ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
នៅតាមផ្លូវដែលមានឡានជាច្រើនកំពុងធ្វើដំណើរយ៉ាងកកកុញតាមដងផ្លូវក្នុងនោះក៏មានឡានដែលជុងហុីនិងស៊ុននូកំពុងជិះដែល"ឯងសួរយើងមែនទេថាតើយើងនិងនីគីជាអ្វីនិងគ្នា"ស៊ុននូអង្គុយមើលទៅក្រៅសុខៗក៏សួរសំណួរមួយទៅកាន់ជុងហុី
"........."ឯជុងហុីមិនតបអ្វីទេគេគិតតែពីផ្ដោតលើការបើកបររបស់គេប៉ុណ្ណោះប៉ុន្តែក្នុងចិត្តវិញគេរងចាំអោយស៊ុននូនិយាយបន្ត
"ចាំស្ដាប់ណាយើងនិងនីគីជាសង្សារនិងគ្នាតែយើងមិនទាន់ចង់បង្ហាញឬប្រាប់នរណាម្នាក់ឡើយព្រោះយើងពេលនេះមានស្ថានភាពមិនសូវល្អទេ"ស៊ុននូនិយាយអោយជុងហុីស្ដាប់ ឯជុងហុីឮហើយក៏មិនបាននិយាយអីច្រើនដែលហើយក៏សួរទៅស៊ុននូវិញ
"ឯងធ្វើបែបនេះដាក់គេគេច្បាស់ជាអន់ចិត្តមិនខានឯងថាឯងស្ថិតនៅកន្លែងដែលមានគ្រោះថ្នាក់ចុះជេគនិងជុងវ៉ុនក៏ដូចគ្នាហេតុអីគេអាចបញ្ចេញជាសាធារណះបាន"ជុងហុីសួរទៅស៊ុននូមួយសំណួរដែលសមហេតុផល
"ពួកគេក៏មិនទាន់បានបើកបង្ហាញដែល"ស៊ុននូ
"បើកទូរស័ព្ទឯងមើលទៅពេលនេះព័ត៌មានពួកគេទាំងពីរគឺលេខមួយនៅលើគេហទំព័រណា"ជុងហុីតបទៅស៊ុននូទាំងសើចតិចៗស៊ុននូឃើញហើយក៏ភ្ញាក់ផ្អើលបើកមើលភ្លាម
[ព័ត៌មានមានដែលកំពុងតែviralពេលនេះគឺថាខាងភ្នាក់ងាយើងមួយរូបបានទទួលដំណឹងថាកូនប្រុសច្បងនៃគ្រួសារអាន់ត្រាគឺលោកជេយ៍និងលោកសុងហ៊ុនដែលយើងស្គាល់ច្បាស់ថាពួកគេទាំងពីរមកពីគ្រួសារធំតជំនាន់មួយនៃប្រទេសជប៉ុនដែលមានដើមកំណើតនៅប្រទេសកូរ៉េបានមានទំនាក់ទំនងស្និតស្នាលរបៀបគូស្នេហ៍ជាមួយនិងអ្នកប្រុសមកពីវិមានផ្កាបីទងគឺអ្នកប្រុសជុងវ៉ុននិងអ្នកប្រុសជេគពួកយើងថែមទាំងមានរូបភាពមកបង្ហាញទៀតផង....]
ឃើញព័ត៌មានស៊ុននូស្លុតចិត្តភ្លាមនេះច្បាស់ៗពេកហើយរូបភាពវិញរិតតែច្បាស់"ភ្ញាក់ផ្អើលមែនទេខ្ញុំក៏ភ្ញាក់ផ្អើលដូចគ្នាមើលមតិទៅគេថាជេគលួចក្បត់ខ្ញុំទៀតផងហឹសៗ"ជុងហុី
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ