Ep17

662 109 34
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 17

˚ ༘ ೀ⋆。˚

////

បន្ទាប់ពីការញ៉ាំអាហារពេលព្រឹកនៅកងទីនរួចពួកគេក៏បំបែកគ្នាទៅកាន់ថ្នាក់រៀនរៀងៗខ្លួនដូចសព្វមួយដង ប៉ុន្តែចម្លែកអីខុសប្លែកតែហ្វូតក្នុងដំណើរទៅថ្នាក់គេដើរទាំងគ្មានប្រលឹងព្រលះក្នុងខ្លួននោះទេពីព្រោះ តែរឿងខ្លះដែលនិយាយនៅកង់ទីនអម្បាញ់មិញវាមានចំណុចខ្លះដែលប៉ះពាល់ដល់អារម្មណ៍របស់គេទៀតផង

ជាន់ទី5//

«ហ្វូត!»
សំឡេងរបស់សិស្សប្រុសម្នាក់ស្រែកហៅឈ្មោះរបស់ហ្វូតទាក់ទាញចំណាប់អារម្មណ៍នេះតូចនិងសិស្សគ្រប់ពេលដែលនៅទីនោះងាកទៅមើលគ្រប់គ្នា ហើយម្នាក់នោះដែរគ្មាននរណាឆ្ងាយក្រៅពី....

«ខ្ញុំ??អម្បាញ់មិញ Phi ហៅខ្ញុំរឺ?»ហ្វូត ធ្វើមុខឡេងឡង់ៗ ធ្វើខ្លួនមិនត្រូវ ព្រោះខ្លួនត្រូវសិស្សគ្រប់ហើយនៅទីនោះសម្លឹងមើលមកហើយនាំគ្នាខ្សឹបខ្សៀវពេញទីនោះទាំងអស់ គេមិនយល់ទេថាមកពីហេតុអ្វីឬមកពីសោះប្រមាញ់មិញដែលហៅឈ្មោះរបស់គេ? ប្រហែលជាគេមិនបានដឹងនោះទេថា សិស្សប្រុសម្នាក់នេះ ជា រីឆាត ជាសិស្សប្រុសដែលស្អាត ថែមទាំងពូកែប្រចាំវិទ្យាល័យនេះ ជាពិសេសគេពូកែផ្នែកកីឡាតែម្តង ជាហេតុធ្វើឲ្យស្រីៗចាប់ផ្តើមនាំគ្នាចូលចិត្តគេកាន់តែច្រើនឡើង

«ត្រូវហើយ! នេះឯងចាំ Phi មិនបានទេហ៎?»

រីឆាត ដើរទាំងញញឹមទៅជិត ហ្វូត ដែលគេកំពុងរកនឹក

«Phi ជា.....» ហ្វូត

«ជាមនុស្សប្រុសដែលឯងជះបាយដាក់កាលពីថ្ងៃមុននោះអី!! យ៉ាងម៉េច? នេះកុំប្រាប់ថាធ្វើបាបគេហើយមិនចាំខ្លួនឯងណា៎~~~???» រីឆាត ផ្អៀងករនិយាយបង្អូស ចង់អោយគេនឹកឃើញកាន់តែច្បាស់! ពេលដែលនឹកឃើញភ្លាម ធ្វើឲ្យហ្វូតបើកភ្នែកធំៗបន្តិច

«អត់ទេៗ!! ខ្ញុំចាំតើស៎ គ្រាន់តែមិនបានជួបគ្នាទើបបានជាខ្ញុំរៀងស្រពេចស្រពិល! ប៉ុន្តែថា...អាវរបស់-»ហ្វូត ញញឹមតិចៗព្រោះតែក្រែងចិត្តនិង រអៀសខ្លួនបន្តិចផងដែរ នៅរឿងកាលពីថ្ងៃនោះ

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now