ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
យើងគួរតែត្រឡប់មកមើលខាងជេគវិញមិនមែនសុខៗអារម្មណ៍គេអត់ល្អទេគេមានមូលហេតុ
ជេគបានឡើងទៅគេងនៅក្នុងបន្ទប់គេព្រោះគេមិនសូវមានកម្លាំងទេល្វើយចង់គេងតែគេងសុខៗក៏ទូរស័ព្ទគេរោទិ៍ទើបលើកទទួលព្រោះក្នុងចិត្តគិតថាប្រហែលយ៉ូហ្សាខលមកខ្លាចក្រែងក្រុមហ៊ុនមានបញ្ហាធំណាមួយដែលយ៉ូហ្សាសម្រេចមិនកើតលើកទូរស័ព្ទទាំងភ្នែកបិទនៅឡើយ
"អាឡូ"ជេគនិយាយទាំងសំឡេងង៉ុលៗរបៀបមនុស្សងងុយគេង
[អាឡូអូនសម្លាញ់]ជេគឮសំឡេងហើយងើបអង្គុយស្វាងចែសតែម្ដងនិយាយអូនសម្លាញ់ចឹងច្បាស់ណាស់មិនមែនយ៉ូហ្សាទេគឺបុគ្គលដែលធ្វើអោយគេក្លាយជាបែបនេះជេគគិតក្នុងចិត្ត
"លោក"
[ត្រូវហើយគឺបងណាសុងហ៊ុនអាន់ត្រា]សុងហ៊ុននិយាយជាមួយជេគសំឡេងយ៉ាងស្រទន់នៅមានណែនាំខ្លួនឯងទៀត
"លោកបានលេខខ្ញុំមកពីណាហើយតេមកមានការអី"ជេគនិយាយទាំងសំឡេងស្មើ
[បានពីណាមិនសំខាន់ទេអ្វីដែលសំខាន់បងតេទៅអូនចង់សួរថាទទួលបានបាច់ផ្កានៅបងខំកម្មង់ជាពិសេសសម្រាប់មនុស្សពិសេសដូចអូនណា]
"ទទួលបានហើយគ្មានឃើញពិសេសត្រង់ណាផងធម្មតាៗសម្រេចថាបើខលមកនិយាយតែប៉ុន្នឹងទេចឹងខ្ញុំបិទហើយងងុយដេកណាស់"ជេគនិយាយទាំងភ្នែកសម្លឹងមើលទៅបាច់ផ្កាហើយគិតក្នុងចិត្តថា{គេនៅតែចាំថាយើងចូលចិត្តផ្កាអីទៀត}
[ថ្ងៃនេះញុាំបាយជាមួយគ្នាណាចាំបងផ្ញើទីតាំងអោយអូន]
"សុំទោសខ្ញុំគ្មានពេលទេ"ជេគតាមពិតមិនមែនគ្មានពេលទេតែមិនចង់ជួបមុខច្រើនជាងថ្ងៃនេះគេគ្មានធ្វើអីផង
[យ៉ាងណាអូនត្រូវតែទៅតាមការណាត់របស់បងកុំអោយបងទៅហៅអូនដល់ក្នុងវិមានអូនអោយសោះដឹងហើយមែនទេថាបើបងទៅមានអ្វីកើតឡើង]
"លោកហ៊ាន"ជេគ
[អូនក៏ដឹងថាបងម៉ាត់ណាម៉ាត់និងហើយបានហើយបងផ្ញើទីតាំងអោយអូនបើមិនឃើញអូនទៅទេអូនមានរឿងជាមួយបងមិនខានកុំថាបងមិនបានប្រាប់]
"លោកន៎ែលោកអាឡូ....ហឺយចំជាចង្រៃមែនមនុស្សចង្រៃនេះ"ជេគប្រុងសួរនាំប្រកែកមិនទៅតែសុងហ៊ុនបិទបាត់ទៅហើយធ្វើអោយគេម៉ួម៉ៅភ្លាម
"ទៅជួបមួយភ្លេតប្រហែលមិនអីទេដឹង ហឺយធុញៗឈឺក្បាលណាស់វើយ"ជេគមួ៉ម៉ៅក្ដៅក្រហាយម្នាក់ឯងក្រោយបដិសេធគេមិនបាននិយាយហើយទម្លាក់ខ្លួនដេកវិញព្រោះព្រឹកនៅឡើយទេ(ព្រឹកម៉ោង10)ថ្ងៃចាំគេទៅជួបសុងហ៊ុននិយាយអោយដឹងគ្នាម្ដង
កាត់មកមើលស៊ុននូដែលកំពុងនៅក្នុងហាងរបស់ខ្លួនពិនិត្យការងារគេវិញ
"ម៉ូតថ្មីដែលនាំចូលមកខ្ញុំបានយកវាទៅដាក់តាំងហើយអ្នកប្រុសអាចទៅមើលបានតើអ្នកប្រុសពេញចិត្តអត់"មេការដែលនៅចាំមើលហាងនេះជំនួសពេលស៊ុននូគេទៅសាលាក៏និយាយពេលស៊ុននូកំពុងតែពិនិត្យមើលឈុតថ្មីដែលទើបតែនាំចូលមក
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ