ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
+បកក្រោយបន្តិច
ក្នុងកម្មវិធីភ្ញៀវទាំងអស់កំពុងសប្បាយសុខៗក៏មានឮសំឡេងគ្រាប់កាំភ្លើងដែលបាញ់តម្រង់ទៅតុហុីសុឹងតែអាដាមជំនិតហុីសុឹងស្រែកទាន់ទើបហុីសុឹងគេចទាន់ហើយដើរទៅចាប់ដៃនិងក្បាលជីណាក្រាបក្រោម"ការពារលោកម្ចាស់"អាដាមស្រែកកូនចៅទាំងអស់កូនចៅឮហើយខ្លះបាញ់តបឯខ្លះទៀតរត់មកហ៊ុំព័ន្ធកាពារហុីសុឹងនិងជីណា
ផាំង ផាំង~~~~សំឡេងបាញ់គ្នាយ៉ាងច្រើនឯភ្ញៀវវិញបាននាំគ្នាក្រាបក្រោមតុដូចគ្នា តុស៊ុននូនិងជុងហុីវិញគ្រាន់តែឮសំឡេងកាំភ្លើងភ្លាមជុងហុីបានរត់ទៅទាញស៊ុននូពួនក្រោមតុកូនចៅជេគដែលត្រូវជាកូនចៅស៊ុននូដូចគ្នាបានរត់មកបាញ់តបទៅពួកសត្រូវទាំងនោះព្រោះគ្រាប់កាំភ្លើងគឺបាញ់តម្រង់ទៅពីរទិសដៅគឺហុីសុឹងមួយស៊ុននូមួយហើយសត្រូវក៏ពីរក្រុមដូចគ្នាកូនចៅជុងហុីក៏ដូចគ្នាបានរត់មកការពារគេ"ការពារអ្នកប្រុស ផាំង ផាំងពួកអាចង្រៃ"យ៉ូហ្សានិងយ៉ូគីបានរត់មកបាញ់តតាំងនិងសត្រូវដែលបាញ់សម្ដៅមករកស៊ុននូនោះ ឯតុអ្នកស្រីអាន់ត្រាវិញដែននិងដាំបានការពារនិងកូនចៅច្រើនទៀតដែលគេយកមកតែមើលទៅពួកនោះមិនបានបាញ់ភ្ញៀវដទៃឡើយតែវាបែរជាសម្ដៅទៅតែពីរនាក់ទៅវិញ សំឡេងកាំភ្លើងនេះឮដល់ជេយ៍វ៉ុន ជេគហ៊ុនពួកគេក៏រត់មកហើយបំបែកទៅកន្លែងរៀងខ្លួន
"ផាំង ផាំង~~~~ពួកអាចង្រៃពួកអាឆ្កែលបខាំ"ជេគបាញ់បណ្ដើរជេរបណ្ដើរបាញ់តទល់រហូតដល់តុស៊ុននូ
"នេះកាំភ្លើងឆាប់បញ្ចេញសកម្មភាពទៅ"ជេគហ៊ុចកាំភ្លើងអោយស៊ុននូទទួលបានកាំភ្លើងហើយស៊ុននូញញឹមចុងមាត់ហើយក៏ងើបលើកកាំភ្លើងបាញ់តបតទៅពួកវាវិញយ៉ាងចាស់ដៃ
ផាំង ផាំង~~~
"ពួកបងមិនអីទេមែនទេ"ជុងវ៉ុនដែលទើបមកដល់ក៏សួរទៅបងគេទាំងពីរពួកគេក៏ងក់ក្បាលថាមិនអីឯជុងហុីក៏កំពុងបាញ់តទល់ដូចគ្នា"ម៉ាក់មិនអីទេមែន"ជេយ៍សុងហ៊ុនមកដល់តុគេភ្លាមសួរទៅម៉ាក់គេភ្លេត
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ