និយាយជាមួយយើងមើលមុខឲ្យចំ

375 37 2
                                    

“នេះបន្ទប់របស់នាយ ហើយខាងនោះជាបន្តប់លោកម៉ឺន” អឹងនាងបាននាំហ្វដមកបន្ទប់ស្នាក់នៅនឹងណែនាំឲ្យគេបានស្គាល់

“បាទ..អរគុណហើយ..”ហ្វដបានសំអរគុណនាង

“ខ្ញុំឈ្មោះនាងអឹង ហៅអឹងៗក៏បានដែល”នាងក៏ប្រាប់ឲ្យហ្វដបានស្គាល់

“បាទ ខ្ញុំហ្វដ ជួយណែនាំផងណាអឹង”គេក៏ញញឹមទៅនាងនាងក៏សើចមកវិញ

“អើៗ..យើងជាធីមតែមួយទេបើមានអីឆ្ងល់ឬចង់ដឹងអីឯងអាចមកសួរយើងបាន កន្លែងយើងនៅក្បែរៗនេះឯង ចឹងឯងរៀបចំទៅ យើងទៅមើលការកន្លែងផ្សេងទៀតមានអីក៏ហៅបានណា៎”អឹងនាងទះស្មាហ្វដហើយក៏ដើរទៅផ្ទះបាយ

បន្ទាប់ពីអឹងដើរផុតបាត់ហើយហ្វដគេក៏ចូលទៅរៀបចំអីវ៉ានឹងសម្អាតកន្លែងម្ដងទៀតរៀបចំរួចបានមក ធ្វើការជាមួយជេម។

“លោកម៉ឺនមានអីឲ្យខ្ញុំបាទធ្វើទេ?”ហ្វដបានដើរមកជិតជេមហើយក៏អោនមុខចុះសួរ

“និយាយជាមួយយើងមិនត្រូវអោនមុខចុះទេ គ្មានអ្នកបម្រើណាប្រាប់នាយទេឬ?”ជេមគេកំពុងតែសរសេរ បាយការណ៍ នឹងនិយាយថាឲ្យហ្វដ

“សូមទោស”ហ្វនកាន់តែអោនមុខសូមទោសថែម

“ងើយមុខ”ជេមនាយដាក់ប៊ិកចុះមួយទំហឹងនឹងងើយសម្លឹងមុខហ្វដដោយ ក្រខ្សែភ្នែកមុតស្រួច មុខម៉ូវ និយាយដោយសម្ដីធ្ងន់

“...”ហ្វដក៏មិនបានតបនាយក៏ងើយមុខមកសម្លឹងនាយតាមការបញ្ជាទាំងភ័យញ័រ ហាក់ដូចជាខ្លាចនាយ

“ថ្ងៃនេះយើងទៅផ្សារ ណាម ឯងទៅត្រៀមរបស់របរទៅ”នាយមើលមុខហ្វដហើយក៏បែបមកសរសេរការងារត ដោយមុខមាំ ហ្វដគ្នាខំភ័យពេលបាយនិយាយមកប្រាកដប្រជាណាស់

“ទានម្ចាស់”ហ្វដអោនលានាយហើយក៏ ប្រញាប់ទៅរៀបចំអីវ៉ាន់តាមបញ្ជាជេម

______________

“ហ្វដធ្វើអីនឹងមើលទៅញាប់ដៃញាប់ជើងណាស់”អឹងនាងបានដើរមកសួរនាំហ្វដដែលកំពុងរៀបចំអីវ៉ាន់ រប៉ាត់រប៉ាយពេញនឹង

“ខ្ញុំកំពុងរៀបចំរបស់របរឲ្យលោកម៉ឺនណាអឹងព្រោះលោកនឹងទៅផ្សារណាម បន្ដិចទៀត”ហ្វដតបអឹងដោយមិនបានសម្លឹងមើលមុខគ្នាឡើយរវល់តែរៀបចំ

“ឲ្យយើងជួយទេ?”អឹងក៏ដើរចូលទៅជួយ

“អឹង មានដឹងទេថាលោកម៉ឺនទៅផ្សារយកអីទៅខ្លះ?”ហ្វដបែរទៅសួរអឹងដើយធ្វើមុខសឺ

“តាមដែលយើងដឹងលោកយកតែប្រាក់ទៅតែប៉ុនឹង ដូចគ្មានអ្វីផង”អឹងក៏តបតាមដែលនាងដឹង ធ្វើឲ្យហ្វដចង់ដាច់ផ្ងារព្រោះគ្នាខំរើយកអីវ៉ាន់ទៅច្រើនមាន ប៉ាវផង មានដាវផង...

“ហើយគាត់ឲ្យខ្ញុំរៀបចំរបស់របរអីទៅបើគាត់យកតែប្រាក់ទៅនឹង”ហ្វដក៏សួរបន្ដ

“អ៎..របស់នឹងនោះ កន្រ្ដកមាន់នោះឯង លោកប្រហែលទៅផ្សារយកមាន់ទៅលេង”អឹងនាងក៏ចង្អុលទៅកន្រ្ដកនោះ។

“អ៎..យល់ហើយ អរគុណណាស់អឹង”

“យករបស់ប៉ុនឹងក៏យូរដែល ពេលណាទើបបានទៅហាស៎”ជេមនាយបានដើរមកពីក្រោយបានឃើញអ្នកទាំង2ជជែកគ្នាក៏មកស្ដីឲ្យ

“អឹងនាងមិនមានការងារធ្វើទេអីហាស៎”ជេមបានសម្លក់នាងយ៉ាងម៉ូវ អួយខ្លាច

“រួចហើយលោកម៉ឺន ពួកយើងទៅ”ហ្វដនៅពេលឃើញនាយសម្លឹងអឹងគួរឲ្យខ្លាចក៏បង្វែដាននាំលោកម៉ឺនទៅមិនចង់ឲ្យអឹងត្រូវស្ដីឲ្យ

____________________________

“លោកម៉ឺនយកមាន់ទៅណាវិញ”ហ្វដដើរក្រោយនាយបណ្ដើរសួរបណ្ដើរ

“យកទៅប្រកួតជាមួយមាន់អ្នកនៅផ្សារ”នាយតបតាមការសួររបស់ហ្វដ

“ហើយចេញពីនឹងទៅណាទៀត?”ហ្វដក៏នៅតែតាមសួរនាយ ត្រុកៗដែលកំពុងដើរក្នុងផ្សារ

“និយាយហត់នៅហាស៎”នាយឈប់បែរមុខមកមើលហ្វដនាយហត់នឹងឆ្លើយនឹងហ្វដសួរនោះសួរៗមិនឈប់

“សូមទោស.. លោកម៉ឺនធុញនឹងខ្ញុំហើយហ៎!”ហ្វដសម្លឹងមុខនាយធ្វើមុខស្អុយៗ

“មិនមែនធុញតែយើងហត់នឹងឆ្លើយតប ឯង បានហើយដើរតាមមកកុំមាត់ច្រើន ហើយឈប់ធ្វើមុខស្អុយបែបនេះទៀតទៅ អាក្រក់មើលណាស់”នាយក៏បែរដើរទៅមុខបន្ដដោយលួចញញឹម

សិទ្ធតែថាធ្វើមុខស្អុយៗអាក្រក់តែនិយាយហើយធ្វើឯងលួចញញឹម ម្នាក់ឯងអីណា ថាលួចcrថាទៅ🙄😆

សិទ្ធតែថាធ្វើមុខស្អុយៗអាក្រក់តែនិយាយហើយធ្វើឯងលួចញញឹម ម្នាក់ឯងអីណា ថាលួចcrថាទៅ🙄😆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now