«អ្នកម៉ែ កុំកើតអីណា..អ្នកម៉ែ មើលមុខកូនណាហឹហឹហឹម!~អ្នកម៉ែកុំទៅចោលកូនហីហី..»Geminiនាយបានយំកាន់ដៃម្ដាយដែលកំពុងតែដេកនៅលើគ្រែ ដែលមានអាការៈមិនស្រួល
Geminiនាយជាកូនអ្នកមានគ្រួសារគេជាខ្សែររាជវង្ស ហើយជាកូនទោលក្នុងត្រកូល អាយុរបស់នាយ25ឆ្នាំ! ឪពុកគេជាអ្នកធំមានការងារជាច្រើន ហើយនាយក៏អ្នកធំម្នាក់ដែលនៅទីក្រុងនាយមានរោងចក្រផលិតគ្រឿងអាវុធជាច្រើនកន្លែង ហើយក៏ជាមេក្រុមអ្នកលេងធំៗក្នុងតំបន់ផងដែរ ប៉ុន្តែគេនិងឪពុកគេ មិនសូវចុះសម្រុងគ្នាប៉ុន្មានទេដោយសារតែឪពុកគេមិនខ្វល់ខ្វាយពីម្ដាយខ្លួន នាយស្អប់ឪពុកគេណាស់ដែលហ៊ានមានអ្នកថ្មីដែលធ្វើម្ដាយគេដេកឈឺអស់រាប់ឆ្នាំ។ សព្វថ្ងៃនាយរស់នៅផ្ទះធំ ជាមួយម្ដាយដោយមិនចង់រស់នៅជុំឪពុកគេនៅ វិមាន និយាយរួមពួកគេនៅផ្ទះបែបគ្នា
«ប្រុសធំ...អ្នកម៉ែសូមទោសផងណា ហិហិហឹ..ម៉ែមិនអាចនៅជាមួយកូន..បានយូរទេ ហឹហឹហឹម..កូនថែខ្លួនផង កុំពិបាកចិត្ដអីពេលអត់ពីម៉ែទៅ កូនសន្យានឹងម៉ែមក ថានឹងរស់នៅដោយសេចក្ដីសុខនិងសុភមង្គលណា..»អ្នកស្រីលោកបាននិយាយទៅកាន់កូនដោយដង្ហើមចុងក្រោយមុននឹងចែកឋានទៅ
«អត់ទេ...អ្នកម៉ែ!!ហឹហឹហឹហឹកុំទុកកូនចោលអ្នកម៉ែ បើកភ្នែកមើលមកកូនមកអ្នកម៉ែ កូនឲ្យអ្នកម៉ែទៅទេ កូនត្រូវការតែអ្នកម៉ែហិហិហហ..ម៉ែ~~បើកភ្នែកមក»នាយបានយំអោបម្ដាយទាំងសោកស្ដាយ
«ម្ចាស់ស្រី..ហិហិហិ»នាងបម្រើក្នុងផ្ទះទាំងអស់បានយំនឹងសោកស្ដាយការចែកឋានរបស់ម្ចាស់ពួកនាង
«អ្នកប្រុសធំ!!..លោកស្រីម្ចាស់លោកបានទៅសុខហើយអ្នកប្រុសកុំសោកស្ដាយអីឲ្យគាត់ទៅចុះ..ហិហិហិ»ម៉ែដោះដែលជាអ្នកមើលថែ ជេមតាំងពីតូចបាននិយាយមកកាន់នាយ!
«ម៉ែ..តើអ្នកម៉ែពិតជា...ទៅចោលពួកយើងមែនទេហឹស?ហាស?ម៉ែដោះ ហឹហឹហឹ»នាយក៏អោបម៉ែដែលប្រៀបបាននឹងម្ដាយម្នាក់ទៀត
«ពុទ្ធោអ្នកប្រុសរបស់ខ្ញុំ..កុំឈឺចាប់អីណា..លោកស្រីបានផ្ដាំហើយថាអ្នកប្រុសត្រូវតែមានសេចក្ដីសុខទៅមុខទៀត ណា..»ម៉ែដោះបានអោបហើយអង្អែលក្បាលនាយនិងលួងលោម
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!