ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
មកដល់ហាងអាហារសុងហ៊ុននិងជេយ៍និយាយរៀបរាប់រឿងគេទាំងអស់អត់តែនីគីទេឯអ្នកស្រីអាន់ត្រាគាត់ក៏យល់គ្រប់យ៉ាងដែលតែមីគីវិញគេតែងតែមើលទៅមុខនីគីរហូតមើលទៅគេមិនសប្បាយចិត្តសោះ(សប្បាយអត់ចេញព្រោះសង្សារអត់អោយបើកបង្ហាញទំនាក់ទំនង)
+កាត់មកមួយសប្ដាហ៍កន្លងផុតទៅ(កាត់ៗឆាប់ដល់ត្រើយ)កម្មវិធីស៊ុននូបានប្រព្រឹត្តទៅទាំងមានភ្ញៀវកិត្តិយសជាច្រើនទាំងតូចទាំងធំពិសេសគឺជំទាវៗតែម្ដងនិងអ្នកកាសែតជាច្រើនទៀតផងឯអាន់ណាដែលជាអ្នកគ្រប់គ្រងសាខានេះវិញគេឈរញញឹមទទួលភ្ញៀវយ៉ាងមមាញឹកជាមួយស្វាមីគេគឺគ្រីសនិងឯង
"ភ្ញៀវមកច្រើនណាស់អូនមើលចុះ"គ្រីសនិយាយទៅកាន់អាន់ណាទាំងញញឹម
"ត្រូវហើយច្បាស់ជាច្រើនហើយហាងនេះជាហាងល្បីណាបងក៏ដឹងបើសម្ភោធហើយអូននិងអោយប៉ាអូននិយាយទិញហាងនេះលក់បន្តតែសហការជាមួយម្ចាស់ហាងពិតប្រាកដបងគិតយ៉ាងម៉េចដែល"អាន់ណានិយាយទាំងញញឹមមើលទៅកាន់គ្រីសដែលកំពុងឈរញញឹមមើលមកគេ
"បងមែនទេស្រេចតែអូនទេអូនសម្លាញ់"គ្រីសនិយាយទាំងញញឹមតទៅកាន់អាន់ណាវិញ
"ស្រលាញ់បងជាងគេ"គ្រីសនិយាយហើយអាន់ណាក៏តបថែមទាំងហក់ឱបថែមទៀតផងឯគ្រីសបានត្រឹមញញឹមចុងមាត់ព្រោះគេមិនបានស្រលាញ់អាន់ណាពិតប្រាកដផងគេគ្រាន់បោកលេងៗសោះ
"សួស្តីអ្នកនាងអាន់ណាលោកគ្រីស"ជេគមកដល់មិញជាមួយនិងជុងហុីនិងអង្គរក្សគេថែមទាំងគេត្រូវកាំម៉េរ៉ាចាប់គ្រប់ទិសដើរចូលមកដល់មុខហើយរាក់ទាក់ទៅកាន់អាន់ណានិងគ្រីសទាំងញញឹម
"សួស្តីលោកជេគល្បីឈ្មោះលោកយូរហើយទីបំផុតខ្ញុំក៏បានជួបលោកហើយស្អាតពិតមែន"អាន់ណាចាប់ដៃជេគរាក់ទាក់ទាំងញញឹមឯងជេគបានត្រឹមញញឹមតបទាំងអស់សំណើចក្នុងចិត្តព្រោះអាន់ណាអត់ដឹងមែនថាគេជាបងស៊ុននូ
"បាទសួស្ដីអ្នកនាងក៏ស្រស់ស្អាតដូចគ្នា"ជេគតបជាការគួរសម
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ