Ep:3

810 72 7
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា

........

"អ៎!តាមពិតម្នាក់ដែលនៅក្នុងរូបថតក្នុងបន្ទប់បងនោះជាសង្សារចាស់បងទេចឹងខ្ញុំស្មានតែជាCrបងតើ"នីគី

"ត្រូវហើយគេជាសង្សារចាស់យើងយ៉ាងមិច"សុងហ៊ុនសួរទៅប្អូនទងលើកចិញ្ចើម្ខាង

"មានយ៉ាងមិចខ្ញុំធ្លាប់តែឃើញតាមរូបថតចង់ឃើញមុខពិតដល់ហើយថាមុខមាត់គាត់ស្រស់ស្អាតកម្រិតណាទើបអាចឃុំចិត្តបងអោយស្រលាញ់គាត់យូរយ៉ានិង"នីគីនិយាយទាំងសើចតិចៗព្រោះបងគេនេះមិនដែលយកអ្នកណាពិតទេហើយក៏លើកទី1ដែលៗគាត់មានសង្សារចាស់

"ឯងនិងបានឃើញឆាប់ៗនេះមិនខាន"សុងហ៊ុនតបទាំងញញឹមចុងមាត់(ត្រៀមទៅជេគគេមកយកយើងវិញហើយ)

"ចៅហ្វាយនេះជាឯកសារប្រវត្ដិគ្រួសារនិងកន្លែងស្នាក់នៅរបស់អ្នកប្រុសជេគទាន"បុរសម្នាក់ដែលមើលទៅស្រស់សង្ហាមាំមួនដើរចូលមករកសុងហ៊ុននិងហុចឯកសារមួយដែលគេសើុបបានពីជេគគេនេះជាជំនិតរបស់សុងហ៊ុនមានឈ្មោះយូគី

"ល្អណាស់ធ្វើការបានល្អយូគីចាំយើងដំឡើងប្រាក់ខែអោយឯងខែនេះ"សុងហ៊ុយកឯកសារមកនិងនិយាយសរសើរជំនិតទាំងសប្បាយចិត្ត

"ពិតមែនហ៎ចៅហ្វាយអរគុណបាទចឹងខ្ញុំសុំទៅធ្វើការបន្តហើយទាន"យូគីឮចឹងហើយញញឹមខ្ចឹបកម្រណាស់បានចៅហ្វាយម្នាក់នេះឡើងប្រាក់ខែអោយចឹងនោះ
យូគីចេញទៅផុតសុងហ៊ុនក៏បើកមើលឯកសារយ៉ាងយកចិត្តទុកដាក់

"ហឹសៗល្អណាស់មិនអន់ទេ"មើលហើយអានហើយសុងហ៊ុនក៏ស្រាប់តែសើចឡើងតិចៗធ្វើអោយបងប្អូនគេពីរនាក់ឆ្ងល់សញ្ញាសួរពេញក្បាល?

"បងឯងសើចអីប្រវត្ថិគាត់គួរអោយសើចណាស់មែន"នីគីយូរៗម្ដងគិតថាបងខ្លួនឆ្កួតព្រោះអានសុខៗបែរជាមកសើចវិញ

"មែនហើយអោយមកនេះមើលយើងមើលតិច"ជេយ៍ដោយឃើញប្អូនខ្លួនខុសប្រក្រតីក៏ទាញយកទៅមើលម្ដងនីគីក៏ទៅអង្គុយជិតដើម្បីមើលអោយអស់ចម្ងល់

អំណាចគ្រួសារ(The End....✅)Where stories live. Discover now