Ep16

683 106 24
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 16

₊˚ʚ 🌱 ₊˚✧ ゚.

////

គ្រឺង** គ្រឺង**

កន្តឹងរោទ៍ឡើង បញ្ជាក់ថាដល់ម៉ោងដែលសិស្សៗទាំងអស់ត្រូវដល់ម៉ោងសម្រាក សិស្សគ្រប់គ្នាធ្វើសកម្មភាពដូចជារាល់ថ្ងៃដដែល ដោយអ្នកខ្លះទៅដើរលេងក្នុងទីធ្លាសាលាខ្លះលេងបាល់ទាត់ដខ្លះញុាំអ្វីពេលព្រឹកនៅឯកង់ទីងក្នុងសាលា

ហ្វូត ដើរចេញមកខាងក្រៅ គម្រោងថានឹងទៅញ៉ាំអីនៅកងទីនប៉ុន្តែស្រាប់តែត្រូវភ្ញាក់នៅពេលដែល....

«ហ្វូត!!!»សំឡេងស្រែកចាចនៅមុខថ្នាក់ទី 12A1 គ្មាននរណាឆ្ងាយក្រៅពី កញ្ញារ៉ូស មិត្តសម្លាញ់របស់នាយតូចនោះទេ

«Awwរ៉ូស? »ហ្វូត

«តោះ..ទៅញ៉ាំអីជាមួយគ្នាទៅ!!»រ៉ូស នាងនិយាយទាំងញញឹមព្រោះតែចាំឱកាសនេះយូរមកហើយដែលមានពេលទៅញ៉ាំអីច្រៀងមួយនឹង ហ្វូត នៅក្នុងសាលាបែបនេះព្រោះតែពីមុនពួកគេរៀនសាលាខុសគ្នាប៉ុន្តែពេលនេះពួកគេអាចលេងជាមួយគ្នាដូចតែពួកគេធ្លាប់ស្រមៃ

«អូខេ..មិញថារកទៅហៅឯងដែរហ្នឹង!»ហ្វូត ត្រូវ រ៉ូស ដែលមានកម្ពស់ស្មើរនឹងខ្លួន កៀកករដើរទៅ ចំណែកម្ខាងទៀត កៀកដោយ ដាំង

«នេះឯងរៀនថ្នាក់ A1 ទៀតហ៎?? មិត្តយើងឡូយខ្លាំងណាស់នៀក?? ស្មានតែឯងរៀនថ្នាក់ផ្សេងតើស៎!»ដាំង ដើរបណ្ដើរ និយាយបណ្ដើរទាំងភ្ញាក់ផ្អើលមិនគួរឲ្យជឿព្រោះតែគេស្មានថា
ហ្វូត រៀនថ្នាក់រៀនថ្នាក់ 12 ផ្សេង ម៉េចនឹកស្មានថានាយតូចពូកែដល់ថ្នាក់នេះសោះ ទាំងដែលគេ រៀននៅទីនេះយូរហើយប្រឡងចូលត្រឹមថ្នាក់ Aមិនបានផង

«អរ~~~ពួកឯងចង់ថាយើងមិនពូកែហ្អ៎?»ហ្វូត

«អ្នកណាថា?នេះមិត្តយើងពូកែខ្លាំងណាស៎!!! ហ៊ើយ~~យើងមានអារម្មណ៍ថាយើងមានសំណាងណាស់នៀកដែលមានមិត្តភក្តិជាសិស្សថ្នាក់A បែបនេះ!» រ៉ូស ធ្វើជានិយាយបិតភ្នែកលើកដៃខ្ទប់បេះដូងបិទភ្នែកងើយទៅលើទៅលើក៏ដូចជាភ្ញាក់ផ្អើលសប្បាយចិត្តនឹងរឿងធំដុំអ្វីមួយយ៉ាងអញ្ចឹង

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now