សុបិន្ត??

587 39 3
                                    

«លោកជំទាវ!!!»លោកហ្លួងស្រែកយ៉ាងខ្លាំង ហើយក៏បានដើរចេញទៅក្រៅ

«អ្នកប្រុសខ្ញុំព្រះបាទសូមអនុញ្ញាតនាំខ្លួនអៃហ្វូដទៅជួបលោកហ្លួងទាន»អ្នកបម្រើបានមកចាប់ហ្វូដយកទៅ

«លោកពុក??ហើយចាប់ហ្វូដយកទៅធ្វើអី??»ជេបសួរអ្នកបម្រើវិញដោយការងើយឆ្ងល់ហើយក៏កាន់ដៃហ្វូដជាប់មិនឲ្យគេចាប់យកទៅ

«ខ្ញុំព្រះបាទមិនជ្រាបដូចគ្នាទាន»អ្នកបម្រើឆ្លើយដោយអោនមុខចុះ

«អ្នកប្រុស..ឲ្យខ្ញុំទៅៗប្រហែលជាលោកម្ចាស់ហៅឲ្យទៅបម្រើទេដឹងទានមិនមានអីទេ»ហ្វូដបានលែងដៃជេបហើយក៏ដើរទៅតាមអ្នកបម្រើ!

«មានរឿងអ្វីមិនល្អប្រាកដណាស់»ជេបឈរនិយាយពេលហ្វូដដើរទៅ

«អូនដឹងបានយ៉ាងមិច??ថាមានរឿង»ថានសួរដោយអោនមុខទៅកៀគជេប

«កុំមកធ្វើមុខចឹង ខឹងមិនទាន់បានទេណា ចេញឲ្យឆ្ងាយទៅ!!»ជេបងាកមុខមកថានវិញហើយក៏ដើរគេចនាយ (ចាំមើលខ្មឺតដល់ពេលណាទៀតមីក្អូន)

«ឈប់សិន!!»ថានទាញដៃឲ្យជេបឈប់

«បងសួរនៅមិនទាន់ឆ្លើយទេអូនដឹងបានយ៉ាងមិចថាមានរឿង??»នាយសួរ

« ចរឹកលោកពុកដឹងច្បាស់ គាត់មិនងាយហៅអ្នកដែលគាត់មិនជិតស្និតទៅបម្រើទេ ទាល់តែ...ហឺយយវីវរហើយហ្វូដ!!ហ្វូដមានគ្រោះហើយ »និយាយបានប៉ុននឹង ជេបបានរត់ទៅរកហ្វូដដោយទាញដៃថានទៅជាមួយ

«លោកហ្លួង...លោហ្លួងចាប់ខ្ញុំព្រះបាទចងនឹងឈើតើខ្ញុំព្រះខុសអ្វី??»ខ្លួនជាប់នឹងចំណងចងភ្ជាប់នឹងដើមឈើធំមួយក្រោយផ្ទះដោយជុំវិញមានដោយសេនាគ្រប់ជ្រុង ព័ទ្ធជុំវិញជារបង

«ហ៊ឹសៗ..នៅមកសួរទៀតថាខុសអី ខ្លួនឯងជាស្អីឯងដឹងច្បាស់ណាស់ ក្នុងផ្ទះយើងមានច្បាប់ត្រឹមត្រូវ អ្នកធ្វើខុសច្បាស់ត្រូវតែសម្លាប់ក្រោមដើមឈើនេះ»លោកដើរទៅជិតហ្វូដហើយទាញចង្កាហ្វូដឡើងមើលឲ្យជិតហើយក្រវាសដៃចេញមួយទំហឹងធ្វើឲ្យមុខហ្វូដរេតាមកម្លាំងដៃលោកចេញទៅម្ខាងដោយការឈឺចាប់

You've reached the end of published parts.

⏰ Last updated: Apr 03 ⏰

Add this story to your Library to get notified about new parts!

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now