បើកក្បាល់ដំបូងពេលព្រឹកថ្ងៃនេះជាថ្ងៃបើកថ្នាក់ដំបូងរបស់សិស្សៗទាំងអស់គ្នាហើយសិស្សទាំងអស់គ្នាក៍បាននាំគ្នាដើរទៅសាលារៀនយ៉ាងសប្បាយរីករាយក្នុងនោះយើងក៍បានឃើញប្រុសស្អាតសក់ពណ៍សរម្នាក់ដែលគេមានឈ្មេះថាGeminiឬក៍អាចហៅថាGemទទេរៗក៍បានដែលតែថាគាត់ដូចរៀងឆ្កួតៗលប់ៗមិចមិនដឹងទេមិនសូវដឹងអីលីលើៗតែមានតែរឿងម៉្យាងគត់ដែរគាត់ច្បាស់នោះជាការវ៉ៃគ្នានឹងហើយចង់យាយថាការវ៉ៃគ្នាគឺគាត់ច្បាស់ខ្លាំងមែនទែនមិនដែលភ្លាត់សូម្បីម្តង គេបានដើរយ៉ាងសង្ហារចូលទៅសាលារៀន តែគេក៍មានអារម្មណ៍ថាភ័យៗផងដែលដោយសារតែគេទើបតែដូរមករៀនចង់យាយថាសាលារៀនចាស់របស់គាត់គឺគាត់វៃគ្នាច្រើនពេកទើបសាលាបញ្ឈប់លែងអោយរៀនតទៀត
Geminiគេដើរចូលក្នុងថ្នាក់ភ្លាមសិស្សៗនៅកន្លែងនឹងនាំគ្នាសើចគាត់គ្រប់គ្នាដោយសារតែពណ៍សក់ខុសគេតែម្តង
Geminiគេក៍បានណែនាំខ្លួន
"សួស្តីបានមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំមានឈ្មោះថាGeminiឬហៅថាប្រុសស្អាត់ក៍បានដែល ខ្ញុំទើបតែដូរមករៀននៅទីនេះសូមផ្ញើរខ្លួនផ្ញើរប្រាណផង"Geminiគេក៍បានណែនាំខ្លួនរួចរាល់គ្រូក៍បានអោយគេទៅអង្គុយជិតក្មេងប្រុសម្នាក់ដែលក្មេងប្រុសម្នាក់នោះឈ្មោះថា jiko នៅពេលGeminiដើរទៅអង្គុយតុភ្លាមjikoក៍សួរឡើងភ្លាម
"តើសក់របស់ឯងធ្វើនៅទីណាទៅមើលទៅវាពិតជាលូយមែនទែន"jikoសួរឡើង
Geminiលឺហើយគេក៍បានងាក់ទៅមើលមុខjiko
"ឯងសួរធ្វើអីឯងចង់ធ្វើដែលមែនទេ??"Geminiសួរទៅវិញ
"ពិតមែនហើយៗលូយមែន"jikoនិយាយឡើង
"យើងទៅធ្វើនៅហាងក្បែរនេះទេ សុំខាន់នៅនេះនោះសូម្បូរស្រីស្អាត់ណាស់ តើឯងចង់ទៅទេ?"Geminiសួរទាំងទឹកមុខគួរអោយចង់សើចខ្លាំងណាស់
ចំណែកjikoវិញលឺថាមានស្រីស្អាត់ចឹងរឹតតែចង់ទៅទៀតគេបានទៅមើលស្រីស្អាត់ហ៎
"មិនអីទេចាំយើងជូនទៅមើលស្រីៗសរៗ"Geminiគេនិយាយហើយពួកគេក៍បានសើចឡើង សើចបានបន្តិចក្មេងប្រុសដែលអង្គុយនៅពីមុខពួកគេក៍បានងាក់មកទាំងមុខស្មើរច្រេញតែម្តង
"ពួកឯងជួយស្ងាត់បន្តិចបានទេទីនេះជាបន្ទប់រៀន"ក្មេងម្នាក់នោះនិយាយទាំងមុខស្មើរ
Geminiឃើញចឹងគេមានបានស្ងាត់ឯណាគេនិយាយរឹតតែលឺខ្លាំងៗថែមទៀតហើយក៍បាននិយាយឡើង
"យ៉ាងមិចយើងនិយាយតែជាមួយមិត្តភក្តិយើងតា៎វាទើសស្អីឯង?"Geminiគេនិយាយឡើងសម្តីគេមួយមាត់ៗគឺថាពិតជាសមនឹងសុីនឹងកំដាប់ដៃខ្លាំងណាស់
គ្មានទេគ្រាន់តែនិយាយចប់ភ្លែមមុខក្មេងម្នាក់នោះម៉ូវតែម្តងGeminiនៅពេលឃើញមុខម៉ូវខ្លាំងពេកគេក៍ទំលាក់ទឹកមុខបែបសើចមិនសូវសុំហើយនិយាយឡើង
"មានណាខ្ញុំធ្វើលេងតា៎ធ្វើលេងតា៎ងាក់ទៅវិញទៅខ្ញុំឈប់និយាយលឺៗហើយ"Geminiនិយាយទាំងញឹមៗតែក្នុងចិត្តវិញគិតថា"គុំមានងៃទេហែងៗពេលណាមានឱកាស់ដាក់ហែងអោយដេកដីម៉ង"
ក្មេងនោះក៍បានងាក់ទៅវិញតែនៅតែរក្សារទឹកមុខដដែល
បន្ទាប់មកសិស្សក៍បានដល់ពេលសម្រាក់ចេញពីរៀនហើយសិស្សក៍នាំគ្នាត្រឡប់ទៅវិញ Geminiនឹងjikoក៍បានដើរជាមួយគ្នាហើយGeminiគេក៍បានសួរនាំរឿងក្មេងប្រុសដែលអង្គុយតុមុខគេ
"អាមួយអង្គុយមុខយើងនឹងវាជាអ្នកណាហេតុអីមុខវាម៉ូវខ្លាំងមេស គ្រាន់តែឃើញមុខវាយើងចង់លេចនោម"Geminiសួរឡើង
"អរ៎ អាមួយនឹងវាឈ្មោះFourthវាមិនសូវចេះញញឹមរួសរាយស្អីទេមុខងាប់សឹងតែ24ម៉ោងតែម្តង មិនសូវនិយាយស្អីអីទេតែបើរឿងវ៉ៃវិញអានឹងវាមិនអោយចាញ់គេទេវាខ្លាំងតែម្តង អ្វីដែលសំខាន់វាមិនចូលចិត្តអោយអ្នកណាប៉ះខ្លួនវាទេតា៎អ្នកណារញ៉េរញ៉ៃខុសរបៀបវាដាក់ហើយមិនចេះនិយាយច្រើនទេ"jikoនិយាយបណ្តើរនឹងញុំានំរបស់គេបណ្តើរ
នៅពេលដែលនិយាយចប់Geminiគេក៏ចាប់ផ្ដើមគិតក្នុងចិត្តតែម្ដង។
"អីយ៉ា!!ចូលរៀនថ្ងៃដំបូងរកដៃគូឃើញហើយតើ"Geminiគេគិតទាំងសប្បាយចិត្ត រក់ដៃគូឃើញនឹងមិនមែនចង់រាប់ធ្វើជាមិត្តអីទេ គឺគេចង់វ៉ៃគ្នាជាមួយនឹងFourthតែម្ដងគេចង់សាកស្នាដៃរបស់Fourthតើគេខ្លាំងប៉ុណ្ណា
គ្រាន់តែគិតរួចភ្លាមក៍មានអ្នកហៅjikoពីក្រោយពួកគេក៍ងាក់ទៅបឹបមានណាFourthនៅពីក្រោយតែម្តងគឺFourthនឹងjikoក៍រាប់អានគ្នាដែលដោយសារតែjikoគេស្លូតខ្លាំងមែនទែនតែងតែត្រូវក្មេងពាលនៅក្នុងសាលាធ្វើបាបរហូតតែក៍បានFourthតាមជួយគេរហូតទើបធ្វើអោយគេរាបអានគ្នាដល់អីឡូវនឹងនឹង
jikoងាក់ទៅឃើញFourthគេក៍បានហៅតែម្តង
"ហូអាម៉ាកអាមិត្តសម្លាញ់"jikoនិយាយឡើងតែFourthមិនបានតបទេដើរធ្វើដូចធម្មតាមករកពួកគេ
"យើងគិតថាឯងទៅផ្ទះបាត់ហើយ ហេតុអីមិនទាន់ទៅទៀត?!"jikoសួរឡើង
"យើងនៅចាំឯងនឹងហើយ ហើយឯងមកធ្វើអីវាមួយអាសក់សរនេះអានឹងមុខដូចចោរចឹងប្រយ័ត្នវាបោក"Fourthនិយាយចប់Geminiគេក្តៅតែម្តង
គេក៍បានគិតក្នុងចិត្តថា"ចុមៗមកពីណាមកហៅអញអាសក់សរនឹងខ្ទប់ឡូវនឹងហើយៗ"Geminiគេគិតក្នុងចិត្តអាឡែងតែគិតៗFourthគេដាក់ក្បាល់មួយសៀវភៅលឺសូរធូស
"ឯងនៅគិតស្អីហេតុអីមិនដើរទៅអាសក់សរ"Fourthនិយាយឡើង
"ឯងកុំហៅយើងអាសក់សរប្រយ័ត្នយើងទ្រាំមិនបាន"Geminiនិយាយព្រមទាំងយកដៃក្តាប់ៗណែនៗនៅមុខFourthមានឯណាFourthដាក់មួយសៀវភៅទៀតហើយក៍ដើរចេញទៅធ្វើមិនដឹង
បើកឆាកភ្លាម2សៀវភៅ ស្វាគមន៍តែម្តង
នៅពេលដែរFourthដើរចេញទៅjikoក៏បានលាGeminiដើរទៅតាមFourthបាត់ទៅ
Geminiគេកំពុងតែដើរម្នាក់ឯងសុខៗក៏មានក្មេងស្ទាវពីរបីនាក់មកស្វាគមន៍គេតែម្ដងឈរជុំវិញGeminiតែម្តង
តែGeminiមានខ្លាចអីបើគេវ៉ៃគ្នាសឹងម៉ាជីវិតហើយនឹង
"តើឯងជាអ្នកចំណូលថ្មីមែនទេយើងនៅដំបន់នេះយូរហើយដូរមិនដែលឃើញ"បងធំពួកវានិយាយឡើង
Geminiលឺចឹងគេក៍ញញឹមយើងស្រស់ហើយក៍និយាយឡើង
"មែនហើយអូនទើបមកថ្មីតើបងៗមានការអីជាមួយអូនមែនទេ?!"Geminiនិយាយទាំងញញឹមខ្ចិបតែម្តង
ពួកនោះពេលឃើញចឹងមានណាពួកវាគិតថាGeminiឌឺហ៎វាក៍ចូលទៅវ៉ៃតែម្តងតាមពិតGeminiគ្នារួសរាយសោះនឹងហា៎
គ្នាវា10នាក់ជាងចូលទៅវៃGeminiតែម្នាក់ឯងតែGeminiគេធ្វើធម្មតាវ៉ៃដូចធម្មតាៗមិនស្គៀបអីតឹចសោះ អាពុងតែវ៉ៃគ្នានោះគេស្រាប់តែមានអារម្មណ៍ថាឈឺនោមៗមិចទេ(សុំាឆុយម៉ាយវ៉ៃគ្នាសុខៗឈឺនោមអីណាអស់ពាក្យវាចា🙂)គេងាក់មើលឆ្វេងស្តាំគេក៍បានឃើញFourthដើរមកតាមពិតមុននេះFourthគេដើរទៅបាត់ហើយតែគេភ្លេចទិញខេកយកទុកញុំាព្រោះគេចូលចិត្តញុំាខេកខ្លាំងណាស់ទើបមកវិញតែចៃដន្យអីក៍បានឃើញGeminiកំពុងតែវ៉ៃគ្នាល្មមគេក៍ប្រុងដើរហួសទៅហើយព្រោះមិនចង់ចេះដឹងទេ
តែGeminiក៍ហៅឈប់
"អេ៎ ឈប់សិនៗជួយមកវ៉ៃជំនួសយើងតឹចមកយើងឈឺនោមណាស់ៗ"Geminiគេនិយាយបណ្តើរវ៉ៃបណ្តើរ
"អត់ទេយើងប្រញាប់ទៅទិញនំខេកព្រោះគេជិតបិទទ្វាហើយ"Fourthក៍តបទៅវិញ
"ឯងជួយយើងបន្តិចទៅយើងទ្រាំលែងបានពិតមែន ចេញមកឡូវៗ"Geminiនិយាយហើយរត់ទៅបន្ទប់ទឹកបាត់ហើយពួកនោះវាគិតថាFourthជាគ្នារបស់Geminiពួកវាក៍រត់ចូលទៅវ៉ៃតែម្តង តែគ្មានទេសពួកនឹងសុទ្ធតែអន់ៗគ្មានគីឡូអីស្មើរជាមួយFourthទេសមិនដល់10នាទីផងFourthវ៉ៃរៀបខ្ទេចចង់យាយថាFourthគេអត់តាប៉ៃដូចGeminiទេតាត្រូវវ៉ៃគឺវ៉ៃហើយមិនលេងសើចៗទេ បន្ទាប់ពីរួចរាល់Fourthគេក៍បានដើរទៅរើសកាតាបអោយGeminiហើយក៍អង្គុយចាំGeminiតែម្តង
តែGeminiឯណោះវិញគ្មានចូលបន្ទប់ទឹកស្អីទេសគឺគេខ្ចិលវ៉ៃគ្នាហើយណាមួយគេក៍ចង់ដឹងថាFourthនឹងខ្លាំងប៉ុណ្ណាបន្ទាប់ពីគេមើលការវ៉ៃរបស់FourthហើយទើបគេដឹងថាFourthនេះក៍មិនអន់ដែលមិនអាចមើលងាយតែម្តង ដូចjikoនិយាយមែនមុខងាប់ៗពិតមែនតែបើបានវ៉ៃហើយវ៉ៃមិនដកដៃនោះទេ
បន្ទាប់មកGeminiក៍បានទៅទិញទឹកក្រូចមកបោះពីចំងាយអោយFourthមួយកំប៉ុងFourthគេឃើញចឹងគេក៍បានក្រឡាប់ខ្លួនចាប់យកមកគាស់ផឹកតែម្តង
"អរគុណឯងហើយដែលជួយយើងមុននេះ"Geminiនិយាយឡើង
"មិនអីទេប៉ុន្តែហាងខេងបិទបាត់ហើយតើឯងធ្វើយ៉ាងមិច??"Fourthនិយាយឡើងព្រោះថាគេខកម៉ោងក៍ដោយសារGemini
"មិនអីនោះទេថ្ងៃស្អែកយើងនឹងនាំឯងទៅញុំាអោយឆ្អែតហើយនាំឯងទៅមើលស្រីៗសរៗទៀតផង"Geminiនិយាយឡើង
"មិនបាច់ទេយើងសុំតែនំខេកទៅបានហើយ"Fourthនិយាយហើយគេក៍ដើរទៅបាត់ទៅគេជាសុភាពបុរស់ពិតៗមិនក្បាលខូចចូលGemទេសូមអភ័យទោសចំពោះពាក្យសម្ដីមិនសមរម្យ🙏
Thank you for reading 💗😊 please waiting for next Episode 🙏
YOU ARE READING
Gangsters in School (END)✅
Actionរឿងនិយាយពីខ្សែរជីវិតជើងខ្លាំងនៅក្នុងសាលា ដែលគេមានតែពីរអ្នកទេប៉ុន្តែពួកគេល្បីឈ្មោះខ្លាំងមែនទែនទើបធ្វើអោយអ្នកលេងៗមិនថាក្នុងសាលាឬអ្នកលេងខាងក្រៅទេគឺចង់ដឹងចង់សាក់ស្នាដៃជាមួយពួកគេទាំងពីរអ្នកខ្លាំងណាស់ ដូច្នេះហើយការវាយគ្នាប្រយុទ្ធគ្នាគឺចេះតែមានច្រើនឡើងៗតែម...