Ep21

756 106 34
                                    

បញ្ជាក់:ចាប់ពីភាគនេះទៅ ហ្វូត ចាប់ផ្តើមម៉ូវចិត្តតិចៗហើយ!😔
ហើយសុំ Spoil បន្តិចទៀត ថាវគ្គក្រោយៗហាមជេអ្នកនិពន្ធណា៎! សូមអរគុណ🥲

Enjoy khaaa~~~💅🏻

____________________________________

វិទ្យាល័យអភិជន
<Little nerd>

Episode 21
⋆.˚✮🎧✮˚.⋆‧₊˚ ☁️

////////

«ខ្ញុំមិនបាននិយាយអីឯណា៎?» ហ្វូត មើលមុខនាយបន្តិចរួចចូលជណ្ដើរយន្ត រៀបនឹងចុចឡើងទៅជាន់ដែល អេមមីលី
គេងប៉ុន្តែត្រូវរាងក្រាស់ចូលទៅជាមួយ គេមិនហ៊ានស្រែកខ្លាំងគេបានត្រឹមនិយាយតិចៗប៉ុណ្ណោះឯង ព្រោះតែមានគ្រូពេទ្យជាច្រើនដើរកាត់ បើស្រែកច្បាស់ជានឹងត្រូវពួកគាត់ចូលមកសួរជាមិនខាន

«នេះ Phi ?»ហ្វូត ដោយអស់ទ្រាំក៏លាន់មាត់បន្តិចទៅកាន់នាយ ព្រោះខ្លួនមិនយល់ថានាយកំពុងតែធ្វើអ្វី សុខៗក៏មកបង្ហាញខ្លួននៅទីនេះ ហើយនៅតាមគេទៀតតើនិយាយមានបំណងអ្វីឲ្យប្រាកដ

«យ៉ាងម៉េចជារឿងរបស់យើង! ភ្លេចហើយថានេះជាមន្ទីរពេទ្យរបស់ម៉ាក់យើង?»ជេម  និយាយសម្លុតព្រោះខ្លួនកំពុងអារម្មណ៍មិនល្អស្រាប់

«.......» ហ្វូត ឮហើយក៏ខាំមាត់សង្កត់ចិត្តរួចចុចទៅជាន់ដែលខ្លួនចង់ទៅ គេសុខចិត្តមិនតប.តនឹងនាយ! ព្រោះដឹងស្រាប់ហើយថាមនុស្សដូចជាខ្លួនគេនេះ ទោះនិយាយមិនដែលចូលត្រចៀកនាយនោះទេ ណាមួយគេទើបតែមកពីធ្វើការ អស់កម្លាំងក៏អស់ដូចគ្នា សឹងតែគ្មានកម្លាំងឈានចូលជណ្តើរយន្តផង ដោយសារតែពីព្រឹកគេត្រូវរៀនហើយត្រូវ ធ្វើការតាំងពីល្ងាចមកទល់យប់ជ្រៅកណ្តាល
អាធ្រាត្រទៅហើយ ចំណែកឯកិច្ចការសាលាក៏មិនទាន់បានធ្វើនៅឡើយ ដឹងស្រាប់ហើយថាជីវិតនៅវិទ្យាល័យមិនងាយស្រួលនោះទេ បើសួរថាចង់បោះបង់រឺអត់? ចម្លើយរបស់គេច្បាស់ជាថា<ទេ> ព្រោះតែគេត្រូវបាន អ្នកមីង ដែលដូចជាម្តាយទី2 ខំផ្គាប់ផ្គង់តាំងពីតូចមកទល់ពេលនេះ មិនមែនតិចនោះទេ!! ដូច្នេះដើម្បីតបស្នង នូវគុណទាំងនោះមានតែត្រូវខិតខំដើម្បី អនាគតរបស់គេបានល្អប្រសើរជាងមុននេះឯង....

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now