Ep05

1.1K 123 11
                                    

វិទ្យាល័យអភិជន•Noble high school
<Little nerd>

Episode 05
˚˖𓍢ִ໋🌷͙֒✧˚.🎀༘⋆

////

//Skip//

Night

“ដល់ថ្នាក់នេះផងហ៎???សូមទោសណាវើយ ដោយសារប៉ាយើងគាត់មានធុរៈសំខាន់ទើបយើងមិនបានទៅ!”  សម្លេងឆ្លើយឆ្លងតាម Video call  រវាងមិត្តភ័ក្ដិទាំងបីអ្នករបស់ពួកគេ
  រ៉ូសសុីយ៉ា សូមទោសទៅកាន់ ហ្វូត ទាំងទឹកមុខក្រៀមផ្អេះព្រោះតែព្រឹកមិញជាថ្ងៃដែលមិត្តសម្លាញ់ចូលរៀនដំបូងផង គេបែរជាមិនបានទៅដោយសារគេត្រូវទៅចូលរួមកម្មវិធីនៅតាមខេត្តជាមួយប៉ារបស់គេដល់ទៅ 2 ថ្ងៃឯណោះ 

«មិនអីទេ យើងធ្វើជិតរួចហើយតើ!» ហ្វូតញញឹមមិនសមព្រោះតែព្រឹកមិញនេះត្រូវសិស្សនោះសាលាស្វាគមន៍គេយ៉ាងពិសេសធ្វើអោយបំផ្លេចមិនបានតែម្តង នឹកឃើញម្តងណាក៏ឆ្អែតចិត្តដែរ

“សាលាហ្នឹងវាតែអញ្ចឹងឯងជារឿងធម្មតាទេ អារឿង Bully ហ្នឹង យើងឡើងធុញហើយ! ប៉ុន្តែពេលចូលរៀនវិញយើងនឹងការពារឯងមិនខាន មិនអោយពួកនោះមកធ្វើបាបឯងទៀតទេ!” ដាំង និយាយតាមទូរស័ព្ទមកទាំងសម្លេងខឹងៗ អ្នកណាមិនខឹងនោះបើមិត្តភក្តិគេចូលរៀនបានមួយថ្ងៃមិនទាន់ស្រួលបួលផងក៏ត្រូវពួក  Bully នោះ ធ្វើបានយ៉ាងនេះទៅហើយ

«ឱណា៎!! មិនយូរវានឹងស្ងាត់ហើយឯងមិនបាច់ខឹងដល់ថ្នាក់នេះទេ» ហ្វូត  ពន្យល់ទៅកាន់មិត្តដែលជាមនុស្សកំពូលឆេវឆាវបំផុតហើយ នេះបើមិនលួងឃាត់ទេប្រហែលជា ដាំង នេះហក់ទៅរកពួកនោះទាំងយប់មិនខានទេ បើលេងប៉ះមិត្តគេនោះ

“ស្ងាតហ៎?? ហឹស៎ ឯងមិនទាន់ដឹងពីចរិកពួកហ្នឹងទេ ឯងចាំមើលលើកនេះឯងឃាត់យើង លើកក្រោយយើងនឹងទៅចាត់ការវាដោយខ្លួនឯងតែម្តងមិនអោយឯងនិយាយទាន់ទេចាំមើលទៅ!” រ៉ូស

«អា៎ បានហើយ យើងប្រញាប់ធ្វើលំហាត់អោយរួច បិតហើយណា៎!»

“ដឹងហើយ! ឆាប់ចូលគេងណាឯង! ខានស្ងែកយើង និង ដាំង ចូលរៀនវិញហើយ” ដៃនិយាយរួច ពួកគេលើកដៃ បាយបាយ គ្នាបន្តិចទើប នាយតូច បិតរួចដាក់ទូរស័ព្ទចុះទៅលើតុវិញទាំងដកដង្ហើមធំ សម្លឹងមើលទៅសៀវភៅលំហាត់ដែលគរនៅលើតុ.
ដៃតូចចាប់កាន់ប៊ិចលើកមកធ្វើមួយៗយ៉ាងផ្ចិតផ្ចង់លើលំហាត់ទាំងនោះ មិនបានប៉ុន្មានស្រាប់តែទ្វារបន្ទប់គេបានបន្លឺសម្លេងគោះ:

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now