ដាក់ស្នេហ៍

359 29 4
                                    

«លោកម៉ឺនខាងក្រោយលោក!!»ការប្រយុទ្ធយ៉ាងយ៉ាងក្ដៅ គគុកលាន់លឺសូរសព្ទរន្ទះផ្លែដាវយើងព្រៃផ្សៃ!!

«លោកមេទ័ពបោះដាវមក»ជេមដែលកំពុងតែជិះសេសសរ តម្រង់ទៅសម្លាបមេទ័ពធំរបស់សត្រូវ!!

«លោកម៉ឺនប្រយ័ត្នផង ខាងនេះខ្ញុំជាអ្នកចាត់ការ»មេទ័ពថាហើយក៏បោះដាវមួយឲ្យលោកម៉ឺនយកទៅវាយប្រហាសត្រូវ

«ចូលលលលល»សម្លេងស្រែករបស់មេទ័ពនិងនាយម៉ឺនទាំងឡាយធ្វើឲ្យកងទ័ពទាំងអស់សម្រុកចូលយ៉ាងក្លាហ៊ាន

«.....»
«លោកម៉ឺនជេមតាមដែលយើងចាំពីមុនឯងនៅក្មេងណាស់តែឥឡូវធំជាងមុខឆ្ងាយយើងចាំសឹងមិនបាន»មេទ័ពសត្រូវបានជួបមុខជេមហើយឈប់និយាយគ្នាឌឺដង គ្នាមុននឹងប្រយុទ្ធ

«វាជារឿងពីមុនខ្ញុំមិនចាំទេ ខ្ញុំដឹងថាថ្ងៃនេះខ្ញុំមកកម្ចាត់ជនក្បត់ជាតិចោលតែប៉ុណ្ណោះ»ជេមនិយាយដោយទឹកមុខមាំមានតែការសងសឹកនឹងកំហឹង

«ល្អ!!! កូនប្រុសគេមិនខ្លាចស្លាប់ទេ ៉ងចូលមក!!!»មេទ័ពសត្រូវនិយាយហើយក៏លើកដាវចូលទៅវាយប្រហារជេម ពួកគេបានវាយប្រហារគ្នាយើងឃោឃៅ

(កាត់មកផ្ទះធំ)

«លោកបងពិសាទឹកសិនទៅ»លោកជំទាវបានឲ្យគេយកទឹកឲ្យស្វាមីនិងកូន

«អឹម!! តើជេមគេចេញទៅហើយមែនទេលោកជំទាវ» លោកចៅហ្លួងបានសួរទៅភរិយាដោយលើកទឹកមកផឹក

«ចាស កូនគេបានចេញទៅហើយ នេះលោកបងទទួលបានដំណឹងហើយមែនទេទានម្ចាស់?»លោកជំទាវសួរទៅស្វាមីដោយទឹកមុខមានទុក្ខព្រួយ

«អ្នកម៉ែព្រះបាទកូននឹកអ្នកម៉ែណាស់»ជេបគេឃើញលោកពុកមិនតបនឹងអ្នកម៉ែគេក៏ចូលមកអោបនឹងនិយាយលួងលោកមអ្នកម៉ែ ដើម្បីបន្លប់សម្ដីដែលអ្នកម៉ែសួរលោកពុកមិនឆ្លើយ

«កំលោះតូចរបស់ម៉ែ បែកមិនបានប៉ុន្មានខែធំដឹងក្ដីហើយទេតើ ហឹសៗ»លោកសើចនឹងអោបកូនវិញដោយកក់ក្ដៅ

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now