ជំរុំ

456 29 2
                                    

នៅវេលាម៉ោង5:00 ទាបភ្លឺលោកម៉ឺនជេមលោកក៏បានរៀបចំខ្លួននិង បង្វេចដើម្បីចេញដំណើរទៅកាន់ទីជំរុំធ្វើសង្គ្រាម នាយទាញសេះសរចេញពីក្រោលមួយក្បាលហើយសំដៅទៅទិសខាងលិចនឹងជាទីកន្លែងដែលកងទ័ពសេនាចម្បាំងមន្ត្រីមេទ័ពដែលនៅរង់ចាំគេនាឯទីនោះ។ នាយជិះសេះយ៉ាងលឿនដោយមិនឈប់ចុះចតទីណាឡើយនាយមើលទៅដូចជា ស្វាហាប់ណាស់នាយជិះដោយអំណាយនឹងឫកពាជាអ្នកចម្បាំងនាយសង្ហាណាស់ពេលជិសេះសរមួយនោះ សេះបោលកាន់តែលឿននៅពេលនាយយកខ្សែតីវាយវា...

__________________

6:00អស់រយៈពេលមួយម៉ោងនាយនៅតែមិនទាន់ដល់ទីតាំងដែលត្រូវទៅទៀត នាយមើលទៅសេះដូចជាងស្រេកទឹកហើយនាយក៏ឈប់ពាក់កណ្ដាលផ្លូវ ទាញខ្សែដែលនៅជាប់សេះនោះទៅឲ្យវាផឹកទឹកស៊ីសៅ ហើយនាយក៏អង្គុយមើលទៅផ្លូវដែលត្រូវបន្ដទៅមុខដោយ ចិត្តមាំមួននឹងភាពម៉ត់ចត់។

មួយសន្ទុះក្រោយមកនាយក៏ទាញសេះឡើងជិះនឹងបន្តដំណើរទៅមុខបន្ដយ៉ាងប្រញាប់ប្រញាល់ មិនចាំយូរ សេះបោលតាមម្ចាស់ស្រែកបញ្ហា...។កាត់មកហ្វូដវិញ គេទើបតែរើសខ្លួនរមូរពេញលើគ្រែយ៉ាងខ្ចិលច្រអូស គេបានយកដៃទៅញីភ្នែកតិចៗដោយចាំងនឹងពន្លឺព្រះអាទិត្យដែលរះមកប៉ះនឹងផ្ទៃមុខដ៏ភ្លឺរលោងរបស់ហ្វូដ!!

«អឹម....»សម្លេងដ៏សែនខ្ចិលរបស់កំលោះតូចរូបនេះបានបន្លឺឡើងដោយញីភ្នែកពត់ខ្លួនធ្វើសរសៃនឹងបើកភ្នែកព្រឺមៗមើលទៅជុំវិញខ្លួនគេ!

ហ្វូដបើកភ្នែកមកសម្លឹងរកមើលជេមដែលតែគេរកមើលជេមមិនឃើញក៏ស្ទុះឡើងលឿនដោយខ្លួនគេទទេស្អាត(យប់មិញប្ដីលែងជ្រោល) ងាកមើលឆ្វេងស្ដាំក្បែងឃើញតែក៏ម៨នបានឃើញក៏ទៅជ្រុងម្ខាងទៀតក៏ជួបប្រទះនឹងសំបុត្រដែលជេមទុកឲ្យគេ។

ហ្វូដទាញខោអាវមកពាក់ឲ្យរៀបរយនឹងដើរទៅមើលលើតុយកសំបុត្រនោះមកអាន

អត្ថន័យក្នុងសំបុត្រ«ហ្វូដបងដឹងថាអូនងើបមកនឹងរកបងមិនឃើញ ព្រោះអីបងបានចេញទៅជំរុំដើម្បីធ្វើសង្រ្គាមហើយ បងសុំទោសមិនបានលាអូនដោយផ្ទាល់ក៏ដោយសារតែអូនសន្លប់មិនដឹងខ្លួនបងក៏មិនចង់រំខាន់ ចឹងហើយទើបបងសរសេរជាងសំបុត្រមួយច្បាប់នេះឲ្យអូន ពេលបងមិននៅអូនថែខ្លួនផង អ៎របស់ដែលបងថាចង់បានពីអូននោះគឺបងបានយកវាហើយ វាអាចធ្វើឲ្យបងនឹកអូនគ្រប់ពេលវាគឺជាកន្លែងដែលតូចមួយដែលអូនបានធ្វើបងបានឃើញវានៅក្រោមខ្នើយ  បងគិតថាអូនចាក់កន្សែងនោះសម្រាប់បងមែនទេ បាននៅលើនោះមានឈ្នោះជាតំណាងបង បានហើយបងត្រូវទៅហើយ កបារម្ភពីបងអីបងនឹងមកវិញសុំលោកពុកទទួលស្គាល់រឿងពួកយើង បងស្រឡាញ់អូនណា Nong Fourth Nattawat....ពី.  បងGamini »នៅពេលហ្វូដបានអានសំបុត្រនេះហើយក៏អង្គុយលើតុញញឹមម្នាក់ឯងនឹងយកសំបុត្រនោះឱបនឹងទ្រូងគេយ៉ាងមានសេចក្ដីសុខ។

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now