បន្ទាប់ពីលោកពុករបស់ជេមបានចេញទៅ ធ្វើការបាត់ បានមួយយប់មួយថ្ងៃ លោកជំទាវក៏បានឲ្យគេទៅដើរទាបំណុល
“លោកជំទាវ សូមមេត្តាដល់នាងខ្ញុំផង នាងខ្ញុំរកប្រាក់មកសងមិនទាន់បានទេទានម្ចាស់ទុកពេលឲ្យនាងខ្ញុំបន្ដិចទៀតផងលោកជំទាវ”ម្ដាយ របស់ ហ្វដ នាងបានក្រាបសំពះលោកជំទាវទាំងនេត្រា
“នាងហ្វងអើយ នាងហ្វងនេះយើងយល់ដល់ឯងដែលធ្លាប់ជួយយើងទើបយើងទុកពេលឲ្យជាយូរហើយនេះលើកទី3ហើយណា ឯងក៏មិនទានសងយើងទៀត ហើយឲ្យយើងនៀកទុកពេលឲ្យប៉ុន្មាន ថ្ងៃទៀតហាស៎ ហើយបើយើងនៅតែសន្ដោសឯងបែបនេះទៀត អ្នកដែលជំពាក់បំណុលយើងប្រាកដជាច្រណែនហើយមិនចង់សងយើងទេ យល់ដល់យើងផង..!”លោកជំទាវ វាចាទន់ភ្លន់ផ្អែមល្ហែមនិយាយមកដោយការអាណិតតែធ្វើម្ដេចជួយហើយនៅមិនមានប្រាក់មកសងបែបនេះ លោកក៏ហត់នឿយនឹងទាដូចគ្នា
“ធ្វើយ៉ាងមិចទៅលោកជុំទាវ បើពេលនេះនាងខ្ញុំគ្មានអ្វីដើម្បីមកសងនោះទេ ទានម្ខាស់”នាងហ្វង លត់ចង្គង់អង្វរទាំងសោកសៅ
“មានជំរើសតែមួយគត់ឯងត្រូវ ធ្វើអ្នកបម្រើឬឲ្យគ្រួសារបស់ឯងម្នាក់មកធ្វើជា ប៉ាវដើម្បីដោះបំណុលដែលជំពាក់ឯងគិតយ៉ាងមិចហឹម?”លោកជំទាវបានអោនលើកហ្វងឲ្យងើបឈររួច លោកក៏និយាយទាំងស្នាមញញឹម
“ទានម្ចាស់ក្នុងផ្ទះនាងខ្ញុំ ខ្ញុំមានតែកូនប្រុសម្នាក់ ខ្ញុំនឹងឲ្យគេមកបម្រើនៅរឿនលោកជំទាវ ដើម្បីដោះបំណុល”នាងនិយាយដោយបែរទៅមើលកូនដែលនៅស្ដាំដៃនាងទាំងទឹកភ្នែកជាប់ថ្ពាល់
“ឯណា ងើបមុខឲ្យចំមកយើងសូមមើលរូបរាងបន្តិច”លោកជំទាវក៏ងាកទៅសម្លឹងហ្វដដោយញញឹមនឹងសេចក្ដីស្រឡាញ់
“ព្រះបាទ”ហ្វដ តបសម្ដីរួចក៏ងើយមុខមកឲ្យលោកមើល នឹងបានដើរទៅក្បែរលោកជំទាវ ក្រាបសំពះយ៉ាងសមសួន
“ប្រពៃណាស់ ងើបមកមិនចាំបាច់គួរសមយើងខ្លាំងពេកក៏បាន”លោកក៏បានយកដៃទៅលើកស្មាហ្វដឲ្យក្រោក
YOU ARE READING
រឿង វាសនាស្នេហ៍ Fourth Nattawat
Fiksi Umumស្នេហាក្នុងយុគសម័យបុរាណ ដែលប្រកាន់វណ្ណៈពូជសាសន៍និងទំនៀមទម្លាប់ប្រពៃណី ប្រុសហើយនិងស្រី តែស្នេហាមួយគូនេះ បានស្រឡាញ់ ភេទដូចគ្នា ដែរនាំឲ្យ គ្រួសារមិនយល់ព្រមនឹងមិនអនុញ្ញាត តែងតែបំបែកពួកគេនឹង ផ្ដាច់ការ ព្យាយាមរារាំង រនាំងស្នេហ៍ មួយនេះមិនឲ្យ រស់នៅជាមួយគ្នា...