Part 39:ហេតុអីមានថ្មីហេីយមិនប្រាប់បងផង?

841 95 27
                                    

យប់មិញនេះរាងតូចយំឡេីងហេីមភ្នែកអស់ហេីយ!គេគេងមិនលក់សោះ!នៅតែគិតពីរឿងនោះដដែរ!គេចង់បំភ្លេចរឿងអស់នោះណាស់!ចង់បំភ្លេចរាងក្រាស!តែការបំភ្លេចនរណាម្នាក់វាឈឺចាប់ណាស់!តែក៍ត្រូវទន្ទេញក្នុងចិត្តទៀតថា..បេីបំភ្លេចគេមិនបាន!ឯងត្រូវនឹកឃេីញរឿងអាក្រក់ខ្លាំងដែលគេធ្វេីចំពោះឯងណា!ថ្ងៃដែលគេឈាមត្រជាក់ដាក់ឯងបំផុត! ថ្ងៃដែលគេទុកឲឯងយំស្ទេីឆ្គួតតែម្នាក់ឯងរួចគេដេីរចេញពីឯងគ្មានសូម្បីតែងាកក្រោយ!ល្មមស្រឡាញ់ខ្លួនឯងបានហេីយ!
យំជាលេីកចុងក្រោយចុះយំឲអស់ចិត្តអស់ចង់បន្ទាប់មកក៍មកធ្វេីជាមិនអី!តែគិតឬ?ថាគ្មានអ្នកចាប់បាន?រាងតូចនឹងគ្នីគ្នីកំពុងញាំសាច់អាំងកូរ៉េមួយកន្លែង

"ស្អែកចូលរៀនវិញហេីយយេីងខ្ចិលហា"Ford

"អត់ដូចអាញ់សោះនឹកសាលាសឹងអី"prom

"អាចម៍ឈីស!សិតនឹកខ្ពេីមហា"winny

"ហេ..មេីលអៃហ្វតទៅ"fordឲពួកគេមេីលទៅរាងតូចដែលគិតតែពីកាន់ចង្គឹះតែមិនលូកញាំអីហេីយឈ្ញោកមុខចុះយាងស្រងូតស្រងាត់

"ហ្វត!ឯងអត់អីណាហ្អី?"winny

"យេីងមានអីណា"មាត់ខុសពីចិត្ត

"តែអាការះឯងប្រាប់ពួកយេីងថាមិនអី!ហេីយរឿងឯងនឹងសិស្សច្បងយ៉ាងមិចហេីយ?យេីងលឺពីសាតាំងមកថាឯងបានឃេីញភីជេម.."ហ្វតនិយាយកាត់មិនចង់រំលឹកនាំតែអួលដេីមកយំម្ដងទៀត

"គ្មានអីទេ..យេីងមិនខ្វល"

"តែបងតាំងប្រាប់យេីងថាគ្រប់យ៉ាងគ្រាន់តែជារឿងយល់ច្រឡំទេគេប្រាប់យេីងថាពេលនឹងភីជេមស្រវឹងហេីយម្នាក់ស្រីនឹងមកអង្គុយជិតបន្ទាប់មកសុខៗក៍ថេីបភីជេមយកម៉ងភីជេមឡេីងគាំងគ្មានពីណាគេokនឹងរឿងបែបនឹងទេ"​winnyបានលឺពីសាតាំងមកហេីយពេលនេះក៍ចង់បញ្ចុះបញ្ចូលហ្វតផងដែរព្រោះមិនចង់ឲការយល់ច្រលំមួយនេះធ្វេីឲមិត្តគេដុនដាបឈឺចាប់ចឹងទេ

"គាត់គ្រាន់តែដោះសារឲប្រុសម្នាក់នឹងទេដឹង?នៅសុខៗនាងទៅធ្វេីចឹងធ្វេីអី?បេីជេមមិនបេីកដៃ? "

"យេីងថាឯងចាំស្ដាប់ការបកស្រាយរបស់ភីជេមសិនទៅព្រោះអីលូវយេីងឃេីញគាត់កែប្រែដេីម្បីឯងច្រេីនណាស់សូម្បីតែបងតាំងក៍និយាយដែលថាភីជេមស្រឡាញ់ឯងងប់ងល់ខ្លាំងយប់មិញភីជេមផឹកច្រេីនណាស់ណា"

One Sided Love | GeminiFourth (End)Where stories live. Discover now