នៅចុងគ.ស 1989 ដែលនៅជាសម័យមួយពោរពេញទៅដោយសង្គ្រាម ដ៏វឹកវរនឹងជាសម័យដែលប្រកាន់វណ្ណៈពូជសាសន៍ កៀបសង្កត់ ធ្វើបាប ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
→ក្បាលរឿងដំបូង យើងបានឲ្យដឹងថាមាន ផ្ទះមន្រ្ដីម្នាក់ដែលជាអ្នកធំក្នុងវាំងហើយមានប្រពន្ធម្នាក់ កូនប្រុស2នាក់ដែលមានរូបសម្រស់រូបសម្បតិ្ដ ថ្លៃថ្នូរស្រស់សង្ហា បុត្រច្បងមាននាម Gamini Ashiwat នាយមាន អាយុ 23 ឆ្នាំ មានដំណែងក្នុងវាំងជានាយម៉ឺនឯក។
នាយជាមនុស្សចិត្ត សន្ដោះប្រណៃ មានភាពជាបុរសក្លាហាន មុខមាត់ស្អាតសង្ហារដែលជាទីប៉ែតទ័យ របស់នារីៗក្នុងមហានគរ
បុត្រាពៅមាននាម Jeff Ashiwatនាមមានវ័យ18ឆ្នាំ នៅក្មេងស្រស់សង្ហារគួរឲ្យស្រឡាញ់ សម្រស់ស្រស់ស្អាតជាង
បុប្ផាក្នុងវាំងទៅទៀត“ជេប..មករកអ្នកម៉ែមួយភ្លេត..!”
“ព្រះបាទ..អ្នកម៉ែ”
“អ្នកម៉ែហៅកូនមកមានអ្វីប្រាប់បុត្រមែនទេព្រះបាទ?”
“ព្រឹកស្អែក កូនទៅជាមួយលោកពុកនៅឯកស្រុក ណាមកែវ ដើម្បីជួយលោកពុកធ្វើ ព្រះភារកិច្ច ណាកូន”ម្តាយអង្អែល កេសាបុត្រថ្នមៗទាំងស្មាមញញឹម
“ព្រះបាទអ្នកម៉ែ ហើយចុះបងប្រុសមិនទៅជាមួយលោកពុកទេហ៎អ្នកម៉ែ..?”ជេបនាយសួរទៅម្តាយវិញដោយសម្លឹងមើលទៅបងប្រុស
“បងរបស់កូន ត្រូវនៅមើលការនៅឯវាំង ហើយបើជាមួយលោកពុកនោះ តើនរណានៅមើលថែផ្ទះនឹងបៅបម្រើហា៎បុត្រ”ម្តាយតបកូនដោយសម្ដីស្រទន់នឹងទាញកូនមកអោបជាប់ទ្រូង
“កូនប្រហែលនឹកអ្នកម៉ែខ្លាំងហើយ..”ជេបគេដេកជាប់ទ្រូងម្តាយវាចាយ៉ាងកំសត់នឹងនឹករលឹក
“បានហើយម៉ែកូនគេនេះ ធ្វើដូចបែករាប់ឆ្នាំមិនមកវិញអញ្ចឹង ហឺយ៕”លោកពុកក្រវីក្បាលសើចហួសចិត្ដនឹងភរិយា
“លោកពុកព្រះបាទទៅលើកនេះប្រហែលជាយូរហើយមែនទេទាន?”ជេម នាយបានសួរទៅលោកពុកទាំង មុះមុត
“ត្រូវហើយ លើកនេះយើងទៅរយៈពេល2ឆ្នាំ នៅពេលបញ្ចប់ភារកិច្ចហើយទើបមកវិញ”លោកពុកប្រាប់កូនយ៉ាងលម្អិតនឹង វាយស្មាកូនតិចៗ
“ហើយលោកពុកទៅសានេះ ទៅស្នាក់អាស្រ័យកន្លែងណាព្រះបាទ?”ជេមនាយតាមសួរតទៀតទាំងបារម្ភ
“រឿងនេះយើងដោះស្រាយហើយ ទៅលើកនេះពុកស្នាក់នៅផ្ទះលោកចៅពញា”
“ព្រះបាទ”
“ឃើញទេលោកពុកហើយបងប្រុសកូនមិនដែលនិយាយគ្នាពីរឿងអីផ្សេងទេនិយាយតែរឿងការងារ នឹងសង្រ្គាមមិនឈប់ ពួកយើងចេញពីកន្លែងនេះទៅបើនៅទៀតម៉ែប្រហែលដាច់ខ្យល់ហើយ” ម្ដាយនិយាយហើយក៏ឲ្យកូនគ្រាឡើង
“ព្រះបាទ អ្នកម៉ែពួកយើង ចេញទៅល្អជាងនៅក៏ស្ដាប់មិនចូលត្រចៀកដែល” ថាហើយជេបគេក៏គ្រាម្ដាយចេញទៅបាត់
“.....”លោកពុកឃើញ ទង្វើរបស់ភរិយាក៏អស់សំណើច
។
YOU ARE READING
រឿង វាសនាស្នេហ៍ Fourth Nattawat
Fiksi Umumស្នេហាក្នុងយុគសម័យបុរាណ ដែលប្រកាន់វណ្ណៈពូជសាសន៍និងទំនៀមទម្លាប់ប្រពៃណី ប្រុសហើយនិងស្រី តែស្នេហាមួយគូនេះ បានស្រឡាញ់ ភេទដូចគ្នា ដែរនាំឲ្យ គ្រួសារមិនយល់ព្រមនឹងមិនអនុញ្ញាត តែងតែបំបែកពួកគេនឹង ផ្ដាច់ការ ព្យាយាមរារាំង រនាំងស្នេហ៍ មួយនេះមិនឲ្យ រស់នៅជាមួយគ្នា...