ថ្ងៃថ្មី
“អ្នកម៉ែ..ហៅកូនមកនេះមានរឿងអ្វីឬទានម្ចាស់”ជេមបានដើរមកអង្គុយនឹងនិយាយជាមួយម្ដាយ
“ថ្ងៃស្អែកកូនត្រូវទៅធ្វើសង្រ្គាមហើយត្រូវទេ?”ម្ដាយសួរទាំងស្រងូតស្រងាត់
“ព្រះបាទ”នាយតបលោកវិញហើយ មានកង្វល់
“តើកូនមានរឿងអ្វីក្នុងចិត្ដមែនទេបានជាកូនធ្វើមុចស្រពោនបែបនេះអាចប្រាប់ម៉ែបានទេ”លោកយកដៃទៅអង្អែលខ្នងកូនថើៗ
“ខ្ញុំបារម្ភពីហ្វតណាអ្នកម៉ែ”នាយងើបមុខនិយាយហើយក៏អោនចុះវិញ
“បារម្ភហ្វតឬ? មិនបាច់បារម្ភហ្វតនោះទេ មនុស្សដូចហ្វតនេះណាមិនមានអ្នកណាធ្វើបាបគេបានទេ កូនកុំបារម្ភ”ម្ដាយនិយាយដោយស្នាមញញឹម
“នេះអ្នកម៉ែ មិនខឹងស្អប់ហ្វតត្រូវទេ?”នាយងើបមុខសួរលោកទាំងឆ្ងល់
“ហ៊ឹសៗ...ឲ្យម៉ែទៅខឹងហ្វតបានឯណាទៅ បើគេជាមនុស្សល្អដល់ម្ល៉ឹង ម៉ែជាអ្នករើសគេមក ម៉ែដឹងច្បាស់ថាម៉ែគិតយ៉ាង មិនបានភ័យម៉ែជាអ្នកការពារហ្វតឲ្យកូនចុះពេលកូនមិននៅ ”លោកនិយាយទាំងញញឹមក្រវីក្បាល
“នេះអ្នកម៉ែ...អនុញ្ញាតឲ្យខ្ញុំនិងហ្វតស្រឡាញ់គ្នាមែនទេ!”នាយបើកភ្នែកធំៗនិយាយដោយភ្ញាក់ផ្អើល
“ម៉ែ មិនបាននិយាយទេ កូនស្រលាញ់អ្នកណាម៉ែលែងហាមទៀតហើយតែរឿងលោកពុកម៉ែ មិនអាចជួយកូនបានទេ”លោកដកដង្ហើមធំមើលទៅលើមេឃដោយមុខស្រពោនអាណិតកូន
“ឲ្យតែអ្នកម៉ែ មិនប្រកាន់កូនកូនសប្បាយចិត្ដណាស់”នាយបានអោបម្ដាយយ៉ាងណែន
“ចុះរឿងឯងនឹងឆោមគិតយ៉ាងមិច?”លោកសួរទៅជេមនាយក៏ផ្អាកការអោបមួយរំពិចមើលទៅម្ដាយ
“កូនមិនបានស្រឡាញ់នាងទេ ពិធីមង្គលការកូន សូមបដិសេធន៍ ”នាយក៏តបមិនស្ទាក់ស្ទើ
“រឿងម៉ែ នឹងនិយាយជាមួយលោកពុកសិនតើអាចផ្ដាច់ពាក្យឬអត់ ឥឡូវកូនទៅនិយាយសម្រួលនឹងហ្វតចុះ ម៉ែមានការត្រូវធ្វើ”លោកក្រោយឈរ ទះស្មាកូនថើៗញញឹមដោយក្ដីស្រឡាញ់ហើយក៏ដើរចេញទៅ
![](https://img.wattpad.com/cover/357147217-288-k158826.jpg)
YOU ARE READING
រឿង វាសនាស្នេហ៍ Fourth Nattawat
Genel Kurguស្នេហាក្នុងយុគសម័យបុរាណ ដែលប្រកាន់វណ្ណៈពូជសាសន៍និងទំនៀមទម្លាប់ប្រពៃណី ប្រុសហើយនិងស្រី តែស្នេហាមួយគូនេះ បានស្រឡាញ់ ភេទដូចគ្នា ដែរនាំឲ្យ គ្រួសារមិនយល់ព្រមនឹងមិនអនុញ្ញាត តែងតែបំបែកពួកគេនឹង ផ្ដាច់ការ ព្យាយាមរារាំង រនាំងស្នេហ៍ មួយនេះមិនឲ្យ រស់នៅជាមួយគ្នា...