Ep10

660 74 2
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 10

≽^•༚• ྀི≼

///////

5ថ្ងៃកន្លងផុតទៅ........


ចាប់តាំងពីថ្ងៃដែល ហ្វូត និង ជេមមីណាយ  ជិះម៉ូតូធំទៅជួបបងប្រុសធំរបស់នាយ និង
ចាប់ពីពេលដែល ជេម បានជូនគេទៅ
ដាក់នៅចំណតឡានក្រុងរួចចេញមកវិញ
ក៏បាត់ស្រមោលរបស់នាយឈឹង សូម្បីតែពេលទៅរៀន ក៏គ្មានវត្តមានរបស់នាយ រួមទាំង ជុង ផងដែរ
ខណៈ ឈានចូលថ្ងៃនេះគឺជាថ្ងៃដែលត្រូវ
ប្រឡង Test ដើមខែសម្រាប់សិស្សៗទី 12 គ្រប់ថ្នាក់ ប៉ុន្តែបែរជាបាត់វត្តមាន សិស្សពូកែប្រចាំថ្នាក់ទី 12A1  សូន្យឈឹងគ្មានដំណឹងអ្វីសោះ នោះគឺ ជេមមីណាយ ឃ្លេវវើរ៉នន៍......

ហ្វូត អង្គុយបណ្តើរ ងាកទៅមើលមាត់ទ្វារបណ្តើរ ក្រែងឃើញនាយមកប្រលង
ប៉ុន្តែពេលនេះ
កណ្តឹង រោទ៍បញ្ជាក់ពីម៉ោងប្រឡងបានចាប់ផ្តើម ទៅហើយ រីឯ អ្នកគ្រូ អនុរក្ស
ក៏បានដើរចូលមកក្នុងថ្នាក់រួមទាំង កាន់ក្រដាសវិញ្ញាសារមកជាមួយផងដែរ
សិស្សៗនាំគ្នាក្រោកឈរឡើង 
សដើម្បីគោរពទៅកាន់អ្នកគ្រូ រួចក៏នាំគ្នាសម្រួលឥរិយាបថធម្មតាវិញ

«វិញ្ញាសារប្រលង នឹងត្រូវចែកនៅម៉ោង 8:10 នាទី នៅសល់2 នាទីទៀត! ប្រធានថ្នាក់
តើមានប្អូនៗណាខ្លះដែលអវត្តមាន សូមហៅឈ្មោះដើម្បីអោយអ្នកគ្រូកត់វត្តមាន!»
.អ្នកគ្រូអនុរក្ស
លើកតារាង List ឈ្មោះមកកាន់នឹងដៃដើម្បីត្រៀមកត់ឈ្មោះសិស្សដែលឈប់នៅថ្ងៃប្រលងនេះ ងាយស្រួលចាត់ការរឿងដកពិន្ទុរបស់ពួកគេជាដើម

«គឺ........!!» ប្រធានថ្នាក់ ចេះតែដៀងភ្នែកទៅកាន់ទ្វាបន្ទប់ថ្នាក់រៀនទាំង ពន្យាពេលក្នុងការហៅវត្តមាន ធ្វើឲ្យអ្នកគ្រូក៏ជ្រួញចិញ្ចើមឆ្ងល់ផងដែរ

«តើអាចហៅបានរឺនៅ ភឺតថ៍?»

«បាទ?  ជម្រាបអ្នកគ្រូ អ្នកដែលអវត្តមានគឺ ជេមមីណា-»

«សូមទោសអ្នកគ្រូ ដែលខ្ញុំមកយឺត!» ជុង ដើរចូលក្នុងថ្នាក់ស្របពេល ប្រធានថ្នាក់រកនឹងហៅឈ្មោះ របស់ ជេម ទៅហើយ ប៉ុន្តែក៏ត្រូវអាក់សម្តីទៅវិញស្របពេលដែលឃើញ ជេម ដើរពីក្រោយជុងចូលតៅក្នុងថ្នាក់សំដៅទៅតុអង្គុយដោយមិននិយាយអ្វីមួយម៉ាត់

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now