ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បន្ទាប់ពីប៉ូលីសបានចាប់ពីរនាក់នោះហើយធ្វើអោយអ្នកកាសែតជាច្រើនបានរត់មកមុខឆាកដើម្បីសួរសំណួរខ្លះទៅកាន់ស៊ុននូហើយភាគច្រើនសុទ្ធតែសំណួរដែលសួរពីអតីតកាលរបស់គេគេក៏ប្រាប់តែមិនគ្រប់យ៉ាងទេអ្នកកាសែតសួរសំណួរទាក់ទងនិងឯកជនភាពរបស់ស៊ុននូច្រើនពេកធ្វើអោយជេគជុងវ៉ុនដែលឈរក្បែរមិនពេញចិត្តទាល់តែសោះ"បើពួកលោកនិងអ្នកនាងនៅតែសួរពីជីវិតអតីតកាលរបស់ប្អូនខ្ញុំទៀតមិនប្រាកដថាខ្ញុំឈរស្ដាប់បានយូរក៏អត់ទេព្រោះបើខ្ញុំអត់ទ្រាំខ្ញុំប្ដឹងទាំងអស់គ្នាហ្មង"ជេគចេញមុខនិយាយជំនួសស៊ុននូគេមិនចង់អោយប្អូនគេមានអារម្មណ៍មិនល្អឡើយ អ្នកកាសែតឮបែបនេះហើយស្ងាត់មាត់ជ្រៀប តែសុខៗក៏មានសំណួរមួយពីអ្នកកាសែតម្នាក់សួរមកកាន់ស៊ុននូ
"តើលោកស៊ុននូនិងលោកជុងហុីជាអ្វីនិងគ្នាដែលចាសមើលទៅអ្នកទាំងពីរស្និតគ្នាណាស់"
ឮសំណួរហើយជេគស៊ុននូនិងជុងហុីមើលមុខគ្នាសើចតិចៗតែជុងហុីគេមិនបានសើចទេហើយយើងក៏មិនដឹងក្នុងចិត្តគេគិតអីដែល"ពួកយើងជាមិត្តនិងគ្នាយូរហើយហើយជុងហុីគេក៏មានគូរដណ្ដឹងដែលពិតទេជុងហុី"ស៊ុននូតបទៅអ្នកកាសែតទាំងញញឹម
"អឺម....អឺពិតហើយ"ជុងហុីតបទៅទាំងអាក់ៗនិងញញឹមទាំងមិនសមទៅកាន់អ្នកកាសែត
"គូរដណ្ដឹងលោកជុងហុីជាអ្នកណាដែលបាទ"អ្នកកាសែតប្រុសម្នាក់បានសួរមកកាន់ជិងហុី
"ជាបងប្រុសខ្ញុំនិងឯងនេះ"ជុងវ៉ុនតបទៅទាំងសើចតិចៗហើយចាប់ដៃជេគនិងជុងហុីបង្ហាញ
"អូ!!"អ្នកកាសែតគ្រប់គ្នាមានជាការភ្ញាក់ផ្អើលជាខ្លាំងឯភ្ញៀវវិញអ្នកខ្លះដឹងអ្នកខ្លះមិនដឹងទើបតែដឹងក៏ភ្ញាក់ផ្អើលដូចគ្នាចំណែកសុងហ៊ុនបានត្រឹមធ្វើមុខស្មើឯហុីសុឹងអង្គុយកៅអីមួយទៀតបានក្រឡេកឃើញសុងហ៊ុនធ្វើអោយគេញញឹមចុងមាត់ទាំងគួរអោយចង់សើចហ្វេលឡិចវិញគេក៏ដឹងដែលរឿងនេះទោះគេមិនពេញចិត្តក៏ដោយក៏គេមិនទាន់បញ្ចេញសកម្មភាពអីដែលខ្លាចក្មួយគេខឹងគេលើសនេះ
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ