Ep13

713 100 37
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 13

≽^•༚• ྀི≼⋆.˚✮✮˚.⋆

///////

«នេះបាទ!»ហ្វូត

«មួយៗ ចាំ phi ជួយ! »ជុង នាយក្រោកឈរជួយទទួលថាសបាយពីរាងតូចដែលកាន់មួយថាសធំមក រួចក៏យកវាទៅដាក់លើតុ ដោយមាន ភឺតថ៍ នាយជួយលើកមកដាក់ដូចគ្នា

«តែបីចានទេ?ហើយចុះឯណារបស់ហ្វូត?»ភឺតថ៍ នាយសួរទាំងចងចិញ្ចើមខណៈឃើញបាយដែលនាយតូចលើកមកមានតែបីចាន សម្រាប់ ជុង ជេម និង គេប៉ុណ្ណោះ

«ចាំខ្ញុំទៅទិញម្តងទៀតក៏បាន ព្រោះមិញវាធ្ងន់ពេកយកមកមិនរួច!» ហ្វូត

«ហូ៎ នេះមនុស្សមកកាន់តែច្រើនហើយ ទិញកើតរឺអត់?»ភឺតថ៍

«មិន...មិនអីទេ phi តែមួយភ្លែតប៉ុណ្ណោះគឺបានហើយ ព្រោះអ្នកលក់មានច្រើនដែលតើ!»ហ្វូត

«អញ្ចឹងប្រញាប់ទៅទិញទៅនឹងអាលបាន
យកមកញុាំ នេះជិតដល់ម៉ោងចូលប្រឡងទៀតហើយ»ភឺតថ៍

«បាទ!phi ញាំមុនតាមសម្រួលចុះណា មិនបាច់ចាំខ្ញុំក៏បានដែរ!»ហ្វូត

«មិនអីទេ!ឆាប់ទៅៗ Phi នឹងចាំឯងទៅជាមួយគ្នា!»ជុង

«បាទ បាទ» ហ្វូត ថាហើយក៏ប្រញាប់ដើរទៅទិញបាយម្តងទៀត ក្រោមក្រសែរ ភ្នែករបស់ ជេមដែលកាន់សម និងស្លាបព្រាក្តាប់ជាប់តាមសម្លឹងមើលគេមិនដាក់ភ្នែក

«គេទៅបាត់ហើយនៅសម្លឹងដល់ពេលណា?» ជុង ថាអោយ ជេម ពេលនាយ នៅតែបន្តសម្លឹងមើលគេទាំងក្រសែភ្នែក មុាំមុតដដែល

«ខ្ញុំមិនបានសម្លឹងវា!»ជេម
ឆ្លើយកំបុតៗរួចក៏ដួសបាយមួយម៉ាត់មកញុាំ ទងដែលភ្នែកនៅតែមិនដកចេញពី ហ្វូត ដដែល

«យើងថាបាយមួយពេលនេះប្រហែលទិញមិនបានទេ មើលទៅ!» ភឺតថ៍
បែរទៅមើលកន្លែង ទិញបាយដោយមាន មនុស្សទិញច្រើន
ណែនក្តន់ ហើយជាពិសេស ពួកដែលឈរនៅខាងមុខសុតតែជាពួកលំដាប់ខ្ពស់ ហើយនៅខាងក្រោយដែលឈររងចាំសុតតែជាសិស្ស
លំដាប់ទាបៗ ដែល មិនហ៊ានទោប្រជ្រៀតជាមួយពួកកូនអ្នកមានអស់នោះ នោះទេចៀសវៀងការដែលពួកគេនឹងអាចត្រូវពួកសិស្សអ្នកមាននោះដេញចេញពីកន្លែងនោះនឹងអាចធ្វើអោយខ្មាស់គេមិនខាន

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now