Ep03

1K 120 18
                                    

វិទ្យាល័យអភិជន•Noble high school
<Little nerd>

Episode 03
₊˚ʚ 🌱 ₊˚✧ ゚.

/////

ហ្វូត ត្រូវដើរឡើងដើរមករកដល់បន្ទប់ទឹក នៅជាន់ទីពីរ ព្រោះតែជាន់ទីមួយមានមនុស្សច្រើនពេក ក្នុងដំណើរដើរទៅនោះ ហ្វូតបានដើរឆ្លងកាត់ផ្លូវដើរទៅកាន់បន្ទប់ហាក់ដូចជាអាថ៌កំបាំងមួយ ដោយភាពងឿយឆ្ងល់គេក៏បានដើរលបៗទៅជិតដោយសារតែលឺសម្លេងអ្វីមិនដឹងល្វើយៗពីត្រង់ចំណុចនោះមក មិនយូរប៉ុន្មានស្រាប់តែមានមនុស្សរត់ឆោលោចេញមកពីបន្ទប់នោះ បង្កភាពវឹកវរពេញជាន់ទីពីរ  សម្លេងកាំភ្លើងបាញ់លាន់លឺសូរផាំងៗ ពេញត្រចៀកកម្លោះតូច ធ្វើអោយគេភ័យច្រងាងដៃច្រងាងជើង  ដាក់ខ្លួនអង្គុយអោបត្រចៀកគៀនជញ្ជាំង

«អ្ហាយ៎~~! អាយ៎~~~ផាំងៗ!»

«ចាប់វាទៅ!!!»

«អាយ៎..ជួយផងៗ!!!»

ផាំងៗ~~~

«អ្នកណាក៏បានដែរជួយផង!!!!  អ្ហាយ៎~~~
ផាំងៗ**»

សម្លេងមនុស្សប្រុសស្រីជាច្រើនស្រែកសុំជំនួស  ចេញពីណាពីណីមក ខ្លះរត់ៗមក ក៏ស្រាប់តែដួលស្លាប់ភ្លាមៗនៅនឹងមុខរបស់ ហ្វូតតែម្តងដោយសារតែត្រូវគ្រាប់កាំភ្លើង !

ហ្វូត ឃើញបែបនោះ ក៏សភ្នែកព្រាត ទើបប្រញាប់រត់ទាំងយំអណ្តើតអណ្តក់
ថែមទាំងស្វាងស្រា ចែសតែម្តង. គេរត់ចូលទៅច្រកមួយស្រាប់តែ ឃើញមនុស្ស3 នាក់ ត្រូវបាន ឃាតករពាក្យស្រោមមុខ ពណ៌បៃតងដេញបាញ់ ពីខាងក្រោយ  ទើបប្តូរផ្លូវរត់ទៅផ្លូវមួយទៀតវិញ ប៉ុន្តែក៏ត្រូវចំកណ្តាលផ្លូវជាមួយបុរស ពីរនាក់ ដែលឈរកាន់កាំភ្លើងផ្ជុងគ្នាទៅវិញទៅមក ដោយម្នាក់ពាក់ស្រោមមុខពណ៌បៃតងម្នាក់ទៀត មិនបានមានអ្វីបាំមុខនោះទេ!

«អាយ៎~~ហ្អឹក៎ៗ  កុំបាញ់ខ្ញុំអី!! ហុឺៗ~~ ខ្ញុំមិនទាន់ចង់ស្លាប់ទេ!» Fourth ដាក់ខ្លួនអង្គុយចំកណ្តាលមុខអ្នកទាំងពីរដែលឈរផ្ជុងគ្នា អង្គុយយំរហាម លើកដៃសំពះពួកគេទាំងភ័យញញីញញ័រ

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now