ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
..........
ទីក្រុងសេអ៊ូលជាទីក្រុងមួយដ៏ល្បីប្រចាំប្រទេសកូរ៉េក្នុងក្រុងនេះសម្បូរអគារធំៗខ្ពស់ៗជាក្រុងដ៏ស្រស់ស្អាតមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅដើរកម្សាន្តចង់ទៅរស់នៅចង់ទៅមើលហើយក្នុងក្រុងមួយនេះក៏សម្បួរទៅដោយគ្រួសារធំៗផងដែលគ្រួសារធំៗទាំងអស់តែងតែនាំគ្នាប្រកួតប្រជែងដើម្បីអំណាចដើម្បីកេរ្តិ៍ឈ្មោះដើម្បីមុខមាត់ក្នុងក្រុងនេះអោយតែគ្រួសារណាមានទ្រព្យសម្បិត្តច្រើនក៏ក្លាយជាគ្រួសារធំមួយហើយដែលមានគេគោរពកោតសរសើរ
បើយើងក្រឡេកមកមើលនៅតំបន់ជាយក្រុងយើងអាចឃើញនៅវិមានមួយដែលមើលទៅវាដូចជាវិមានចាស់បុរាណមួយដែលធំស្គឹមស្គៃអមទៅដោយផ្កាចម្រុះពណ៌ជាច្រើនដុះជុំវិញមុខវិមាននៅខ្លោងទ្វាចូលនៃវិមាននេះក៏មានអ្នកការពារយ៉ាងតឹងតែងផងដែរមើលពីក្រៅវាដូចជាវិមានចាស់បុរាណមួយពិតមែនតែបើមើលទៅខាងក្នុងនៃវិមាននេះវាគឺបែបទំនើបសុីវិល័យទាន់សម័យជុំវិញនៃវិមានមានអង្គរក្សជាច្រើនការពារក្នុងវិមានមានអ្នកបម្រើជាច្រើនអ្នកចាំបម្រើមិនត្រឹមតែប៉ុណ្ណោះទេក្រោយវិមានមានវាលស្មៅដ៏មួយហើយកៀនវិមានមានសួនច្បារជាច្រើនមើលតាមការរៀបរាប់ក៏យើងអាចដឹងថាវិមាននេះជារបស់គ្រួសារធំមួយដែលហើយវិមាននេះមានឈ្មោះថាវិមានផ្កាយមួយពាន់រេស្ទីន
"ថ្ងៃនេះមានរឿងអីមែនទេបានបងធំហៅពួកយើងមកវិមានធំបែបនេះ"បុរសវ័យក្មេងម្នាក់ដែលកំពុងអង្គុយរងចាំនរណាម្នាក់នៅក្នុងវិមានសួរទៅកាន់បុរសវ័យក្មេងពីរនាក់ទៀតដែលអង្គុយជុំជាមួយខ្លួននោះ
"បងក៏មិនដឹងដូចគ្នាដែលនិងឯងគួរតែបងទីពីរទៅ"បុរសវ័យក្មេងម្នាក់ទៀតលើកពែងតែក្រេបបន្តិចហើយក៏ប្រាប់ទៅបុរសម្នាក់ទៀតដែលបានសួរនោះ
"បងទីពីរបងដឹងអត់ចឹង"
"បងមិនដឹងដែលចេះតែមកទៅបើបងធំហៅមកហើយនិង"បុរសម្នាក់ដែលត្រូវគេហៅថាបងទីពីរឆ្លើយនិងសំណួរប្អូនខ្លួនទងពីរ
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ