Ep:44

212 36 0
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ពួកគេជិះបណ្ដើរគិតផែនការបណ្ដើរ
"យើងដឹងហើយថាគួរជួយស៊ុននូបែបម៉េច"ជេគអង្គុយគិតសុខៗគេក៏នឹកឃើញថាគួរជួយស៊ុននូបែបម៉េច

"បងនឹកឃើញអី"ជុងវ៉ុនសួរទៅកាន់បងខ្លួន

"វិធីបងបងធានាថាស៊ុននូនិងគ្មានគ្រោះថ្នាក់ហើយយើងក៏មិនបាច់ចួលទៅជួយហឹសៗ"ជេគនិយាយទាំងសើចដើមកតិចៗ

"វិធីអី"នីគីឮហើយក៏សួរទៅវិញវិធីអីដែលស្រួលយ៉ាងនិងនោះ

"វិធីបងនិងពឹងមនុស្សម្នាក់អោយជួយ"ជេគ

"កុំប្រាប់អោយសោះថាជា......"ជុងវ៉ុននិយាយមិនទាន់ចប់ផងជេគក៏កាត់

"ត្រូវហើយជាគេគេនិងជួយយើងបងធានាចាំបងតេទៅគេ"ជេគនិយាយហើយក៏លើកទូរស័ព្ទតេទៅមនុស្សម្នាក់ដែលអាចជួយពួកគេបានយ៉ាងងាយ

"អាឡូ"

{អាឡូអ្នកណា"ខ្សែទូរស័ព្ទម្ខាងទៀតក៏តបមកកាន់ជេគវាជាសំឡេងមនុស្សជាអ្នកណាហុីសុឹងឬអ្នកណាគេណ៎ជេគឮគេតបក៏ញញឹម

"ខ្ញុំជេគ"

{ហីយ៉ាថ្ងៃនេះថ្ងៃអីទើបក្មួយរបស់ខ្ញុំតេមកខ្ញុំដោយផ្ទាល់បែបនេះ}ត្រូវហើយអ្នកដែលជេគរកអោយជួយនោះគឺជាហ្វេលឡិចដូចដឹងស្រាប់ថាហ្វេលឡិចស្រលាញ់ក្មួយគេយ៉ាងណានោះទោះដឹងថាក្មួយមិនបានស្រលាញ់ខ្លួនវិញក៏ដោយមួយវិញទៀតកុំភ្លេចថាប៉ាអេននីសហការជាមួយគេចឹងហើយបើដឹងថាកូនអ្នកសហការជាមួយខ្លួនចាប់ក្មួយខ្លួនទៅធ្វើបាបគេច្បាស់ជាមិនសុខចិត្តទេគេអាចធ្វើបាបក្មួយគេបានតែអ្នកផ្សេងគ្មានសិទ្ធិឡើយ

"កុំនិយាយច្រើនស៊ុននូត្រូវកូនលោកលីដែលជាអ្នកសហការជាមួយលោកចាប់ខ្លួនទៅបាត់ហើយ"ជេគ

{អ្នកណាចាប់គេទៅ}ហ្វេលឡិចឮថាគេចាប់ក្មួយខ្លួនទៅបែបនេះក៏ទម្លាក់សំឡេងសួរបន្តិច

"នាងអេននីចាប់គេទៅបាត់ហើយបើមិនចង់អោយគេកើតអីទេឆាប់តេទៅបញ្ឈប់នាងភ្លាមទៅបានហើយ"ជេគនិយាយហើយក៏បិទទូរស័ព្ទបាត់

អំណាចគ្រួសារ(The End....✅)Where stories live. Discover now