ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ដូចអ្នកអានដឹងថាស៊ុននូចាញ់នីគីហើយលក្ខខណ្ឌនីគីក៏អ្នកអានដឹងចឹងយើងមើលទាំងអស់គ្នា
បន្ទាប់ពីប្រកួតបានពីរថ្ងៃនីគីគេក៏បានទៅdateជាមួយស៊ុននូតាមលក្ខខណ្ឌ(បញ្ជាក់សាច់រឿងគូរនីគីគឺកើតឡើងដំណាលនិងពីរគូរនោះដែលតែadminសុំត្រឡប់មកថ្ងៃដែលគេdateគ្នាដំបូងវិញ)ពួកគេបានទៅញុាំអាហារជាមួយគ្នាបានមើលកុនជាមួយគ្នាបានទៅលេងសួនកំសាន្តដូចគូរស្នេហ៍ដទៃចឹងល្ងាចថ្ងៃdateនោះនីគីបាននាំស៊ុននូមកដើរលេងនៅទន្លេហានព្រោះឃើញទឹកមុខស៊ុននូដូចមិនល្អទាល់តែសោះ"បងកើតអីមែនទេទឹកមុខបងមិនល្អសោះឬមកពីការdateជាមួយខ្ញុំធ្វើអោយបងមិនសប្បាយចិត្ត"នីគីដែលដើរកៀនស៊ុននូនោះក៏សួរឡើងព្រោះឃើញទឹកមុខស៊ុននូមិនល្អទាល់តែសោះ
"ទេមិនមែនបែបនិងទេហេតុអីឯងគិតថាបងមិនសប្បាយចិត្តរឿងនិងចឹង"ស៊ុននូងើយមើលមុខនីគីសួរទាំងស្នាមញញឹមតិចៗ ស្នាមញញញឹមនេះហើយដែលនីគីចង់ឃើញហើយក៏លង់ស្រលាញ់នោះ
"ក៏តាំងពីចេញពីមើលកុនមកទឹកមុខបងមិនល្អទាល់តែសោះ"នីគីឱនទៅជិតមុខស៊ុននូនិងនិយាយ
"ហើយឯងក៏គិតថាបងអត់សប្បាយចិត្តនិងការdateមួយនិង"ស៊ុននូក៏សួរទាំងសើចតិចៗឯនីគីវិញគេក៏ងក់ក្បាលតិចៗទាំងមុខគេទាំងពីរនៅកៀកគ្នាដដែល(Haa admin អៀន>.<)
ស៊ុននូបានយកដៃគេទាំងពីរទៅអង្អែលនិងប៉ះមុខនីគីថ្នមៗមុននិងនិយាយ"ដឹងទេថ្ងៃនេះបងសប្បាយចិត្តណាស់ព្រោះបងអាចព្រលែងរឿងស្មុគស្មាញខ្លះចោលបានដឹងទេហេតុអីបងមិនសប្បាយចិត្តព្រោះមានរឿងផ្សេងដែលស្មុគស្មាញពិបាកចាត់ការទើបបងមិនសប្បាយចិត្តតែថ្ងៃនេះបងសប្បាយចិត្តណាស់ដឹងទេកុំគិតថាមកពីឯងអីក្មេងឆ្កួត"ស៊ុននូនិយាយទាំងញញឹមដៃនៅតែអង្អែលមុខនីគីដដែល ឯនីគីវិញឮចឹងនិយាយពីញញឹមបិទមាត់មិនជិត(បើជាadminក៏ញញឹមព្រោះcr👉🏻👈🏻)
"បើបងសប្បាយចិត្តចឹងតើយូរប៉ុណ្ណាបងព្រមទាក់ទងជាមួយខ្ញុំទៅ"នីគីនិយាយទាំងទាញដៃស៊ុននូមកថើបតិចៗទៀតគេចូលចិត្តក្លិនខ្លួនស៊ុននូណាស់
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Nouvellesគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ