Ep19

655 95 21
                                    


វិទ្យាល័យអភិជន
<Little nerd>

Episode 19

////

«ហ្វូត សាយឌេនវើត!! ទៅជាមួយយើងអីឡូវនេះ~»ជេម ប្រើសម្តីមួយៗសង្កត់ធ្ងន់ត្រង់នាមឈ្មោះរបស់នាយតូច ធ្វើអីគេលាបទឹកមាត់បន្សើមករ ទាំងភ័យក្លាចប៉ុន្តែមិនអាចធ្វើអ្វីជាមួយ ជេមមីណាយ បានទេ គេបានត្រឹមខាំមាត់ ដៃខ្ញាំខ្សែកាតាបឱនមុខចុះរៀបហ្នឹងដើរមកជិត
ជេមមីណាយ តែក៏ត្រូវ រីឆាត ចាប់ដៃជាប់....

«ហ្វូត! ឯងទៅស្តាប់សម្តីមនុស្សដូចជាវាធ្វើស្អី? ទៅជាមួយបង~!»រីឆាត សម្លក់រាងក្រាស់សឹងតែស៊ីសាច់គ្នាទាំងរស់ និយាយចាប់អូសដៃហ្វតមកឈរជិតខ្លួនវិញ ប៉ុន្តែត្រូវរាងក្រាស់ចាប់ដៃម្ខាងទៀតរបស់ហ្វូត

«ទៅជាមួយយើង! អីឡូវនេះ!»ជេម សង្កត់ធ្ងន់នឹងពាក្យសម្ដីរបស់នាយ និយាយដោយមុខមុាំ ធ្វើឲ្យ

«ប៉ុន្តែ-»ហ្វូត

«បើឥឡូវនេះឯងមិនទៅជាមួយយើង...សុវត្ថិភាពប្អូនរបស់ឯងនៅមន្ទីរពេទ្យយើងមិនហ៊ានធានានោះទេ
ហ្វូត សាយឌេនវើត~~!» ជេម និយាយរៀងខ្លាំងបន្តិច ធ្វើឱ្យនាយតូចតែធំៗភ្លឹកភ្លាំងស្មារតី មិនត្រឹមតែហ្វូត នោះទេសូម្បីតែរីឆាត ជុង និង ភឺតថ៍ ដែលមានវត្តមាននៅទីនោះមិននិយាយអ្វីក៏គេរៀងភ្ញាក់ផ្អើលបន្តិចដែរ.
គេមិននឹកស្មានថានាយ ដឹងរឿងផ្ទៃក្នុងរបស់គេ ហើយថែមទាំងយក សុវត្ថិភាពប្អូនរបស់គេមកគំរាមថែមទៀត មិនដឹងថាក្នុងចិត្តនាយគិតអ្វីនោះទេ បើគ្រាន់តែចង់ឈ្នះតែមួយមុខ ហេតុអី្វចាំបាច់យករឿងនេះមកធ្វើជាចំណុចខ្សោយរបស់គេធ្វើអ្វី

«phi ជេម~~វាហួសហេតុពេកហើយណា៎!»
ហ្វូត
ប្រកែកទាំងរកយំ ដែលនាយហ៊ាននិយាយបែបនេះ ពីដំបូងគេគ្រាន់តែគិតថានាយគ្រាន់តែ Bully គេតែប៉ុណ្ណោះ ព្រោះក្នុងសាលានេះសិស្សមួយចំនួនតូចដែលជាសិស្សអាហារូបករណ៍អ្នកណាក៏ត្រូវបើពួកអ្នកមានធ្វើបាបដូចៗតែគ្នា! ប៉ុន្តែពេលនេះនាយកាន់តែជ្រៅទៅៗដល់ថ្នាក់ហ៊ានលើកគ្រួសាររបស់គេមកគម្រាមថែមទៀត

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now