Ep22:Ending

356 56 4
                                    

📌(3ឆ្នាំ​ក្រោយ)​
បន្ទាប់​ពី​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជាច្រើន​រយៈពេល​3ឆ្នាំ​ជាងមកហើយ ជីវិត​របស់​ហ្វូដពេលនេះគេមានសេចក្ដីសុខណាស់ ថែមទាំង​មានកូនប្រុសតូចគួរឲ្យស្រឡាញ់មួយទៀតដែល​នៅជាមួយគេ អូនluka(លូកា)​ ជាក្មេងឆ្លាតតែរពឹសតិចតូច តែក៏ជាសុភមង្គលរបស់ហ្វូដផងដែរ គេមានអាយុ3ខួបហើយ! រស់​នៅ​ជាហ្វូដដែលជាប៉ាប៉ាតូតគេនិងលោកតានៅក្រៅប្រទេស!

«លូកា កូនកុំរពឹសពេកណា រញ៉េរញ៉ៃ​កន្លែង​លោកតាអស់ហើយ!» ហ្វូដដែលកំពុង បត់សម្លៀកបំពាក់ក៏ហៅលូកាដែលទៅលេងកន្លែងធ្វើការរបស់លោកតា

«លូកាចៅតា មើលឲ្យតាអោបបន្ទិចមើល! ហឹម! ធ្ងន់​ណាស់​ញ៉ាំ​ច្រើន​ណាស់​ហើយ​យើង​នៀកហឹសហឹស» តាពរចៅហើយក៏សើច ប្រឡែងលេងជាមួយចៅ សើចយ៉ាងក្អះក្អាយ!

«អើ ហ្វូដ នេះកូនចង់ទៅនៅថៃវិញថ្ងៃណា! »តាពរចៅមកក្បែរហ្វូដ

«អឹម សប្តាហ៍​ក្រោយ​លោកប៉ា! តាមពិត​ទៅ​ខ្ញុំ​ក៏​មិន​ចង់​ទៅ​ទី​នោះ​ប៉ុន្មាន​ទេតែការងារ ត្រូវ​ឲ្យ​កូន​ទៅ​រស់​នៅ​ទីនោះ​ហឹម! » ហ្វូដក៏រៀបចំសម្លៀកបំពាក់ហើយក៏អង្គុយធ្វើមុខមិនសប្បាយ

«រឿងវាកន្លងផុតបីឆ្នាំហើយកូន! ហើយ​ម្យ៉ាងទៀត​ពេល​នេះ​កូន​ក៏មានលូកាហើយដែរ ទម្លាក់​អតីត​បានក៏ទម្លាក់ទៅ»

«បាទ! កូនទម្លាក់វាចោលហើយមុនមកនៅជា​មួយ​លោកប៉ា​វិញ! ទោះ​ទៅ​សារនេះត្រូវប្រឈមនឹងអ្វីក៏កូនមិនខ្លាចដែរ ព្រោះ​មានលូកាដែលជាកម្លាំងចិត្ដរបស់កូន» ហ្វូដ​និយាយ​ដោយ​ញញឹម​ ហើយយកដៃមកលែងថ្ពាល់លូកា

«ប៉ាប៉ា....» លូកាគេក៏ បោះដៃឲ្យហ្វូដពរគេវិញ

📌​រំលង​មក បាងកក​វិញ!

បន្ទាប់​ពី​ឆ្លង​កាត់​អស់​រយៈពេល​3ឆ្នាំ​មកនេះគេ កែប្រែ​ខ្លួន​ឯង​បាន​ច្រើន​ណាស់​ថែមទាំងជំងឺ បាក់ទឹកចិត្ដរបស់គេផងដែរ

«បងជេម...»ជិនមីនាងជាប្អូនស្រីជីដូនមួយរបស់ជេម

«ឯងមក ក្រុម​ហ៊ុន​បងតើមានការអី?» ជេមគេរវល់តែធ្វើការងារម្ងៃៗ សូម្បី​ងាកមុខមកសម្លឹងប្អូនក៏គ្មានផង

Be MineWhere stories live. Discover now