Ep38

1.4K 161 51
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 38

//////

«ពេលយើងដើរចូលមកមានម៉ូតូធំមួយជិះមកឆាបយើងយកតែម្ដង! ហើយនៅមិនងាកមើលយើងថែមទៀត មិនដឹងថាអ្នកណានោះទេ កូនអ្នកមានប៉ុន្តែចរិតមិនគួរឲ្យគោរពសោះ!» ហ្វូត និយាយអញ្ចឹងពេលមាត់តិចៗព្រោះតែរបួសលើខ្លួនទាំងអស់ទើបតែជាបាត់ស្នាមស្អាតមកវិញមិនទាន់បានពីអាទិត្យផង។ ឥឡូវមកត្រូវដួលទៀត ហើយអម្បាញ់មិញឈឺមិនស្ទើរនោះទេហើយនៅឥឡូវនេះមិនទាន់បានលាងរបួសថែមទៀត ដើរបណ្ដើរដូច្នេះវាធ្វើគេក្រហាយត្រង់មុខរបួសជាខ្លាំង

«ម៉ូតូយ៉ាងម៉េចហា៎? មានចាំរូបរាងទេ ចាំយើងនាំគ្នាយើងទៅលីយកបោះចោលក្នុងទឹកស្ទឹង?» រ៉ូស

«ម៉ូតូធំ ពណ៌ខ្មៅលាយក្រហម! មិនដឹងម៉ាកស្អីទេ ប៉ុន្តែស្លាកលេខយើងចាំថាមានអក្សរ GMN ហើយ......»

«ភ្លេចបាត់ហើយមិនចាំទេ!! មិនបាច់ទៅធ្វើអីគេទេឯង នាំតែមានរឿងនោះទេ»

«ទេ!!!!! ម៉ូតូធំប្រភេទនេះ ក្នុងសាលាមានតែមួយគ្រឿងទេ វាជារបស់ Phi ជេមទើបតែទិញកាលពីម្សិលមិញ!» រ៉ូស

«អញ្ចឹងបានន័យថា........»ហ្វូត/ដាំង/រ៉ូស

//Skip//

«Ice late អត់ស្ករពីរកែវ! ឯងយកអី អាជេម? »

«យកដូចរាល់ដងមក!»

«ចុះអាតាំង?»

«យើងយកដូចគ្នាដែរ!»

«phi ជេម!!!!!!» សម្លេងស្រែកចាចដូចកញ្ចែររបស់រ៉ូស ធ្វើឱ្យផ្អើលអស់សិស្សនៅក្នុងហាងកាហ្វេ ក៏នាំគ្នាងាកមកមើលមុខនាងគ្រប់គ្នា.......

«រ៉ូស! ស្រែកស្អីក៏ស្រែកម្ល៉េះ?»ជេម បែរមុខមករកអ្នកជាប្អូនស្រីទាំងមុខជូរខណៈពេលដែល ទទួលយកកាហ្វេពីអ្នកលក់ដែលបានដាក់អោយរួចយកមកចាក់បឺត បន្ទាប់ពីនិយាយរួច.....

«បងជិះម៉ូតូប្រញាប់ទៅស្លាប់ឯណាហាស៎?» រ៉ូស ច្រត់ចង្កេះស្រែកឡែតៗខ្លាំងលើសដើមរឹតតែធ្វើអោយរាងក្រាស់ក្រពុលមុខ

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now