Ep22

681 107 40
                                    

Enjoy!

__________________________________

វិទ្យាល័យអភិជន
<Little nerd>

Episode22

˚.⋆‧₊˚ ☁️⋅♡🪐༘⋆

//////

នៅក្នុងសាលា.......

«មេរៀនថ្ងៃនេះមិនដឹងស្អែកជាស្អីទេស៎! យើងស្ដាប់ឡើងវិលខួរអស់ហើយនៀក~~!» សំឡេងរអ៊ូរទាំរបស់មហាមិត្តរបស់រាងតូច ដែលជា រ៉ូស អង្គុយឆ្កឹះបាយបណ្ដើរនិយាយបណ្ដើរទាំងមុខស្អុយខណៈពេលដែលពេលនេះពួកគេកំពុងតែញ៉ាំបាយជុំគ្នាហ្នឹងឯង នៅឯកង់ទីនក្នុងសាលាដូចរាល់ដង នាងតូចក៏ចាប់ផ្ដើមរអ៊ូអំពីបញ្ហារបស់នាង ដែលខ្លួនខំប្រឹងស្ដាប់គ្រូពន្យល់ ហើយនៅតែរៀនមិនយល់ថែមទៀត ហើយថែមទាំងឆ្ងល់ថាសោះពូកែគេរៀនយ៉ាងម៉េចទៅទើបគេពូកែ បើសូម្បីតែគេប្រឹងស្ដាប់យ៉ាងនេះនៅតែមិនយល់ទៀតនោះ

«ហូយ៎~ថាតែឯងអីសូម្បីតែយើងក៏ចឹងដែរ!
ជាពិសេសគឺម៉ោជីវៈនិងតែហ្មង៎ ហ៊ើយ~~យើងចង់ក្រញ៉ាញ់ខួរ!» ដាំង ក្រញ៉ាញ់ខ្លួននៅពេលដែលនឹកឃើញការរៀននៅក្នុងថ្នាក់អម្បាញ់មិញនេះ ដែលគេស្ដាប់មិនយល់សោះ ជាពិសេសគឺម៉ោងជីវៈនេះតែម្ដង ដែលជាមុខវិជ្ជាមហាពិបាកហើយជាងគេហើយសម្រាប់គេ

«មែនហើយ! តែថាហេតុអីថ្ងៃនេះមិនឃើញPhi ជេមមករៀនអញ្ចឹង?»រ៉ូស នាងនិយាយសុខៗក៏នឹកឃើញទៅដល់រាងក្រាស់ដែលជាបងប្រុស ព្រោះថ្ងៃនេះមិនឃើញនាយមករៀនសង្ស័យតែមានរឿងអីហើយមើលទៅ
ប៉ុន្តែសម្រាប់រាងតូចវិញនៅពេលដែលឮនាងនិយាយក៏ចាប់ផ្ដើមងើយមើលមុខនាងភ្លឹសៗ

«ព្រឹកមិញគេចង់ប្រាប់យើងថាជេមមានការងារបន្ទាន់ តែនឹងមកនៅម៉ោងទី3 នេះហើយ»ដាំង និយាយប្រាប់ថាអ្វីដែលខ្លួនដឹង ព្រោះកាលពីព្រឹកមិញគូដណ្ដឹងសំណព្វរបស់ខ្លួនបានខលមកប្រាប់ថាគេមក Late មួយម៉ោង ព្រោះតែរវល់ជាមួយនឹងរៀងក្រាស់មានការងារជាបន្ទាន់ សូម្បីតែភឺតថ៍ ជាប្រធានថ្នាក់ ក៏ទៅដូចគ្នា

«ហើយមកតែពីរម៉ោងដដែលរៀនស្អីទៅ?»រ៉ូស

«ក៏រៀនអាពីរម៉ោងហ្នឹងឯង! ធ្វើម៉េចបើត្រូវរវល់ទៅហើយ~!»

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now