Part 40:ដោះលែង..

1K 131 46
                                    


រីងៗ​សម្លេងទូរសព្ទបានរោទ៍ឡេីងកាត់ផ្ដាច់អារម្មណ៍រវេីរវាយរបស់រាងតូចដែលកំពុងអង្គុយលេីពូកម្នាក់ឯងទាំងទឹកមុខក្រៀមក្រំ

[អាឡូហ្វត!]
[ភីម៉ាក?]នៅពេលដែលម៉ាកខលមកចឹងគេផ្ដេីមឆ្ងល់តែម្ដងហេតុអីសុខៗទេមកដោយនាយមិនដែលខលមកទេ
[ហ្វតលេីកនេះភីសុំណា!សុំឯងទៅរកអៃជេមនៅផ្ទះម៉ាកវាបានទេ?ពេលនេះស្ថានការណ៍របស់វាភីនឹងមីងពិបាកគ្រប់គ្រងណាស់]គ្រាន់តែលឺភ្លាមរាងតូចចាប់ផ្ដេីមភ័យតក់ស្លុតតេីជេមកេីតអីទឹកមុខគេពេលនេះឡេីងស្លេកអស់ហេីយ
[ជេម..ជេមគេកេីតអីភី?ខ្ញុំ..ខ្ញុំនឹងទៅ!]
[ឯងមកសិនមកបងពិបាកប្រាប់ណាស់ចាំភីផ្ញេីlocationឲ]

ភូមិគ្រិះរបស់គ្រួសារនាយក្រាសពេលនេះគឺវឹកវរពេញនឹងក៍ព្រោះតែកូនប្រុសតែមួយគត់របស់គ្រួសារនេះបានចាក់សោខ្លួនឯងក្នុងបន្ទប់ថែមទាំងលឺសម្លេងបោកប្រាសមិនឈប់!ជាពិសេសនោះម៉ាក់របស់ជេមទឹកមុខកេីតឡេីងស្លេករកនឹងយំព្រោះតែខ្លាចកូនកេីតអី!ស្រែកហៅក៍គ្មានសម្លេងឆ្លេីយតបមានតែសម្លេងផូងផាំងបេីអ្នកណាសាក់តែចាក់សោចូលទៅក្នុងអាចនឹងបែកក្បាលក៍ថាបានចំណែកជេមឈរចាំហ្វតពីក្រៅរបងភូមិគ្រិះជាស្រេចខ្លាចថាហ្វតនឹងពិបាករក

"ជេម..ជេមកុំបំភ័យម៉ាក់បានទេ?បេីកទ្វាមកនិយាយជាមួយម៉ាក់មកណា"និយាយរួចហ្វតនឹងម៉ាកក៍រត់មកដល់ល្មមហ្វតរត់ទាំងត្ហេបត្ហបមុខក៍ឡេីងស្លេកហេីយរត់ឡេីងរបូតស្បែកជេីងអស់

"ក្មួយហ្វត?..មកដល់ល្អហេីយជួយទៅមេីលកូនមីងបន្តិចណាមីងមិនដឹងគេកេីតអីទេមានតែក្មួយទេដែលអាចឃាត់គេបាន"

"បាទ..បាទអ្នកមីង!បន្ទប់ជេម..."

"នេះសោបន្ទប់ជេមណាក្មួយ"

*ប្រូងប្រាំង
ក្រាក​ ទ្វាបន្ទប់ត្រូវបានបេីកដោយរាងតូចបានយកសោមកចាក់!បេីកភ្លាមបិះនឹងត្រូវមួយអំពូលភ្លេីងក្បាលដំណេកហេីយតែសំណាងដែលរបស់នោះគប់ត្រូវជញ្ជាំង!បន្ទប់មួយនេះសែនរញ៉េរញ៉ៃរប៉ាយរបាត់ខ្ទិចខ្ទីដោយម្ចាសរបស់វាប្រេីប្រាសមកជះកំហឹងនឹងអារម្មណ៍ឈឺចាប់ទៅវា!

"ជេមឈប់!ខ្ញុំប្រាប់ឲឈប់!"ហ្វតឃេីញក៍ស្រែក

*ប្រាវ​ របស់ទៅបានកម្ទេចដដែរដូចជាជេមហឹងត្រជាក់អស់មិនដឹងថាហ្វតស្រែកមកពីក្រោយអីចឹងទេីបហ្វតរត់មកចាប់ដៃជេម

One Sided Love | GeminiFourth (End)Where stories live. Discover now