Part 38:អូនស្ដាយក្រោយដល់ថ្នាក់នេះឬ?

819 98 21
                                    


បន្ទាប់ពីរឿងច្របូកច្របូលនោះមកពួកគេស្ងាត់រាងខ្លួន!នៅពេលត្រឡប់មកវិញហ្វតក៍ឡេីងមកគេងបន្ទប់ខ្លួនចំណែកឯជេមដែលរាល់ដងដែលមកគេងជាមួយហ្វតទោះហ្វតដេញយ៉ាងណាក៍នាយមិនទៅនៅមានះព្រោះចង់ដេកអោបប្រេីល្បិចអីក៍មានដែលថ្ងៃខ្លះធ្វេីជាយកលេសថាដេកក្បែរគ្រែតែពេលហ្វតគេងបាត់ក៍មកឡេីងគេងអោបធម្មតាតែលេីកនេះជេមមកគេងលេីសាឡងបន្ទប់ទទួលភ្ញៀវវិញមិនមែននាយមិនចង់ឡេីងទៅគេងដូចថ្ងៃមុនៗទេតែហ្វតបានចាក់សោបាត់ហេីយទេីបនាយមិនចង់រំខានណាមួយក៍នៅអន់ចិត្តនឹងហ្វតផង

ព្រឹកព្រលឹមស្រាងៗមនុស្សម្នាក្នុងផ្ទះរបស់ផនចាប់ផ្ដេីមរុសរាន់ងេីបរៀបចំខ្លួនដេីម្បីត្រឡប់ទៅទីក្រុងវិញអ្នកខ្លះដែលរៀបចំខ្លួនហេីយក៍លេីកវ៉ាលីរបស់ខ្លួនដាក់គូទឡានជេមរៀបអីវ៉ានដាក់គូទឡានបណ្ដេីររេភ្នែកមេីលជុំវិញផ្ទះនេះបណ្ដេីរដោយសារមិនឃេីញហ្វតចុះមក

"រកប្អូនយេីងមែន?គេទៅទីក្រុងវិញជាមួយភូវិនវិញតាំងពីឯងមិនទាន់ភ្ញាក់មកម្លេះ"ផន

"ហឹម~~"បានត្រឹមគ្រហឹមហេីយធ្វេីជារៀបអីបន្តទាំងក្នុងចិត្តកំពុងឈឺអូចៗ

តេីអ្វីៗកំពុងត្រឡប់មករកភាពដេីមមែនទែ?តេីនាយត្រូវទៅរកជេមមានស្រីផកសុីមិនចេះគិតដេីម្បីបំភ្លេចហ្វតដូចសង្សាចាសពីមុនមែនទេ?បេីពេលនេះគេកំពុងតែផឹកស្រាដូចជាផឹកទឹកចំណែកមានមនុស្សស្រីមកកៀកកេីយដូចដេីម?

"ជេមហា?ផ្ដោតមកលេីអូនខ្លះបានទេ?បងផឹករហូតមិនគិតពីអូនទេ!"សម្លេងស្រីម្នាក់សួរឡេីងឯដៃរវាមអង្អែលលេីទ្រូងហាប់ណែនរបស់រាងក្រាសមិនឈប់តែនាយក៍ដកដៃនាងចេញ

"ជេម~~"

"បណ្ដោយវាសិនទៅ!"សាតាំង​ តែនារីម្នាក់នោះហាក់មិនសុខចិត្តសោះខំមកអង្គុយដោយឯងៗដេីម្បីមកកំដរនាយហេីយនាយមិនយកភ្នែកមេីលទៅវិញទេីបអោនទៅថេីបបបូរមាត់ជេមមិនឲដឹងទាន់

ក្ដុក!បេះដូងដែលមានដំបៅគ្រប់កន្លែងពេលនេះកំពុងតែដាច់ពីទងមែនទេ?រូបភាពដែលគេកំពុងឃេីញវាមិនខុសអីពីរូបភាពដែលខ្លួនកំពុងឃេីញពីមុនទេ!ឈឺគ្មានអ្វីប្រៀបបាន!រូបភាពនេះវាជ្រំដែន!ការឈឺចាប់ដដែលវាជ្រំដែន!រូបភាពថេីបគ្នាដែលកំពុងឃេីញពេលនេះមិនខុសពីរូបភាគដែលគេឃេីញនៅពេលដែលជេមយកស្រីមកដេលនៅcondoបេះដាក់!ត្រូវហេីយ!គេត្រឡប់ទៅរកភាពដេីមគេវិញហេីយតា?មានស្រី..ផឹកស្រាដាច់យប់!ចឹងយេីងទៅខ្វល់ធ្វេីអីក្រែងយេីងត្រឹមជាអ្នកដទៃ?តែមិចបានវានៅតែឈឺនៅតែស្រកទឹកភ្នែក

One Sided Love | GeminiFourth (End)Where stories live. Discover now