមិនកេីតទេតែបេីមេីលពីរាងតូចវិញស្ងាត់មាត់ឆឹងខ្ទប់មុខនឹងទ្រូងនាយទេីបនៅពេលដែលគេដាក់ហ្វតថ្នមៗនៅលេីគ្រែសិន!មែន!ថាមែនៗសំងំយំភ័យឡេីងស្វាយមាត់"អោ~~អូនកេីតអី?"
"ភ័យ..ហ្ហឹក..អូនមិនទាន់ដោះស្រាយជាមួយម៉ាក់អូនចប់ផងអូនទៅប្រាប់ម៉ាក់បងបាត់..អ្ហឹកៗ"ព្រះអង្គហេីយលែងចឹងៗអ្នកណាមិនភ័យមិនយំ?ដោះស្រាយជាមួយគ្រួសារមិនទាន់ផងនាយកាយឆាយមុនបាត់អោ..អនាគតស្វាមីអេីយ..
"ឈប់យំ!ដូចបងប្រាប់អញ្ចឹងបងនឹងទទួលខុសត្រូវ!អូនមិនបាច់ភ័យទេបងនឹងដោះស្រាយ!ឈប់យំប្រយ័ត្នប៉ះពាល់ដល់អូនហេីយនឹងកូនណា"បន្ទាប់ពីដាក់ហ្វតឲគេងហេីយគេក៍ឡេីងទៅគេងតាមក្រោយហេីយអោបហ្វតថែមទាំងអង្អែលក្បាលហ្វតកុំឲភ័យ
"មិញម៉ាក់បង.."
"គេងទៅណាអូខេ?កុំគិតច្រេីនម៉ាក់បងមិនថាអីទេ"នាយថេីបថ្ពាល់ហ្វតមួយខ្សឹតហេីយក៍នៅអង្អែលពោះរបស់រាងតូចក្នុងបេះដូងគេរំភេីបមិនតិចទេដែលនៅក្នុងនេះកំពុងមានជីវិតតូចមួយជារបស់គេ!ទង្វេីនេះហេីយដែលធ្វេីឲរាងតូចស្ងប់អារម្មណ៍ខ្លះវាជាទង្វេីដែលកក់ក្ដៅមួយក្នុងនាមជាប្រពន្ធដែលពពោះម្នាក់!មិនយូរការនិយាយលួងលោមនឹងទង្វេីរបស់នាយធ្វេីឲរាងតូចគេងលក់យ៉ាងស្កប់ស្កល់
ពន្លឺព្រះអាទិត្យយចាប់ផ្ដេីមរះបន្លឺផែនដីក្រឡេកមកមេីលបន្ទប់រាងក្រាសពន្លឺក៍ចាប់ផ្ដេីមរះចូលបន្តិចម្ដងៗហេីយក៍បានចាំងភ្នែករាងតូចដែលកំពុងគេងលក់ស្កប់ស្កល់ដាស់ដំណេកឲគេភ្ញាក់ទាំងមមីមមេីរដៃក៍រកអ្នកដែលគេអោបយប់មិញតែមិនប៉ះសោះទេីបគេក៍ក្រោកឡេីងញីភ្នែកឲស្រឡាសហេីយសម្លឹងជុំវិញបន្ទប់តែមិនឃេីញសូម្បីស្រមោលធ្វេីឲគេចាប់ផ្ដេីមពេបមាត់រកយំបុកពោះផឹបៗ
"ជេម..ជេមៗ..shia!ម៉ោង10ហេីយ??"ហៅរាងក្រាសមិនលឺទេីបគេស្រវាទូរសព្ទមេីលម៉ោងក៍ឃេីញថាគេគេងជ្រល់ម៉ោងទេីបគេប្រញាប់យកខោអាវដែលរាងក្រាសទុកឲពាក់ហេីយក៍ទៅងូតទឹកមួយសន្ទុះក៍ងូតហេីយតែគេមិនហ៊ានចេញពីបន្ទប់នោះទេ
ក្រាក
YOU ARE READING
One Sided Love | GeminiFourth (End)
Fanfictionតើអ្នកធ្លាប់លួចស្រឡាញ់នរណាម្នាក់ទេ? ស្រឡាញ់គេតែឯងវាឈឺណាស់ត្រូវអត់?ឈឺតែក៏នៅស្រឡាញ់គេដដែលព្រោះបេះដូងនេះប្រគល់ជូនគេអស់ហេីយគ្មានសល់អីទេ!!តើខ្ញុំអាចកាត់ចិត្តពីគេបែបណាទៅ??- Fourth Nattwat Main character:gemini&fourth Written by:Nita