Ep26

1.1K 126 52
                                    

ចាប់ពីវគ្គហ្នឹងទៅ Pink ប៉ាដើរៗអៃ!!><
Hx ber arn hx ort comment chub post oy aii Cuz ber t'se mneak eng ort neak juy pdol yur bol p'jenh m'tek del ng 😔💅🏻

___________________________

វិទ្យាល័យអភិជន
<Little nerd>

Episode 26

///////

«ចង់ទៅណា៎??? ឆ្លើយនឹងយើងសិន!» អ្នកម្លោះ យកដៃមកឃាំងរាងតូចនឹងជញ្ជាំងពេលគេរៀបនឹងងាកចេញ នាយអោនមុខមកជិតសមហលឹងមើលមុខកូនចៅដែលភ័យញ័រខ្លួនមិនហ៊ានងើបនោះធ្វើអោយនាយលេចស្នាមញញឹមមកតិចៗលើផ្ទៃមុខដ៏សង្ហារបស់នាយ ព្រោះតែរាងតូចគេបិតភ្នែកជិតឈឹងរួញករដូចកូនអណ្តើកយ៉ាងអញ្ចឹង បែបនេះមិនគួរអោយស្រឡាញ់យ៉ាងម៉េច???

«ចៅហ្វាយ~~កុំ...កុំធ្វើ..ធ្វើបាប--»ហ្វូត ដោយភ័យពេកឬមិនដឹងយ៉ាងម៉េច ក៏និយាយសោះអង្វរនេះដោយពាក្យសំដីដាច់ៗ  ធ្វើឲ្យអ្នកជាចៅហ្វាយឯណោះ ញញឹមលើសដើម.នេះខ្លាចនាយដល់ថ្នាក់ម្លុឹងរឺ??

«នែ៎~ខ្ញុំមិនទាន់បានធ្វើស្អីបន្តិចទេ! ភ័យអីក៏ភ័យម្ល៉េះ??» កម្លោះសង្ហា ដកដៃចេញពីការឃាំងនាយតូចរួចថយទៅរៀងឆ្ងាយពីគេបន្តិច។
ព្រោះមើលតែកូនចៅម្នាក់នេះដូចជាខ្លាចនាយដល់ហើយ,ធ្វើដូចជានាយរកហ្នឹងខ្វៃគេអញ្ចឹង
ហ្វូត  ឃើញបែបនោះក៏បើកភ្នែកព្រឹមៗឡើងវិញ ឃើញថានាយខិតទៅរៀងឆ្ងាយល្មមហើយគេក៏រៀបសម្រួលឥរិយាយបទឈរត្រង់ភ្លឹងដូចគោរពទង់ជាតិ...

«យើងមកនិយាយរឿងមុននេះវិញទៅ!»
នាយកម្លោះ ក៏ចូលសាច់ការ ដូចគ្នា ពេលដែលនាយនិយាយរួច នាយតូចតែឮដូច្នោះក៏ងើបមុខមកសម្លឹងនាយភ្លឹសៗ ទាំងបុកពោះផឹបៗ ព្រោះតែទឹកមុខរបស់នាយកាចៗបែបនេះ មើលទៅមិនសមជាចិត្តល្អនោះទេ

«គឺ..គឺថា....ខ្ញុំ..ខ្ញុំមិនបានតាំងចិត្តធ្វើអោយស្រានោះធ្លាក់បែកទេ!» ហ្វូត

«មិនបាមតាំងចិត្ត ប៉ុន្តែវាបែកបាត់ទៅហើយ?»អេលិន ចងចិញ្ចើមសួរទៅវិញទាំងហួសចិត្ត ព្រោះតែស្រាតម្លៃថ្លៃនោះបែកបាត់អស់ទៅហើយ គេបែរជាមកនិយាយថាមិនបានតាំងចិត្ត???

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now