ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
+1សប្ដាហ៍ក្រោយការប្រកួតបានបញ្ចប់(កាត់ៗទៅឆាប់ដល់ត្រើយ)
មួយសប្ដាហ៍នេះគឺថាពួកកម្លោះសង្ហារយើងទាំងបីគឺថាតាមអុកឡុកកម្លោះតូចយើងទាំងបីជាខ្លាំងតាមលក្ខខណ្ឌកម្លោះតូចយើងទាំងបីគ្មានសិទ្ធិប្រកែកតវ៉ាអ្វីទាំងអស់ដូចជាពេលនេះចឹង"ហីយ៉ាលោកសុងហ៊ុនមករកលោកនាយកយើងទៀតហើយមួយសប្ដាហ៍នេះគាត់មករហូតតែម្ដង"បុគ្គលិកស្រីប៉ុន្មានអ្នកកំពុងធ្វើការសុខៗក៏ឃើញកម្លោះសង្ហារសុងហ៊ុនយើងកំពុងដើរចូលក្រុមហ៊ុន ចាប់តាំងពីបញ្ចប់ការប្រកួតមកសុងហ៊ុនយើងបានរកជេគជាញឹកញាប់ហើយជេគក៏មិនអាចប្រកែកបានទើបសុខចិត្តទ្រាំក្រុមហ៊ុនជេគបុគ្គលិកម្នាក់ណាក៏ស្គាល់សុងហ៊ុនដែលព្រោះគរមកទីនេះញឹកមួយវិញទៀតកេរ្តិ៍ឈ្មោះបងប្អូនគេទាំងបីរយះពេលមួយសប្ដាហ៍នេះល្បីណាស់ល្បីទាំងខាងជំនួញល្បីទាំងខាងស្រីដេញ
"យើងដូចឮពាក្យចចាមអារាមថាពួកគាត់ទាំងពីរធ្លាប់ជាសង្សារនិងគ្នាទៀតផងពីមុន"បុគ្គលិកស្រីម្នាក់ក្នុងចំណោមក៏និយាយឡើង ត្រូវហើយរឿងពួកគេបានបែកធ្លាយបណ្ដើរៗហើយ
"ពិតមែន"
"ពិតហើយយើងក៏ឮចឹងដែលថាពួកគាត់ធ្លាប់ទាក់ទងគ្នាតែលោកនាយកយើងបានមកប្រទេសកូរ៉េវិញទើបពួកគាត់បែកគ្នាហើយឥឡូវលោកសុងហ៊ុនមកតាមញ៉ែលោកនាយកវិញហើយបើតាមមើល"
"ប្រហែលជាចឹងហើយ"
"ហេមៗៗអ្នកទាំងអស់គ្នាអត់មានការងារធ្វើទេមែន"
"អា៎លោកលេខា"
"ខ្ញុំសួរថាអត់មានការងារធ្វើទេមែនមកនិយាយដើមចៅហ្វាយចឹង"យ៉ូហ្សាដែលទើបដើរចូលក្រុមហ៊ុនក៏ឮបុគ្គលិកនិយាយក៏ទៅសួរ ហើយគេក៏ជាអ្នកដែលតាមការពារអ្នកប្រុសទាំងបីរបស់គេដូចគ្នា
"មានណាលោកយ៉ូហ្សាខ្ញុំទៅហើយ"និយាយហើយបុគ្គលិកទាំងអស់ក៏បំបែកគ្នាឯងយ៉ូហ្សាក៏ចូលជណ្ដើរយន្ដឡើងទៅជាន់លើគេបង្អស់ដើម្បីជួបចៅហ្វាយរបស់គេ
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Nouvellesគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ