គ្រូពេទ្យចាប់ផ្ដេីមធ្វេីចលនាជាច្រេីនដង!គេធ្វេីចលនាដៃឲរាងតូចស្ទេីតែប្រេះឆ្អឹងទៅហេីយតែនៅតែមិនមកវិញ!ចង្វាក់បេះដូងលោត្រង់ភ្លឹង!ទេីបdoctorម្នាក់យកម៉ាសុីនឆក់ចង្វាក់បេះហ្វតឲដំណេីរការឡេីងវិញ"1 2 3 អឹប!!"
"លេខ 120!!1 2 3! អឹប!!"
ទឺតៗ
ខ្សែបន្ទាត់ចាប់ផ្ដេីមលោតអង្កាញ់ៗបញ្ជាក់ប្រាប់ថាចលនាបេះដូងរាងតូចត្រឡប់មកដំណេីរការឡេីងវិញទេីបក្រុមគ្រូពេទ្យចាត់ចែងបន្ត
(prankនឹងហា)ក្រាក
សម្លេងបើកទ្វារបន្ទប់សង្គ្រោះបន្ទាន់មុននេះក៏បន្លឺឡើងធ្វើឱ្យ ជេមទាំងអន្ទះសានោះប្រញាប់ងាកទៅមើលយ៉ាងលឿនព្រមទាំងភូវីនដែរ"លោកគ្រូពេទ្យតេីគេយ៉ាងមិចហេីយ?សង្សារខ្ញុំ..សង្សារខ្ញុំលែងអីហេីយត្រូវទេ?"
"ហឹម..ខ្ញុំមិនដឹងថាសង្សារលោកប្រុសជួបនឹងបញ្ហាអីទេដែលឈានទៅរកការសម្លាប់ខ្លួនបែបនេះ!គេបានអារដៃរហូតដល់ជម្រៅជ្រៅខ្លាំងទេីបហូរឈាមមិនឈប់ហេីយមេីលទៅក៍មានទឹកចូលក្នុងមុខរបួសដែរបូករួមនឹងកម្ដៅក្នុងខ្លួនគេក្ដៅហួសកម្រិតអាចសនិដ្ធានបានថាគេក្ដៅខ្លួនជាយូរតែមិនលេបថ្នាំជាមួយនឹង..ស្នាមលេីខ្លួនគេនោះលោកគួរតែយល់ហេីយត្រូវទេ?"នៅពេលឃ្លាចុងក្រោយគាត់ទម្លាក់សម្លេងបន្តិចដែលអាចលឺតែជេម
"ហេីយពេលនេះគេអស់អីហេីយ!លោកអាចចូលទៅមេីលបាន"គ្រូពេទ្យញញឹមដាក់នាយបន្តិចមុននិងដើរចេញ ទៅបាត់ទុកអោយកម្លោះឈរសោកសៅម្នាក់ឯង។រាងក្រាស់ចូលទៅបើកទ្វារសន្សឹមៗបើកបង្ហាញអោយឃើញរាងកាយតូចស្តើងស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺដែលគ្រូពេទ្យប្តូរអោយមុននេះកំពុងតែគេងនៅលើគ្រែដោយមានសារ៉ូមកំពុងតែនៅជាប់ដៃរបស់គេជាមួយមុខបានបំពាក់ដោយបំពង់អុកសុីសែនជំហានជើងមាំមួនប្រែក្លាយជាទន់សឹងបោះទៅមុខមិនរួច
"សុំទោស!!"នេះគឺជាពាក្យដែលនាយពោលទៅកាន់រាងតូចមុនគេព្រោះគេគ្មានពាក្យផ្សេងឡើយដែលសាកសមជាងពាក្យនេះប៉ុន្តែបើសិនជាមាននាយច្បាស់ជាយកវាមកប្រើដើម្បីបញ្ជាក់ពីការដឹងកំហុសរបស់នាយពិតជាសោកស្តាយចំពោះទង្វើរបស់ខ្លួនដែលធ្វើដាក់រាងតូច ប៉ុន្តែគ្រប់យ៉ាងដែលនាយធ្វើក៏ព្រោះមិនចង់បាត់បង់!នាយក្រវាសមេីលកដៃដែលនាយកាច់បំបាក់ពេលកំហឹងបាំងមុខដែលពេលនេះត្រូវរុំរបួសឲអបឆ្អឹងហេីយនឹងដៃម្ខាងទៀតដែលរាងតូចអាក៏រុំដៃដូចគ្នា
YOU ARE READING
One Sided Love | GeminiFourth (End)
Fanfictionតើអ្នកធ្លាប់លួចស្រឡាញ់នរណាម្នាក់ទេ? ស្រឡាញ់គេតែឯងវាឈឺណាស់ត្រូវអត់?ឈឺតែក៏នៅស្រឡាញ់គេដដែលព្រោះបេះដូងនេះប្រគល់ជូនគេអស់ហេីយគ្មានសល់អីទេ!!តើខ្ញុំអាចកាត់ចិត្តពីគេបែបណាទៅ??- Fourth Nattwat Main character:gemini&fourth Written by:Nita