រាជវាំង

384 32 0
                                    

នៅក្នុងព្រះរាជវាំង ដ៏មហស្ចារ្យនឹងប្រណិត មានមន្ត្រីតូចធំ សេនារាជាធិរាជ ដែលមកជួបជុំគ្នាក្នុងវាំងស្ដេច ក្នុងនោះក៏មានម៉ឺនជេមនឹងម៉ឺនសាតាំងយើងផងដែល។

“ឱ!!លោកមន្រ្ដីទាំងឡាយថ្ងៃនេះ យើងកោះហៅពួកលោកមកព្រោះថ្មីៗនេះ សត្រូវបានវាយលុកមកកាន់តែជិតហើយ អញ្ចឹងហើយទើបយើងកោះហៅអស់លោកមកដើម្បីរកវិធីកម្ចាត់សត្រូវ តើអស់លោកមន្ត្រីណា មានយោបល់អ្វីក៏ វាចាមក”ស្ដេចបាននិយាយយ៉ាងខ្លាំងក្លាដោយអំណាច

“ បពិតព្រះអង្គជីវិតដង្កើលើកត្បូង ខ្ញុំព្រះករុណាមានផែនការដើម្បីកម្ចាត់សត្រូវក្រាបទូល ”មន្រ្ដីឯក លូនក្បាលក្រាបទូល

“មើលលើកមន្រ្ដីថាទៅមើលលោកមានវិធីអីចាត់ការ”ស្ដេចច្រតចង្កេះសម្លឹងចាំស្ដាប់លោកមន្រ្ដីវាចា

“ក្រាបទូលព្រះអង្គគម្រងរបស់ខ្ញុំព្រះករុណាគឺពួកយើងត្រូវតែប្រមូលកម្លាំងទ័ពនឹងលើកទ័ពទៅវាយឲ្យបានមុនសត្រូវទាន”លោកមន្រ្ដីហាឡើងដោយមិនហ៊ានមើល ព្រះភស្ដេចឡើយ

“តែទ័ពយើងមានតែ3ម៉ឺននាក់ខាងគេមានដល់5ម៉ឺននាក់តើឲ្យច្បាំងមិចនឹងឈ្នះ?”ស្ដេចគិតហើយតប

“បពិតក្រាបទូល ទ័ពវាំង3ម៉ឺនពីតមែនតែខ្ញុំព្រះបាទមានទ័ពផ្ទាល់ខ្លួនជាង5ពាន់នាក់ទៀត ហើយនឹងទ័ពអស់លោកមន្ត្រី កងសេនាទៀត អាចនឹងទប់ទល់ធ្វើសង្គ្រាមបានក្រាបទួល”

“ហ៊ឹម...លោកគិតបានល្អពិនមែនមិនខសុទេតែយើងលើកលោកជាមន្រ្ដីធំ ហាសហា”ស្ដេចសប្បាយព្រះទ័យនឹងមន្រ្ដីឯកណាស់

“តាមតែព្រះអង្គបញ្ជាក្រាបទូល”មន្រ្ដីទាំងអស់វាចាព្រមគ្នាបូករួមនឹងការអោនក្រាប ប្រតិបត្តិ

“ល្អ អញ្ចឹងយើងនឹងចាត់ចែងឲ្យអស់លោកធ្វើសឹក ម៉ឺនជេម ក្នុងនាមជាម៉ឺនឯកយើង យើងចង់ឲ្យឯងដឹកនាំទ័ពធ្វើសឹកជាមួយសេនាប្រមុខ តើលោកគិតយ៉ាងមិច?”ស្ដេចងាកទៅរកជេមហើយសួរ

“ក្រាបទូលព្រះអង្គខ្ញុំករុណាស្ដាប់តាមព្រះអង្គទាន!”ជេមអោននឹងជម្រាប

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now