Ep24

1K 108 12
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 24

////////

«ពាក្យថាកូនវាគ្មានទៀតនោះទេចាប់តាំងពីថ្ងៃដែលលោកចាកចេញពីម៉ាក់ខ្ញុំមកម្ល៉េះ~!» ហ្វូត ស្រែកទាំងទឹកភ្នែករួចក៏ចាកចេញទៅជាមួយនឹង មេលលីន បន្សល់ទុកនៅ លោកហ្វីលីប ឈរគាំងធ្មឹង ស្វាងចែសនឹងទង្វើដែលលោកបានប្រព្រឹត្តកាលពី10 ឆ្នាំមុននោះ នឹងពាក្យសម្តីមួយឃ្លាអម្បាញ់មិញនោះចេញពីមាត់របស់កូនប្រុស.
.....

«ហេតុអីក៏ទៅជាអញ្ចឹងទៅវិញ?? » អ៊ែលសុី ងាកខ្សឹបសួរមិត្តរបស់នាងពីរនាក់ ទៀតដែលឈរចិត្តនាងទាំងងឿងឆ្ងល់ជាខ្លាំង ព្រោះតែនាងមិនយល់ស្ថានការណ៍ដែលកើតមានឡើងអម្បាញ់មិញនោះទេ តើនេះមានរឿងអ្វីឲ្យប្រាកដ?

«ក្លារ៉ា...ម-»ម៉ារៀមម៍

«ពួកឯងចេញក្រៅសិនទៅ!!» ក្លារ៉ា និយាយកាត់មិត្តរបស់នាងព្រោះតែពេលនេះនាងត្រូវការពេលវេលានិយាយគ្នាស្ងាត់ៗជាមួយនឹងគ្រួសាររបស់នាង......

«អឺ....ម៉ោ យើងចេញសិនទៅទុកឱ្យគ្រួសារគេនិយាយគ្នាគេទៅ~~!»ម៉ាប៊ែល ថាហើយមិត្តរបស់នាងក៏មុខក្បាលស្រុករួចក៏ពួកគេនាំគ្នាដើរចេញទៅក្រៅទាំងបីនាក់។ បន្ទាប់ពីនោះក្នុងបន្ទប់ពេលនេះនៅសល់តែ ក្លារ៉ា លោកគ្រូនាយក និងប្តីប្រពន្ធមួយគូរ គឺលោក ហ្វីលីប និង អ្នកស្រី ឆាឡតថ៍ប៉ុណ្ណោះ.......

«អឺ!! លោកចន..គឺថា-»លោកនាយយក

«លោកបង! នេះកុំប្រាប់ណា៎ថាអាក្មេងអម្បាញ់មិញវាគឺជាកូននាងស្រីឆ្កួតម្នាក់នោះ?» អ្នកស្រីឆាឡតថ៍ ដើរមកចិត្តអ្នកជាប្ដីរួចស្រែកខ្លួនទៅកាន់គាត់ ព្រោះគាត់ពេលនេះកំពុងតែច្បាស់ក្នុងចិត្ត លើសពីច្បាស់ទៅទៀត ពីព្រោះតែអម្បាញ់មិញនេះ លោកហ្វីលី បានហៅនាមឈ្មោះក្មេងប្រុសនោះអម្បាញ់មិញយ៉ាងច្បាស់ៗទៅហើយ......

«យើងមិនអាចនិយាយគ្នានៅទីនេះបានទេត្រឡប់ទៅផ្ទះសិនទៅ~~!» លោកហ្វីលីបថាហើយក៏ដើរចេញទៅជាមួយអង្គរក្សរបស់គាត់ទាំងពីរ ទាំងលើកដៃច្បូតមុខតានតឹង នឹងរឿងដែលកើតឡើងអម្បាញ់មិញនេះ ព្រោះវាមិនមែនជារឿងតូចនោះទេ។ រឿងនេះកន្លងទៅអស់រយៈពេលជាង 10 ឆ្នាំទៅហើយ,ប៉ុន្តែពេលនេះគាត់ក៏បានជួបនឹងកូនប្រុស ដែលជាតំណក់ឈាមមួយតក់របស់គាត់ ដែលគាត់បង្កើតវាឡើងដោយក្តីស្រឡាញ់រួចបានចាកចោលទាំងគ្មានក្តីអាណិត, ពេលនេះគេបានបង្ហាញខ្លួននៅមុខគាត់ម្ដងទៀត  វាពិតជាដូចពាក្យចាស់ដែលបានពោលថា<ឈាមរត់រកឈាម>ពិតមែន ទោះបីពេលនេះគាត់មិនដឹងថាកូនរបស់គាត់មានអត្តចរិតដូចគាត់ប៉ុណ្ណា ប៉ុន្តែសំខាន់នៅពេលនេះដំណាក់ឈាមមួយតក់របស់គាត់បានវិលមករកគាត់វិញ ទាំងដែលគាត់.ជាឪពុកម្នាក់ដែលបានចាក់ចោលមនុស្សស្រីដែលគាត់ស្រឡាញ់និងកូនបង្កើតខ្លួនឯង  ដើម្បីមនុស្សស្រីដែលមាននាមជាប្រពន្ធដើមដែលបានរៀបការគ្រោងទុកតាមការរៀបចំរបស់ឪពុកម្ដាយរបស់គាត់.....

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now