ខណៈដែលតួប្រុសមិនខ្វល់ពីតួស្រីសោះ ទុកឲ្យតួស្រីអ្នកតាមរកវិញ😝
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៤: ស្វែងរកសត្រូវ ស្លាប់រស់ម៉ោង ៣:០០ ទៀបភ្លឺ
អេឌែន ប្រញ៉ាប់ចាកចេញនេះមិនមែនគេចង់គេចពីនារីស្រស់ស្អាត ឆ្នាស់ឆ្នើមខេតធី ទាំងស្រុងឡើង ព្រោះថ្ងៃនេះ គេមានការងារសំខាន់ត្រូវមកធ្វើជាមួយនឹងក្រុមការងារ ទាក់ទងនឹងរឿងមុខជំនួញផ្ទាល់ខ្លួន ខានមិនបាន ។
ដូចក្នុងពេលនេះអ៊ីចឹង គេបានឈរមើលកូនចៅរៀបចំលើកអាវុធ ដាក់លើកាប៉ាល់ ដោយក្នុងមាត់អ្នកកម្លោះមានបារីមួយដើមជក់បង្អុយផ្សែងទ្រប់ទុកជាការកំសាន្ត ខណៈដែលមើលទំនិញនាំចេញទៅក្រៅប្រទេស ដោយនៅលើកេស មានដាក់ស្លាកថា ‘The King’ ប្រែថាស្ដេច ព្រោះចរិតគេស្រដៀងស្ដេចមែន ។“អេឌែន! មានដៃគូយើងម្នាក់បាន លុបចោលការបញ្ជាទិញអាវុធពីខាងយើងហើយ!” បុរសក្នុងវ័យកណ្ដាល មានទម្រង់មុខថ្កាមខ្លា ជាជនជាអ៊ឺរ៉ុប ពាក់វែនតាដកពណ៌ប្រាក់ ក្នុងឈុតខោខ្មៅជើងខ្លី ជាមួយនឹងអាវសាច់ក្រណាត់ដៃខ្លីកឹបឡេវ ជាស្ដាយប្រចាំត្រកូលតាំងពីកម្លោះ បានចូលមកឈរក្បែរអេឌែន ទាំងទឹកមុខធុញថប់ ។
“លោកពូអេនឌី….ខ្ញុំគិតថាមានគេចង់ប្រកួតជាមួយយើងហើយ….ព្រោះនេះមិនមែនលើកទី១ឡើយ” អ្នកប្រុសអេឌែម តបទៅវិញ និងបោះបារីចោលទៅលើខ្សាច់សិន“ខាងនោះមើលទៅជាបុគ្គលអាថ៌កំបាំងដូចគ្នា” អេនឌី ប្រាប់តាមត្រង់ គេមិនអាចស្វែងរកពីអត្តសញ្ញាណដៃគូប្រកួតប្រជែងជាមួយក្រុមខ្លួនបានឡើយ ។
រឺងៗ!> ភ្លាមៗទូរសព្ទក្នុងហោប៉ៅអ្នកកម្លោះបានរោទិ៍ឡើង កាត់ផ្ដាច់ការសន្ទនា ធ្វើឲ្យអេឌែនប្រញ៉ាប់លើកមកមើល ក៏បានឃើញថានេះជាលេខរបស់ម្ដាយ
ម៉ោង៣ទៀបភ្លឺសោះ ហេតុអីគាត់ខលមកគេ?
“អាឡូ! ម៉ាក់!” អ្នកកម្លោះលើកទទួលដោយអារម្មណ៍មិនល្អ
(អេឌែន! ស្អែកនេះត្រូវតែឆាប់មកផ្ទះជាបន្ទាន់! ប៉ារបស់កូនកំពុងតែសង្ស័យលើកូនហើយ….មកបកស្រាយយ៉ាងណាកុំឲ្យបែករឿងក្រុមសម្ងាត់ឲ្យសោះ បើមិនអ៊ីចឹង ម៉ាក់ក៏មិនរស់ដែរ!) អ្នកស្រីឆេយ៉ុង ម្ដាយអ្នកកម្លោះនិយាយទាំងមានសម្ពាធ ។ ហើយបើតាមស្ដាប់គ្រប់យ៉ាងរបស់អ្នកកម្លោះត្រូវបានម្ដាយដឹងឮទាំងអស់ ដោយឡែកឪពុកគឺមិនបានដឹងឡើយ ។
YOU ARE READING
ម្ចាស់គ្រងបេះដូងភ្លើង (ចប់)
Romanceអេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយច្រើន! 🌹🌹🌹🌹🌹 📖 រីករាយក្នុងការអាន📖 ©️រ...