Ep07

685 90 18
                                    

វិទ្យាល័យអភិជន•Noble high school
<Little nerd>

Episode 07
₊˚ʚ 🌱 ₊˚✧ ゚.

//////////////

«វាសមមុខហើយដែលហ៊ានតមាត់ជាមួយនឹង
Klara នោះ!»

«ហ៊ើយនែ៎! Nerd វាតែងតែបែបនេះហើយ!»

«មើលទៅអោយតែជាសិស្សពូកែ តែងជាជា Nerd ដែលមានចរិកស្មឿកៗបែបនេះ
ហឹស៎ៗ~~~~ពិតជាគួរអោយអស់សំណើចមែន»

«យើងអាចថាមកពី Klara ច្រណែនដែល អាក្មេង Nerd នោះស្អាតជាងនាងច្រើនជាង»

«មែនហើយៗ ជាមនុស្សប្រុស  ប៉ុន្តែស្អាតជាងពួកយើងទៅទៀត!»

«លឺថាមកពីគ្រួសារក្រីក្រនោះទេ»

ដំណើរបោះជំហ៊ានមកកាន់បន្ទប់ 12A1 របស់ ហ្វូត ត្រូវបានសិស្សគ្រប់គ្នាគ្នាខ្សឹបខ្សៀវ ខណៈ វីដេអូដែល ក្លារ៉ា បានធ្វើបាបគេនៅឯហាងកាហ្វេ បានផ្ទុះល្បីដល់សិស្សនៅក្នុងសាលា
ធ្វើអោយម្នាក់ៗចាប់ផ្តើមនាំគ្នានិយាយវែកញែកពីនេះពីនោះមិនឈប់

«នេះកាហ្វេរបស់Phi!»ហ្វូតដើរចូលថ្នាក់ទាំងទទឹកជោក រួចដាក់កាហ្វេទាំងពីរកែវនៅនឹងមុខពួកនាយក្រាស់ទាំងពីរដែល សម្លឹងមកគេ ថ្វីត្បិតតែវាលើសចំនួន5 នាទីនៃពេលវេលាដែលនាយបានកំណត់ក៏ពិតមែនទៅហើយ

នាយតូចទាញសៀវភៅលើតុញាត់ចូលទៅក្នុងកាតាបរួចក៏លើកកាតាបស្ពាយដើរចេញទៅបាត់ទុកអោយនាយតាមមើលដំណើរពីក្រោយទាំងមិនមាត់មិនករ

«ឯងឃើញ VDO នោះហើយមែនទេ?»

«.........» ជេម គ្រាន់តែ ងក់ក្បាលនឹងសំណួររបស់ Phi ជុង រួច ក៏ស្ងៀមទៅវិញ

///Skip//

ហ្វូត ដើរមករកទូរ Locker  របស់គេ គេទុកកាតាបក្បែនោះ រួចបើករកអាវថ្មីដើម្បីប្តូរវាចេញព្រោះអាវនៅលើខ្លួនសើម ជោកដោយសារ Milk tea  នោះអស់ទៅហើយ
ខណៈពេលដែលប្តូររួច គេយកកាតាបមកស្ពាយ បម្រុងនឹងដើរចេញប៉ុន្តែក៏ត្រូវដៃមុាំមួយមកចាប់គេទាញមួយទំហឹងទៅផ្ទប់ទៅ Locker  រួចយកដៃទាំងសងខាងមកឃាំងគេជាប់មិនអោយរើរួច ធ្វើអោយនាយតូចបានឃើញយ៉ាងច្បាស់អំពីមុខអ្នកដែលឃាំងគេនោះ ព្រមទាំងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ព្រមទាងបន្លឺឈ្មោះនាយតិចថែមទៀត

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now