ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ចូលមកដល់ក្នុងកម្មវិធីវិញស៊ុននូជេគជុងវ៉ុនបានចូលទៅអង្គុយកៅអីខាងមុខឆាកដែលមានជុងហុីអង្គុយទីនោះគេអង្គុយកៀនជេគហើយក៏មិនបានងាកមើលមុខស៊ុននូដែលបញ្ជាក់បានថាគេខឹងស៊ុននូដែលមិនព្រមប្រាប់ពីទំនាក់ទំនងគេនិងនីគីអោយខ្លួនដឹងតែគេសង្កេតដឹងថានីគីតែងតែសម្លឹងមើលមកស៊ុននូជានិច្ចហើយនីគីក៏មើលមុខគេម្ដងម្កាលដែល"ឯងនិងក្មួយស៊ុននូជាអីនិងគ្នាប្រាប់ម៉ាក់មក"អ្នកស្រីអាន់ត្រាចាប់អារម្មណ៍ដឹងថានីគីឧស្សាហ៍មើលទៅកាន់ស៊ុននូណាស់សូម្បីមីគីគេក៏ឧស្សាហ៍ឃើញដូចគ្នា
"គ្មានអីទេស្គាល់គ្នាធម្មតាៗ"នីគីបែរមកតបសំណួរអ្នកស្រីអាន់ត្រាទាំងមុខស្មើ
"កុំកុហក់ម៉ាក់ទៀតអីម៉ាក់ចិញ្ចឹមនិងមើលថែពួកឯងតាំងពីក្មេងរឿងអីម៉ាក់មិនស្គាល់ពីចរិកពួកឯងនោះ"អ្នកស្រីអាន់ត្រា
"ម៉ាក់ឈប់សួរដេញដោលគេទៀតទៅគង់តែមានថ្ងៃគេប្រាប់ម៉ាក់ទេ"សុងហ៊ុនជួយនិយាយសម្រួលម៉ាក់គេកុំអោយខឹងនិងនីគីព្រោះមើលទៅនីគីគេអារម្មណ៍មិនល្អឡើយ
"បានម៉ាក់មិនសួរទេតែម៉ាក់ចង់ប្រាប់ថាបើស្រលាញ់អ្នកណាម្នាក់កុំបណ្ដោយម្នាក់នោះបានទៅលើដៃអ្នកដទៃងាយៗអីព្រោះយើងអាចនិងឈឺចាប់នៅថ្ងៃខាងមុខម៉ាក់មើលដឹងថាជុងហុីនោះគិតអីលើក្មួយស៊ុននូម្នាក់នោះទោះគេជាគូរដណ្ដឹងជេគក៏ដោយ"អ្នកស្រីអាន់ត្រានិយាយហើយក៏បែរទៅមើលនិងរាក់ទាក់អ្នកដែលមកជល់កែវជាមួយអ្នកស្រីវិញ ឯនីគីបានត្រឹមដកដង្ហើមធំធុញថប់ស្មានតែគេមិនចង់បើកបង្ហាញទំនាក់ទំនងឬគេចង់ណាស់តែស៊ុននូតែងតែប្រាប់គេមិនទាន់រហូតដឹងទេថាពេលឃើញមនុស្សខ្លួនស្រលាញ់ទៅស្និតនិងអ្នកផ្សេងគេអន់ចិត្តគេប្រច័ណ្ឌកម្រិតណាតែគេមិនអាចធ្វើអីបានព្រោះខ្លាចស៊ុននូខឹងគេមិនចង់បាត់បង់ស៊ុននូឡើយ
ងាកមកមើលមីគីវិញមើលមុខនីគីទាំងមុខស្រពោនហើយគិតក្នុងចិត្តថា
[យើងចង់ក្លាយជាស៊ុននូម្នាក់នោះណាស់នីគីព្រោះឯងមើលទៅយកចិត្តទុកដាក់និងគេណាស់តែយើងមិនអាចយើងអាចត្រឹមធ្វើមិត្តឯងយើងអន់ចិត្តណាស់កាលនៅជប៉ុនទោះឯងមានស្រីច្រើនហើយនៅមុខយើងក៏យើងមិនដែលឃើញឯងមើលអ្នកណាបែបនេះដែលយើងទើបតែឃើញឯងបែបនេះទេយើងចង់ក្លាយជាគេនោះខ្លាំងតែមិនអាចៗៗទាល់តែសោះព្រោះឯងទុកយើងជាមិត្តម្នាក់មិនដូចយើងដែលឆ្កួតទៅលង់ស្រលាញ់មនុស្សដូចឯង]
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Povídkyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ