«ពួកឯងយប់នេះត្រូវតែដិតឃ្លាំងទំនិញរបស់អៃជេមីណាយ៍ឲ្យបានលឺទេ»សាយលំ គេបានបញ្ជាកូនចៅ
«បាទចៅហ្វាយ»
«យើងចាំមើលថាឯងនឹងឈរជើងនៅទីក្រុងនេះយូរប៉ុណ្ណា!»លំ
«បងធ្វើចឹងបានអីមកវិញហា៎ស!»ណាមនឿគេក៏សួរទៅនាយ
«អូនក៏ដឹងថាប៉ារបស់បងជាសត្រូវជាមួយវា បើមិនកម្ចាត់តើយើងនឹងអាចឈរជើងបានហេ?»
«នេះជារឿងរបស់ប៉ា មិនពាក់ព័ន្ធក្រុមហ៊ុនយើងទេ បងកុំលូកដៃអីល្អជាង»
«នេះអូននៅខាងវាមិននៅខាងបងទេ?»
«អូននៅខាងបងប៉ុន្ដែ អូនខ្លាច ខ្លាចថាមិនសម្រេចពួកយើងស៊យប្រាកដណាស់!»
«អូនកុំភ័យ!! ប៉ាបងគាត់ចេះដោះស្រាយហើយ»
«អឹម..អូននៅតែមិនគាំទ្រឲ្យបងសាងរឿងអាក្រក់បែបនេះទេ សន្យានឹងអូនបានទេថាបងនឹងឈប់ធ្វើអំពើ លួចឆ្មក់គេពីក្រោយបែបនេះទៀត»
«បាទ!!បងសន្យា មិនមានលើកក្រោយទេបងឈប់ហើយ»
«ប្រាកដណា!!»
«ប្រាកដ ដើម្បីអូនបងធ្វើបានគ្រប់យ៉ាង»នាយក៏ចូលមកអោបចង្កេះរបស់ណាមនឿ!និងថើបថ្ពាល់គេ
«អើយ..រសើបណាបងធ្វើអី!?»
«គឺ..បងឃ្លាន!»
«ហឹមមមឃ្លាន?ចឹងពួកយើងចេញទៅរកអីញ៉ាំសិនទៅ»
«បងមិនចង់ញ៉ាំអាហារខាងក្រៅទេ!»
«ក្រែងថាឃ្លានមិនចឹង? បើចឹងបងចង់ញ៉ាំអីបើមិនចេញទៅក្រៅទីនេះ office គ្មានអាហារទេ!»
«បងចង់ញ៉ាំអូន>.<»នាយនិយាយហើយក៏ថើបកញ្ចឹងករបស់នឿ
«ឆ្កួតទេ ទីនេះចឹងហ៎ បើគេឃើញគិតមិច ?»
«ងាយណាស់ ខ្វេះភ្នែកអ្នកមើលនុះចោលទៅ»នាយក៏តបទាំងធម្មតា
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!