ចាំក្នុងខួរឯងផងថាឆោមម្នាក់គត់ដែលមានសិទ្ធិ

376 34 1
                                    

មួយអាទិត្យកន្លងផុតទៅ..

“ហ្វដ!..ឯងទើបនឹងជា កុំអាលធ្វើការងារធ្ងន់អី ទុកឲ្យយើងធ្វើជំនួស”អឹងគេបានទាញអីវ៉ាន់ដែលហ្វដកាន់មកដៃខ្លួន

“មិនអីទេអឹង..ខ្ញុំជាហើយ ឲ្យធ្វើទៅកុំឲ្យមានបញ្ហាដល់អឹងពេលលោកជំទាវដឹងណាស់!”ហ្វដគេក៏ទាញ់មកវិញហើយក៏ញញឹមទៅអឹងដើម្បីឲ្យនាងបានឃើញថាគេមិនអី

“ហ្វដ!..មកបន្ទប់ខ្ញុំ”ជេមនាយហៅហ្វដទាំងមុខស្មើមិនញញឹម ហើយក៏ដើរចូលបន្ទប់ដោយមិនខ្វល់ពីអ្នកណា

“អឹង..យើងទៅសិនហើយ”ហ្វដថាហើយក៏លើកអីវ៉ាន់ដើរតាមនាយ

“លោកម៉ឺន!”ហ្វដនិយាយបាន2ម៉ាត់ជេមគេក៏ទាញហ្វដឲ្យមកអង្គុយលើភ្លៅគេ នឹងអោបចង្កេះហ្វដពីក្រោយហើយដាក់ចង្កាលើស្មាហ្វដដោយធ្វើមុខ សាវសាវដូចមិនមានកម្លាំង ។ ហ្វដគេឃើញនាយមើលទៅហត់គេក៏អោបដៃនាយដែលបានអោបចង្កេះគេវិញដោយក្ដីស្រឡាញ់ នឹងផ្តល់ថ្មឲ្យនាយ

“ ស្មុគស្មាញហ៎..មានរឿងអីឲ្យលោកម៉ឺងគិតដល់អស់កម្លាំងទៅទានម្ចាស់ ”គេក៏សួរនាយដោយការប្រារម្ភនឹងចង់ដឹងផងនោះ

“មិនយូរទេ បងត្រូវទៅធ្វើសង្គ្រាមហើយមិនដឹងថាបានជួបមុខអូនទៀតឬអត់ទេ”នាយតបមកដោយ មិនសប្បាយចិត្តហើយសម្ដីនាយមើលទៅដូចមិនចង់ទៅ ថាហើយហ្វដគេក៏បែបមុខមករកនាយ

“នេះលោកម៉ឺននឹងមិនមកវិញទេឬ?”ហ្វដ ចងចិញ្ចើមទៅសួរនាយដោយមុខស្រពោន

“ហ៊ឹស~ វាស្ថិតលើថាបងឈ្នះឬចាញ់”នាយសើចដើមកតបហ្វដ

“ចុះបើចាញ់វាយ៉ាងមិចវិញ?”ហ្វដគេសួរទាំងអោបជាប់ដើមទ្រូងនាយនឹងងើយមកសម្លឹងមុខនាយដោយ ចង់ដឹង

“បើចាញ់ហ៎!..បើចាញ់មែនបងនឹងមិនអាចមករកវិញអូនបានទេ”

“ហេតុអ្វីបានមកវិញមិនបាន?”

“ព្រោះថាបងស្លាប់បាត់ហើយ”នាយក៏តបទាំងសើច

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now