ពួកយើងរស់នៅរាងខ្លួនទៅ

370 34 4
                                    

ហ្វដគេបានរត់ចូលមកដល់បន្ទប់ហើយសងំយំម្នាក់ឯង ខ្សឹបខ្សៀរក្អឹកៗយំអោបជង្គង់នៅលើគ្រែ

“ហ្វដបើកទ្វារ..ហ្វដ!!”ជេមគេបានរត់មករកហ្វដហើយគោះទ្វារបន្ទប់ហ្វដភាំង តែហ្វដគេមិនបើកឲ្យនាយទេគេទាញដៃទៅបិទត្រចៀកមិនឲ្យលឺសម្លេងជេមគោះទ្វារទាំងយំ រដាក់រដឹបរដុប ក្អឹកៗ

“ហ្វដ...បើកទ្វារ និយាយគ្នាឲ្យដឹងរឿងសិនណាហ្វដ ហ្វដកុំធ្វើអញ្ចឹងមើលបើកទ្វារមក”នាយនៅតែគោះផាំងៗឲ្យហ្វដបើកឲ្យនឹងស្រែកហៅខ្លាំងមិនឈប់ ធ្វើឲ្យផ្អើលអស់អ្នកបំរើក្នុងផ្ទះ

“តើមានអ្វីកើតឡើងលើផ្ទះនឹងអឹងបានជាលឺសម្លេងខ្លាំងៗបែបនេះ”លោកជំទាវដែលកំពុងមើលការខុសត្រូវនៅផ្ទះតូចពេលបានលឺសម្លេងខ្លាំងក៏ងាកមកសួរអឹងដែលរត់មករកលោក

“ទានម្ចាស់លោកជំទាវ គឺលោកម៉ឺនលោកគោះបន្ទប់ហ្វដហៅឲ្យហ្វដបើកទ្វារ”អឹងក៏សំពះលោកនិយាយ បែកញើសតក់ៗ

“ហើយនៅផ្ទះធំនៀកមានអីកើតឡើងបានកូនជេមទៅតាមហៅហ្វដនោះ មើលទៅដូចជាមានរឿងអ្វីទាស់ទែងគ្នាហើយ”លោកសួរទាំងចងចិញ្ចើមដកដង្ហើមធំក្រវីក្បាលមើលទៅមុខអឹងដោយកង្វល

“ដោយសារតែអ្នកនាងឆោមមករកលោកម៉ឺនតែបានឃើញលោកម៉ឺននៅស្និតស្នាលជាមួយជេមទើបអ្នកនាងឆោមខឹងចូលទៅរករឿង ហ្វដនិយាយពាក្យមិនសមរម្យកាយវិការអត់សិលធម៏ទើបហ្វដគេរត់ចូលបន្ទប់ហើយលោកម៉ឺនតាមទៅបកស្រាយ ប៉ុណ្ណឹងទានម្ចាស់”អឹងច្របាច់ជើងឲ្យលោកជំទាវនឹងនិយាយរៀបរាប់អ្វីដែលបានដឹងមកជម្រាបប្រាប់

“ហ៊ឹម...រឿងកើតឡើងនៅលើផ្ទះមិនឈប់សោះ យើងមិនដឹងថាគួរធ្វើអីបន្ដទៅទៀតទេ ឈឺក្បាល “លោកនិយាយដោយគ្មានសង្ឃឹមនឹងយកដៃញីក្បាលតិចដូចឈឺក្បាល

“លោកជំទាវ កុំគិតច្រើនពេកទានម្ចាស់ប៉ះពាល់ដល់សុខភាពណាទាន លោកម៉ឺនពូកែណាស់លោកអាចដោះស្រាយបានលោកជំទាវកុំកង្វល់អីណាណាព្រះបាទ”អឹងនាងបាន គួកច្របាច់ធ្វើសរសៃដើម្បីឲ្យលោកជំទាវបានធូរស្រាលជាងមុន

“អរគុណនាងហើយណាអឹង បើមិនបាននាងនៅក្បែរយើងទេនោះយើងប្រហែលជានៅមិនយូរទេតាមមើល នាងដូចជាស្រីម្នាក់ទៀតរបស់យើងចឹង”លោកញញឹមដាក់អឹងដោយក្ដីស្រឡាញ់នឹងអោនទៅអង្អែលស្មានាងថ្នមៗដោយស្នាមញញឹម

រឿង វាសនាស្នេហ៍ Fourth Nattawat Where stories live. Discover now