វិទ្យាល័យអភិជន📢❗

1.5K 153 45
                                    

សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំបៃហ្វើនន៍ជាអ្នកសរសេររឿង វិទ្យាល័យអភិជន រឺក៏ Little nerd  នេះ!!!! ថ្មីៗនេះខ្ញុំមានអារម្មណ៍មិនសូវល្អប៉ុន្មាននោះទេ!! អាចថាវាមិនមែនទើបតែបែបនឹង ប៉ុន្តែវាអញ្ចឹងយូរមកហើយប៉ុន្តែពេលខ្លះក៏ទ្រាំបាន ពេលខ្លះក៏បណ្ដោយវាតាមនឹង.....ប៉ុន្តែមួយរយៈមកនេះប្រហែលជាសម្តែងធ្វើជា Okay ច្រើនពេកហើយមើលទៅ ទើបគ្រប់គ្នាមិនសូវដូចជាខ្វល់ខ្វាយ~!!!!

ប៉ុន្តែពេលនេះចង់ប្រាបថាខ្ញុំអត់សូវOkayនោះទេ! ហើយរឿងប្រហែលជាមិនផ្អាកតិចតួច ប៉ុន្តែខ្ញុំមិនបោះបង់វាទេ ខ្ញុំនិងបន្តសរសេរវាឲ្យដល់ចប់ ព្រោះតែរឿងនេះខ្ញុំបានគ្រោងទុកពីដើមដល់ចប់រួចហើយអញ្ចឹងមិនបាច់ភ័យថាខ្ញុំនឹងរត់ចោលនោះទេ.....គ្រាន់តែមួយរយៈនេះ  អត់ ok យកតែម្តង!

ពេលខ្លះខ្ញុំមិនដឹង
ថា....តទៅមុខខ្ញុំអាចទប់ទល់នឹងអារម្មណ៍បែបនេះបាន រឺក៏ខ្ញុំនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែយ៉ាងណាយ៉ាងណីក៏.....កុំភ្លេចម្នាក់នេះណា៎~
អគុណសម្រាប់រឿងជាច្រើនគ្រប់យ៉ាងកន្លងមក! ដែលដើរមកជាមួយគ្នា ទីបីជាធ្លាប់បាត់ខ្លួនជាច្រើនដងហើយមិនបានបញ្ចប់រឿងដំបូងថែមទៀត ប៉ុន្តែគ្រប់គ្នានៅតែចូលចិត្តរឿងដែលខ្ញុំសរសេរ ទោះបីជាវាមិនសូវជាល្អខ្លាំងក៏ពិតមែនក៏ដោយ!

រឿងខ្ញុំនៅតែសរសេរវារួចក៏ Public  វាអញ្ចឹងគ្រាន់តែមិនអាចញឹកញាប់ ព្រោះត្រូវការពេលវេលាខ្លះៗ សង្ឃឹមថាគ្រប់គ្នានឹងយល់ណា៎! ប៉ុន្តែបើថ្ងៃណាមួយ សុខៗក៏បាត់ដំណឹងឈឹងគ្មានមូលហេតុ និងមិនបានប្រាប់គ្រប់គ្នាឲ្យដឹង ក៏សូមទោសទុកមុនផងណា៎..!

អគុណ🙏🏻❗

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now