Ep15

654 93 14
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 15

˚.⋆‧₊˚ ☁️⋅♡🪐༘⋆

/////

ឈានចូមកដល់ព្រឹកថ្ងៃថ្មី......

ជំហ៊ានខ្លីៗ ឈានបោះ ធ្វើដំណើរដើរទៅសាលាខុសពីរាល់ដងដែលធ្លាប់ជិះតែឡានក្រុង
ប៉ុន្តែពេលនេះនាយល្អិត គេត្រូវស្នាក់នៅមន្ទីរពេទ្យដែលនៅកណ្តាលក្រុង ទើបបានជាងាយស្រួល ក្នុងការដើរថ្មើរជើង មកសាលាបែបនេះ

«ចាក់អេ៎~~~»

«ហ៊ើយ~~»ហ្វូត

«ស្តីស្តីបាទ នឹកគ្នារឺអត់នៀកក??»

កាយតូច ស្ពាយកាតាបដើរចូលខ្លោងទ្វារសាលាមិនទាន់នឹងផុតផង ក៏ស្រាប់តែត្រូវ មិត្តទាំងពីរដែលបែកគ្នា អស់រយៈពេលជាកន្លះខែ រត់មកពន្ញាក់ ខ្លួនពីក្រោយធ្វើអោយគេត្រូវ ភ្ញាក់សឹងតែលស់ព្រលឹងទៅហើយ ព្រោះតែមនុស្សកំពុងតែ ព្រលឹងខ្សោយស្រាប់....

«ដាំង? រ៉ូស?» ហ្វូត ហៅនាមអ្នកទាំងពីរដែលឈរស្ញេញទាំងសប្បាយចិត្តពេលបានជួបគេ ប៉ុន្តែ ហ្វូតមិន សប្បាយចិត្តជាមួយនៅទេ ព្រោះមនុស្សកំពុងតែ ភ័យមិនទាន់នឹងបាត់ផង ដៃលើកទៅដាក់លើទ្រូងទាំងចំហរមាត់ មិនដឹងថាគាំងបេះដូងរឺយ៉ាងម៉េចអោយប្រាកដទេនៀក.....

«អឺ គឺពួកយើងហ្នឹងហើយ! នឹកឯងណាស់ ហ៊ឹម...សុំអោបមួយមក~~» ដាំង ធ្វើជានិយាយបង្អូសសម្លេងទាំងញិកញ៉ក់ រួច ចូលទៅត្រដាងដៃរកអោបនាយតូច ប៉ុន្តែត្រូវគេ រុញចេញ ហើយធ្វើមុខក្រញូវដាក់

« មិញនេះភ្ញាក់សឹងស្លាប់! ហើយនៅមកមានអារម្មណ៍លេងសើចទៀត?» ហ្វូត

« ក៏នឹកពេកនឹងណា៎! ហូយ៎ កុំធ្វើមុខអញ្ចឹងទៅមើល ដូចស្វាអញ្ចឹង!» រ៉ូស លោដៃទៅទាញច្បិចថ្ពាល់ របស់ហ្វូត ទាំងក្នាញ់ នឹងមិត្តម្នាក់នេះ ខ្លាំងណាស់ ដល់ថ្នាក់គេ ចាប់ទាញដៃនាងចេញទើប នាងព្រមលែង មុននឹង ទាញកាតាបមកស្ពាយស្រួលបួលវិញ ទាំងសួរទៅកាន់ពួកគេទាំងពីរ

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now