Ep:24

581 78 20
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បើយើងងាកមកមើលអ្នកដែលកំពុងរងចាំនៅវិមានផ្កាបីទងវិញកំពុងម៉ួម៉ៅក្ដៅក្រហាយព្រោះយប់ហើយអត់ទាន់ឃើញពួកគេត្រឡប់មកវិញទៀត

"នាំគ្នាទៅណាទៅយប់យ៉ាងនេះហើយមិនទាន់មកវិញទៀត"ជេយ៍មើលនាឡិកាផងរអ៊ូទាំងខឹងផង

"ទូរស័ព្ទក៏តេមិនលើកសេវាទូរស័ព្ទក៏ដាច់ដានតែបន្តិចក៏គ្មានពីពួកគេដែលហឺយ"សុងហ៊ុននិយាយផងដកដង្ហើមធំផងមួយថ្ងៃនេះពួកគេគ្មានបានទៅធ្វើការអីទេរវល់តែអង្គុយចាំបារម្ភពីអ្នកខាងនោះតែអ្នកខាងនោះដូចមិនខ្វល់សោះ

"ហឺយទ្រាំលែងបានហើយ"នីគីស្រែកនិយាយហើយក៏ប្រុងដើរចេញក្រៅតែបងគេក៏សួរ

"ឯងទៅណា"ជេយ៍

"ទៅបញ្ជូនកូនចៅតាមរកពួកគាត់និងហើយនេះបងមិនមើលទេយប់ពាក់កណ្ដាលអាធ្រាត្រហើយមិនឃើញត្រឡប់មកវិញទៀត"នីគីនិយាយតបទៅបងទាំងតប់ប្រមល់សង្សារគេបាត់ទាំងមូលហា៎

"ទៅរកនៅឯណាបើសូម្បីតម្រុយមួយក៏គ្មានដែលនោះ"សុងហ៊ុននិយាយបើមានតម្រុយតែបន្តិចគេទៅហើយតែនេះគឺគ្មានតែម្ដងដូចមានគម្រោងចឹង

"មិនខ្វល់ទេទោះជាត្រូវគាស់ដីកូរ៉េនេះទាំងមូលក៏ខ្ញុំហ៊ានដែល"នីគី(ចាស៎មានជាការក្លាហាន)

"ស្ងប់ចិត្តសិនទៅពួកគេប្រហែលជាមិនអីទេដឹងពួកឯងគិតក្នុងផ្លូវល្អផងមើល"ជេយ៍

"តែបងនេះបាត់ទៅគ្មានប្រាប់គ្មានដានអីបន្តិចមិនអោយខ្ញុំបារម្ភយ៉ាងម៉េចឬបងមិនបារម្ភទេ"នីគី

"អ្នកណាថាយើងមិនបារម្ភឯងក៏ដឹងថាអាល្អិតនោះក៏បាត់ទៅដែល"ជេយ៍និយាយទាំងស្រែកទៅនីគីគេស្ងៀមស្ងាត់មិនមែនមិនបារម្ភទេតែក្នុងចិត្តគេពេលនេះវាពិបាកនិយាយណាស់

"បើបងបារម្ភម៉េចមិនអោយកូនចៅតាមរកពួកគេទៅ"នីគី ពេលនេះគេបារម្ភពីស៊ុននូខ្លាំងណាស់ពិបាកធ្វើអារម្មណ៍មិនអោយបារម្ភពីមនុស្សដែលខ្លួនឯងស្រលាញ់ណាស់

អំណាចគ្រួសារ(The End....✅)Where stories live. Discover now